ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ថ្មី​ដ៏​ធំ​អស្ចារ្យ ជីប ម៉ុង លែ​ន បើក​លក់​ទីតាំង​ថ្មី​បន្ថែម​ជាមួយ​ការ​បញ្ចុះតម្លៃ 8%!

4 ឆ្នាំ មុន
  • ភ្នំពេញ

គម្រោង​ថ្មី​ដ៏​ធំ​អស្ចារ្យ ផាក លែ​ន 50M របស់​ជីប ម៉ុង លែ​ន នឹង​បន្ត​បើក​លក់​ទីតាំង​ថ្មី​បន្ថែម​ទៀត​បន្ទាប់​ពី​បាន​បើក​លក់​ជា​ផ្លូវការ​យ៉ាង​ជោគជ័យ​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​សម្បើម​ពី​សំណាក់​អតិថិជន កាលពី​ខែមករា ឆ្នាំ​2020​នេះ…

គម្រោង​ថ្មី​ដ៏​ធំ​អស្ចារ្យ ផាក លែ​ន 50M របស់​ជីប ម៉ុង លែ​ន នឹង​បន្ត​បើក​លក់​ទីតាំង​ថ្មី​បន្ថែម​ទៀត​បន្ទាប់​ពី​បាន​បើក​លក់​ជា​ផ្លូវការ​យ៉ាង​ជោគជ័យ​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​សម្បើម​ពី​សំណាក់​អតិថិជន កាលពី​ខែមករា ឆ្នាំ​2020​នេះ ។

គម្រោង​ថ្មី​នេះ​នឹង​បើក​លក់​ទីតាំង​ថ្មី​បន្ថែម​នៅ​ថ្ងៃ​ទី 14-15 ខែមីនា ឆ្នាំ 2020 នៅ​ទីតាំង​គម្រោង​ផ្ទាល់​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ 50​ម៉ែត្រ កែង​ជាមួយ​ផ្លូវ 30 ម៉ែត្រ (​ផ្លូវ​ព្រៃ​ស​) ជាមួយ​ការ​បញ្ចុះតម្លៃ​រហូត​ដល់ 8% និង​រំលស់ 100% ។ គម្រោង​ថ្មី​មួយ​នេះ ស្ថិត​នៅ​លើ​ផ្ទៃដី​ដ៏​ធំ​អស្ចារ្យ​ក្នុង​តំបន់​ចំការ​ដូង ដែល​មាន​ចម្ងាយ​ត្រឹមតែ 2​នាទី​ប៉ុណ្ណោះ​ពី​ផ្សារ​ចំការ​ដូង​, 10​នាទី​ពី​ផ្សារ AEON III និង​ផ្សារ​ទំនើប ជីប ម៉ុង 60​ម៉ែត្រ , ឬ​15​នាទី​ពី​ផ្សារ​ទំនើប ជីប​ម៉ុង 271 ។

រឹតតែ​ពិសេស​ជាង​នេះ​គម្រោង ផាក លែ​ន 50M ក៏​មាន​ផ្សារ​ទំនើប​ជីប ម៉ុង 50M ផ្ទាល់​ក្នុង​គម្រោង​ក៏​ដូច​ជា ក្លិប​ហាត់ប្រាណ , អាង​ហែល​ទឹក​, សួន​កុមារ​, សួនច្បារ​បៃតង ដែល​កាន់តែ​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​រស់នៅ​បែប​ស៊ី​វិ​ល័យ និង​ទាន់សម័យ​ជូន​អតិថិជន ។ សម្រាប់​ព័ត៌មាន​បន្ថែម​លោក​អ្នក​អាច​ទាក់ទង​មក​កាន់​ទូរស័ព្ទ​លេខ 061 997 888 ឬ ចូល​ទៅ​ហ្វេ​ស​ប៊ុ​ក​ផេ​ក Chip Mong Land ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ