ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានទឹកមាត់លេបហើយ! ភ្លៀង​១​មេ​ធំ​​កសិករ​សម្រុក​ដកដំឡូង​មីយក​ដី​ភ្ជួរ​ដីដាំបន្ត

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មាន​ភ្លៀង​១​មេ​យ៉ាង​ធំ​ធ្វើ​ឱ្យ​សើម​ដីចម្ការ​ប្រជាពលរដ្ឋ​ស្ទើរតែ​ទាំងអស់​ដោយ​មាន​អ្នកខ្លះ​ចាប់ផ្តើម​ដាំពោត និង​ដំឡូង​មី​ជា​បណ្តើរ​ៗ ។ ចំណែក​អ្នកខ្លះ​ទៀត​កំពុង​តែ​ចាប់ផ្តើម​ជួល​ឱ្យ​កម្មករ​សម្រុក​ដក​មើមដំឡូង​មី នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ដើម្បី​ភ្ជួរ​ដី​ដាក់​ដាំ​សារ​ជា​ថ្មី​បន្ត​ទៀត​ផង​ដែរ ។ ជាក់ស្តែង…

ខេត្ត​ប៉ៃលិន ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មាន​ភ្លៀង​១​មេ​យ៉ាង​ធំ​ធ្វើ​ឱ្យ​សើម​ដីចម្ការ​ប្រជាពលរដ្ឋ​ស្ទើរតែ​ទាំងអស់​ដោយ​មាន​អ្នកខ្លះ​ចាប់ផ្តើម​ដាំពោត និង​ដំឡូង​មី​ជា​បណ្តើរ​ៗ ។ ចំណែក​អ្នកខ្លះ​ទៀត​កំពុង​តែ​ចាប់ផ្តើម​ជួល​ឱ្យ​កម្មករ​សម្រុក​ដក​មើមដំឡូង​មី នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ដើម្បី​ភ្ជួរ​ដី​ដាក់​ដាំ​សារ​ជា​ថ្មី​បន្ត​ទៀត​ផង​ដែរ ។

ជាក់ស្តែង កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែមីនា​នេះ​មាន​កសិករ​ម្នាក់​ឈ្មោះ ទុ​យ សា​រឿ​ន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ ម៉ៅ រ៉ា​ន អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​តា​ង៉ែ​ន​ក្រោម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​កំពុង​ប្រញឹក​ដៃ​ដាំ​ដំណាំ​ទាំងនេះ ។

ប្រភព​ព័ត៌មាន​ពី​កសិករ ឈ្មោះ ទុ​យ សា​រឿ​ន បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ដាំដំឡូង​មី ចំនួន​៣០​ហិ​កតា នៅ​លើ​ដីចម្ការ​របស់​ខ្លួន ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយនៅ​ឆ្នាំ​២០២០​នេះ ដំឡូង​មី​របស់​គាត់​ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ មិនសូវ​ជាំ​ទឹក​រលួយ ហើយ​រហូត​មក​ដល់​ដើមខែ​មីនា​នេះ គាត់​ចាប់ផ្តើម​ប្រមូល​ផល​ជា​បណ្តើរ​ៗ ស្រប​ពេល​ដែល​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​ភ្លៀង​ធ្លាក់​១​មេ​យ៉ាង​ធំ​ទៀត​គាត់​ក៏​បាន​ជួល​កម្មករ​បន្ថែម​ជា​ច្រើន​នាក់​ឱ្យ​សម្រុក​ដក​មើមដំឡូង​មី​ទាំងអស់ ដើម្បី​ចាប់ផ្តើម​ភ្ជួរ​ដី​ជា​ថ្មី​ក៏​នឹង​ចាប់ផ្តើម​ដាំដំឡូង​មី​ឆាប់​ៗ​ខាង​មុខ​នេះ​ដែរ ។

គាត់​បន្ត​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ ទីផ្សារ​ដំឡូង​មី គឺ​១​គីឡូក្រាម ឈ្មួញ​ទិញ​ថ្លៃ​២​បាត (​ប្រាក់​ថៃ​) ជា​តម្លៃ​ដែល​អាច​ទទួលយក​បាន បើ​ទាប​ជាង​នេះ គឺ​ពិតជា​មិន​រួចខ្លួន​នោះ​ឡើយ ។ គាត់​ក៏​បាន​ជួល​កម្មករ​ឱ្យ​កាប់​ដើម​ដំឡូង​មី​ចង​បាច់ ក្នុង​១​បាច់ ឱ្យ​ថ្លៃ​ឈ្នួល​២០០​រៀល ហើយ​ថ្លៃ​ដក​មើម ដំឡូង​ក្នុង​១​តោន​ឱ្យ​ថ្លៃ​ឈ្នួល​២០០ ទៅ​២៥០​បាត (​ប្រាក់​ថៃ​) ។ គាត់​ក៏​ជួល​រថយន្ត​ដឹក​ក្នុង​១​តោន​គេ​យក​ថ្លៃ​ឈ្នួល​១២០​បាត ដោយ​ដឹក​យក​ទៅ​លក់​នៅ​តាម​ស្តង់​នានា ក្នុង​ក្រុងប៉ៃលិន ។

ចំណែក​កម្មករ​ម្នាក់​ឈ្មោះ ប៊ុ​ន រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បានឱ្យ​ដឹង​ដែរ​ថា គាត់​ដក​ដំឡូង​មី គិត​ជា​តោន ក្នុង​១​តោន​ទទួល​បាន​ប្រាក់​២០០០០​រៀល ទៅ​២៥០០០​រៀល បើ​ដំឡូង​មី​មិនសូវ​ល្អ​ថ្លៃ​ឈ្នួល​កាន់តែ​ថ្លៃ ព្រោះ​លំបាក​ក្នុង​ការ​ប្រមូល​ផល​ដោយ​ក្នុង​១​ថ្ងៃ​ៗ គាត់​ទទួល​បាន​ប្រាក់​កម្រៃ​ចាប់ពី​៤០០០០​រៀល​ទៅ​៥០០០០​រៀល រួម​ទាំង​ការ​ប្រមូល​មើមដំឡូង​មី​ដាក់​លើ​រថយន្ត​ខាង​លោក​គិតថ្លៃ​ផ្សេង​បន្ថែម​ទៀត ។

លុះដល់​ពេល​ប្រមូល​ផល​នៅ​តាម​ចម្ការ​នីមួយ​ៗ​អស់ហើយ​ខាង​លោក​ក៏​នឹង​ទៅ​ធ្វើការ​ស៊ីឈ្នួល​ដាំ​ដើម​ដំឡូង​មី​សារ​ជា​ថ្មី​ឡើង​វិញ ហើយ​ក៏​ដាំពោត​ពេល​មាន​ភ្លៀង​ធ្លាក់​២​ទៅ​៣​មេ រហូត​ដល់​សើម​ដី ។ តែបើ​អត់​មាន​ភ្លៀង​ធ្លាក់​ទេ គឺ​រង់ចាំ​រយ​:​ពេល​យូរ​ខាង​លោក​ក៏​នឹង​ទៅ​រក​ការងារ​ផ្សេង​ធ្វើ​សិន ដើម្បី​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ