ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​មិត្ត​ស្រី​របស់​កីឡាករ​ Floyd បាត់​បង់ជីវិត​ក្នុង​រថយន្ត មិនដឹងមូលហេតុ

4 ឆ្នាំ មុន

អតីត​មិត្ត​ស្រី និង​ត្រូវ​ជា​ម្តាយ​បង្កើតកូន​ទាំង​៣នាក់​​របស់​កីឡាករ​ប្រដាល់ Floyd Mayweather នាង Josie Harris ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​បាត់បង់ជីវិត​នៅ​ក្នុង​រថយន្ត​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​នាង​ក្នុង​ទីក្រុង Valencia ភាគ​ខាងត្បូង​រដ្ឋ…

អតីត​មិត្ត​ស្រី និង​ត្រូវ​ជា​ម្តាយ​បង្កើតកូន​ទាំង​៣នាក់​​របស់​កីឡាករ​ប្រដាល់ Floyd Mayweather នាង Josie Harris ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​បាត់បង់ជីវិត​នៅ​ក្នុង​រថយន្ត​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​នាង​ក្នុង​ទីក្រុង Valencia ភាគ​ខាងត្បូង​រដ្ឋ California កាលពី​យប់​ថ្ងៃ​អង្គារ​។

នាយកដ្ឋាន​ប៉ូ​លិ​ស​ប្រចាំ​តំបន់ Los Angeles បាន​និយាយ​ថា Josie Harris ដែល​មាន​វ័យ​៤០​ឆ្នាំ ត្រូវ​បាន​គេ​ទាក់ទង ប៉ុន្តែ​ពុំ​មានការ​ឆ្លើយ​តប​នៅ​ពេល​នាង​ធ្វើ​ដំណើរ​មក​កាន់​ផ្ទះ​របស់​នាង​កាលពី​ថ្ងៃ​អង្គារ ប្រហែល​ម៉ោង​១០​នាទី​យប់​។ មុន​ពេល​នាង​ត្រូវ​បាន​ប្រកាស​ថា បាន​​បាត់បង់ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​។ មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មានការ​បញ្ជាក់​ណាមួយ​ជុំវិញ​ការ​​បាត់បង់ជីវិត​របស់​នាង​នៅឡើយ​ទេ​។

សូម​រលឹក​ថា Mayweather និង Josie Harris បាន​បែកបាក់​គ្នា​ក្នុង​ឆ្នាំ​២០១០ បន្ទាប់​ពី​មានការ​ចោទប្រកាន់​ជា​ច្រើន​ពី​បទ​រំលោភ​បំពាន​ក្នុង​គ្រួសារ​។ អ្នក​ទាំង​ពីរ​បាន​ចំណាយពេល​ជាមួយ​គ្នា​ជាង​១០​ឆ្នាំ​។ នៅ​ក្នុង​ឆ្នាំ​២០១៥ Harris ក៏​បាន​ប្តឹង Mayweather ផង​ដែរ​ពី​បទ​បរិហារកេរ្តិ៍​ ៕ (ប្រភព ​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ