ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ហ្វី​លី​ពី​ន​​ ត្រូវ​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​រក​វីរុសCovid-19

4 ឆ្នាំ មុន

យោង​តាម​សម្តី​របស់​សមាជិក​ព្រឹទ្ធសភា​លោក Bong Go បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១២ ​មីនា​ នេះ​ថា ប្រធានា ធិបតី​ហ្វី​លី​ពី​ន​ លោក Rodrigo…

យោង​តាម​សម្តី​របស់​សមាជិក​ព្រឹទ្ធសភា​លោក Bong Go បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១២ ​មីនា​ នេះ​ថា ប្រធានា ធិបតី​ហ្វី​លី​ពី​ន​ លោក Rodrigo Duterte នឹង​ធ្វើតេស្ត​រក​ជំងឺ​រលាក​ផ្លូវដង្ហើម​ ដោយសារ​វីរុស Covid-​19 ។

លោក Bong Go បាន​និយាយ​ថា លោក​និង​លោក Duterte នឹង​ឆ្លងកាត់​ការ​ធ្វើតេស្ត​រក​វីរុស Covid-​19 បន្ទាប់​ពី​សមាជិក​គណៈរដ្ឋមន្ត្រី និង​សមាជិក​ព្រឹទ្ធសភា​មួយ​ចំនួន បាន​បន្ត​ធ្វើ​បែប​នេះ​ដោយ​ខ្លួនឯង​។
«​យើង​មិន​ធ្វើ​បែប​នេះ​ទេ ប្រសិនបើ​យើង​មាន​រោគ​សញ្ញា​នៃ Covid-19 ។ យើង​កំពុង​ធ្វើ​នេះ​ ដើម្បី​ធានា​ថា យើង​មាន​សុខភាព​ល្អ ដើម្បី​ចូលរួម​ជា​សាធារណៈ និង​បំពេញភារកិច្ច​របស់​យើង​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត និង​ស​ប្តា​ហ៍​ខាង​មុខ​នេះ​។ ដូច​រាល់ដង​លោក​ប្រធានាធិបតី និង​ខ្ញុំ​នៅ​តែ​ត្រៀមខ្លួន​ដើម្បី​បម្រើ និង​ស្លាប់​រស់​សម្រាប់​ប្រជាជន​ហ្វី​លី​ពី​ន​» សម្តី​លោក Bong Go ។

សមាជិក​ព្រឹទ្ធសភា​លោក Sherwin Gatchalian និង​លោកស្រី Nancy Binay បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ពួក​គេ​នឹង​នៅ​ដាច់​ដោយឡែក​ពី​គេ​ដោយ​ខ្លួនឯង បន្ទាប់​ពី​បាន​រក​ឃើញ​ថា​បុគ្គល​ម្នាក់​នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​៥ ខែមីនា​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា ស្តី​ពី​ការ​អប់រំ​មូលដ្ឋាន​អំពី​សិល្បៈ និង​វប្បធម៌ បាន​ធ្វើតេស្ត​មាន​សញ្ញា​វិជ្ជមាន​។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​លោក Carlos Dominguez III និង​លេខាធិការ​ដឹក​ជញ្ជូន​លោក Arthur Tugade ក៏​បាន​សំរេចចិត្ត​នៅ​ដាច់​ដោយឡែក​ពី​គេ​ដោយ​ខ្លួនឯង បន្ទាប់​ពី​ពួក​គេ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដែល​បាន​ឆ្លង​វីរុស​នេះ​។ ដកស្រង់​ចេញពី​៖ CNN

អត្ថបទសរសេរ ដោយ