ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​ក សុគន្ធ​កញ្ញា និង ពេជ្រ សោភា នឹង​អង្រួន​ឆាក​តន្ត្រី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURK City Concert នៅ​ខេត្ត​តាកែវ ស​ប្តា​ហ៍​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

តន្ត្រី​ទេសចរណ៍​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURK City Concert នៅ​ថ្ងៃ​ទី​១២ និង​ទី ១៣ មីនា​នេះ នឹង​មានការ​ចូលរួម​ពី​កំពូល​តារាចម្រៀង​ស្រី…

តន្ត្រី​ទេសចរណ៍​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURK City Concert នៅ​ថ្ងៃ​ទី​១២ និង​ទី ១៣ មីនា​នេះ នឹង​មានការ​ចូលរួម​ពី​កំពូល​តារាចម្រៀង​ស្រី ២​ដួង គឺ ឱ​ក សុគន្ធ​កញ្ញា និង ពេជ្រ សោភា រួម​នឹង​តារា​ល្បី​ៗ​ជា​ច្រើន​ទៀត ដើម្បី​នាំ​យក​ភាព​សប្បាយ​រីករាយ​មក​កាន់​អ្នកគាំទ្រ​នៅ​ខេត្តតាកែវ ។

តារា​ល្បី​ៗ​ដែល​នឹង​កំដរ​អារម្មណ៍​អ្នកគាំទ្រ​ទាំងអស់ ជាមួយ​កំពូល​តារាចម្រៀង​ស្រី​ទាំង​ពីរ​ខាង​លើ​ដែរ​នោះ រួម​មាន​លោក នី​កូ​, ឆ​ន សុ​វ​ណ្ណា​រាជ​, ឈី​ន រតនៈ​, ឃី សុ​ឃុន​, លាង សុ​ផា​ឡែ​ន កែវ សុ​បញ្ញា​, ពេជ្រ ថៃ និង គឿ​ន ភា​ល័យ ។

ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ដ៏​ធំ​សម្បើម​នេះ នឹង​ធ្វើ​ឡើង​លើ​បរិវេណ​ទីធ្លា​សណ្ឋាគារ​ខេត្ត​ចាស់ ចាប់​ពី​ម៉ោង ៦​ល្ងាច​តទៅ ។ ដូច្នេះ​សម្រាប់​ប្រិ​យ​មិត្ត បងប្អូន​អ្នក​ខេត្តតាកែវ​ទាំងអស់ សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​ទទួល​បាន​ភាព​សប្បាយ​រីករាយ និង​គាំទ្រ​តារាចម្រៀង​ក្នុង​ដួងចិត្ត​របស់​លោក​អ្នក ។

ទស្សនិកជន​ដែល​មិន​បាន​ចូលរួម​ទស្សនា​ផ្ទាល់ ក៏​អាច​ទស្សនាការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ រស្មី​ហង្ស​មាស នៅ​ថ្ងៃ​ទី ១៣ វេលា​ម៉ោង ៨​យប់​តទៅ​បាន​ផង​ដែរ ៕ ដោយ​សហការ (កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ