ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ផ្កាយ​៣ ឬ​ផ្កាយ​៤​និយាយ​ប៉ូលិស​ចរាចរណ៍​ស័ក្តិតូច​ជាង​មិន​អាច​ចាប់ខ្លួន​បាន​មាន​តែ​អ្នក​និយាយ​ជា​អ្នក​ភ្លីភ្លើ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា បើ​អ្នក​ផ្កាយ​៣ ឬ​៤​និយាយ​ថា ប៉ូលិស​ចរាចរណ៍​ស័ក្តិតូច​ជាង​ខ្លួន​មិន​អាច​ចាប់ខ្លួន​បាន​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា បើ​អ្នក​ផ្កាយ​៣ ឬ​៤​និយាយ​ថា ប៉ូលិស​ចរាចរណ៍​ស័ក្តិតូច​ជាង​ខ្លួន​មិន​អាច​ចាប់ខ្លួន​បាន​ទេ មាន​អ្នក​នឹង​ជា​មនុស្ស​ភ្លីភ្លើ ជា​ពលរដ្ឋ​ធម្មតា ។ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្តព្រៃវែង​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា​នេះ ។

សម្តេច ស ខេ​ង បាន​លើក​ឡើង​ថា រឿង​ច្បាប់​ចរាចរណ៍​ប៉ូលិស​បាន​ខ្លាច​ប្រជាជន​ណាស់ ប៉ុន្តែ​បើ​ប៉ូលិស​ត្រឹមត្រូវ​វិជ្ជាជីវៈ​តែ​ម្តង​គាត់​មិន​ខ្លាច​នោះ​ទេ​ព្រោះ​គាត់​ធ្វើ​តាម​ច្បាប់ ។ សម្តេច​បញ្ជាក់​ថា ៖«​ថ្ងៃមុន​ខ្ញុំ​បាន​និយាយ​ថា អុ្ន​ក​ផ្កាយ​៣ ម៉េច​ឲ្យ​ត្រឹម​ពោល​បាល​ត្រី ឬ​ពោល​បាល​ទោ ទៅ​ឆែកឆេរ​ម៉េច​ត្រឹមត្រូវ ? អ្នកខ្លះ​នៅ​យល់​អីចឹង​ទៀត រហូត​មក​ដល់​ម៉ោង​នឹង​ហើយ ! អី​ញ្ចឹ​ង​អ្នក​ផ្កាយ​៣ ឬ​ផ្កាយ​៤​ភ្លីភ្លើ​ជាង​ប្រជាជន​ទៀត​» ។ សម្តេច​បាន​បន្ត​ថា ការ​និយាយ​ថា អ្នក​នេះ​ស័ក្តិតូច មិន​អាច​ទៅ​ផាកពិន័យ​អ្នក​ផ្កាយ​៣ ឬ​៤ ឬ​យោធា​បាន​ទេ? នេះ​ជា​ការ​និយាយ​មិន​ត្រូវ​នោះ​ទេ​ព្រោះ​ខុសច្បាប់​ដែល​និយាយ​អ្នក​ទាំងអស់​គ្នា​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​មាន​ន័យ​ថា ច្បាប់​ចរាចរណ៍​គេ​ចែង​ថា យ៉ាងណា​យើង​គោរព​តាម​នឹង​ទៅ ។ បើ​មិន​គោរព​តាម​នឹង គឺ​ខុស​ទាំងអស់ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា មាន​អ្នកធំ​ខ្លះ ឬ​ផ្កាយ​៣ ឬ​៤​ខ្លះ​និយាយ​បែប​នេះ ប៉ុន្តែ​ក៏​មាន​ប៉ូលិស​ចរាចរណ៍​ខ្លះ​គ្រាន់តែ​បើក​កញ្ចប់​ឡាន ហុច​លុយ​ឲ្យ​ប៉ុណ្ណេះ​ប៉ុណ្ណោះ​ក៏​មាន​ដែរ តែ​មិន​ច្រើន​ទេ ? តែ​ឥឡូវ​ប្រហែល​មិន​មាន​ទេ ផ្ទុយ​ទៅ​វិញ​បើ​ពេល​មុន​មាន ។ ថវិកា​ដែល​ប៉ូលិស​ផាក​បាន​ត្រូវ​ប្រគល់​ឲ្យ​ប៉ូលិស​៧០​ភាគរយ ។ សម្តេច​ក៏​បាន​អំពាវនាវ​ដល់​ឲ្យ​មានការ​គោរព​ច្បាប់​ទាំងអស់​គ្នា​មិន​ថា អ្នកតូច ឬ​អ្នកធំ​នោះ​ទេ ទើប​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​មិន​ត្រូវ​តែ​បន្ទោស​ប៉ូលិស​តែ​មួយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ