ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​រាហូ​លី​វូ​ដលោក Tom Hanks និង​ភរិយា ធ្វើតេស្ត​រក​ឃើញ​ ឆ្លង​វីរុស​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

អូស្ត្រាលី ៖ តារា​សម្តែង​ជើង​ចាស់​របស់​សហរដ្ឋអាមេរិក លោក Tom Hanks បាន​និយាយ​នៅ​ថ្ងៃ​ទី​១២ មីនា​នេះ​ថា លោក​និង​ភរិយា​ឈ្មោះ Rita…

អូស្ត្រាលី ៖ តារា​សម្តែង​ជើង​ចាស់​របស់​សហរដ្ឋអាមេរិក លោក Tom Hanks បាន​និយាយ​នៅ​ថ្ងៃ​ទី​១២ មីនា​នេះ​ថា លោក​និង​ភរិយា​ឈ្មោះ Rita Wilson ត្រូវ​បាន​មន្ត្រី​ពេទ្យ​នៃ​ប្រទេស​អូស្ត្រាលី ធ្វើ​រោគវិនិច្ឆ័យ​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ ទាំង​២​នាក់​។

លោក Tom Hanks វ័យ​៦៣​ឆ្នាំ បាន​ធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក មក​ដល់​អាកាសយានដ្ឋាន Gold Coast នាទី​ក្រុង​​ឆ្នេរសមុទ្រ ស្ថិត​នៅ​រដ្ឋ​ឃ្វី​ន​ឡែ​ន ប្រទេស​អូស្ត្រាលី កាលពី​ចុងខែ​កុម្ភៈ ដើម្បី​ចូលរួម​ក្នុង​ខ្សែភាពយន្ត​មួយ របស់​លោក​ បាស លូ​ហា​ម៉ា​ន់ ជនជាតិ​អូស្ត្រាលី ជា​អ្នកដឹកនាំ​រឿង ។

នៅ​ក្នុង​សារ​មួយ​ដែល​លោក Hanks បាន​សរសេរ​បង្ហោះ​ទៅ​ក្នុង​បណ្តាញ​សង្គម បាន​ពន្យល់​ថា ទាំង​លោក​និង​ភរិយា Rita បាន​បង្ហាញ​រោគ​សញ្ញា​កម្រិត​ស្រាល ។ ពួក​យើង​មាន​អារម្មណ៍​រាង​ហត់​បន្តិច ដូច​ជា​មាន​ជំងឺ​ផ្តាសាយ និង​ឈឺខ្លួន​បន្តិចបន្តួច ។ រី​តា​នាង​មាន​គ្រុនក្តៅ​ខ្លះ​ដែរ រួច​ក៏​បាន​នាំ​គ្នា​ទៅ​ធ្វើតេស្ត​រក​មើល​មេរោគ​កូ​រ៉ូ​ណា ។ ហើយជា​លទ្ធផល ត្រូវ​បាន​គេ​រក​ឃើញ​ថា វិជ្ជមាន ចំពោះ​វីរុស COVID-19 ។ ហើយ​ពួក​យើង​កំពុង​ធ្វើ​តាម​ដំបូន្មាន​របស់​អ្នកជំនាញ​សុខភាព និង​ដាក់ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្នា ។

រហូត​មក​ដល់​ពេល​នេះ ប្រទេស​អូស្ត្រាលី រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ សរុប​ចំនួន​១៣៩ ករណី​ហើយ ។ ករណី​នៅ​រដ្ឋ​ឃ្វី​ន​លែ​ន បូក​រួម​ទាំង​តារា​យន្ត​ហូ​លី​វូ​ដ ២​ករណី​បន្ថែម​ទៀត​នេះ នាំ​ឲ្យ​រដ្ឋ​មួយ​នេះ មាន​អ្នក​ឆ្លង​យ៉ាង​ហោច​ណាស់ ២០​នាក់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ