ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​បី​យ៉ាង​ដែល​មនុស្ស​តែង​ប្រាថ្នា​ចង់បាន

4 ឆ្នាំ មុន

សេចក្ដីសុខ​មាន​ច្រើន​បែប​ណាស់ តែបើ​និយាយ​ដោយ​បំ​ព្រួញ​សេចក្តីសុខ​មាន​ត្រឹមតែ​៣​ប្រការ​ប៉ុណ្ណោះ​គឺៈ ១-​សុខ​ព្រោះ​ការ​សរសើរ​បាន​ដល់​ការ​រស់នៅ​ប្រកបដោយ​គុណ​តម្លៃ​ទាំង​សីលធម៌ សុជីវធម៌ កិត្តិយស សេចក្តី​ថ្លៃថ្នូរ បូក​រួម​ទាំង​មុខរបរ​ចិញ្ចឹមជីវិត​សុចរិត​ផង​ដែរ ។ ២-​សុខ​ព្រោះ​មាន​ភោគៈ​គឺ​ទ្រព្យសម្បត្តិ​ដែល​បាន​មក​នោះ​ប្រកបដោយ​កម្លាំង​ញើស​ឈាម ការងារ​សុចរិត​ពិត​ៗ…

សេចក្ដីសុខ​មាន​ច្រើន​បែប​ណាស់ តែបើ​និយាយ​ដោយ​បំ​ព្រួញ​សេចក្តីសុខ​មាន​ត្រឹមតែ​៣​ប្រការ​ប៉ុណ្ណោះ​គឺៈ

១-​សុខ​ព្រោះ​ការ​សរសើរ​បាន​ដល់​ការ​រស់នៅ​ប្រកបដោយ​គុណ​តម្លៃ​ទាំង​សីលធម៌ សុជីវធម៌ កិត្តិយស សេចក្តី​ថ្លៃថ្នូរ បូក​រួម​ទាំង​មុខរបរ​ចិញ្ចឹមជីវិត​សុចរិត​ផង​ដែរ ។

២-​សុខ​ព្រោះ​មាន​ភោគៈ​គឺ​ទ្រព្យសម្បត្តិ​ដែល​បាន​មក​នោះ​ប្រកបដោយ​កម្លាំង​ញើស​ឈាម ការងារ​សុចរិត​ពិត​ៗ មិន​បាន​ទៅ​កេងប្រវ័ញ្ច​អ្នក​ណា​ឡើយ ។

៣-​សុខ​ព្រោះ​បាន​នូវ​សម្បត្តិ​សុគតិ ដោយ​អំណាច​នៃ​ការ​រស់នៅ​ប្រកបដោយ​ជីវិត​សីលធម៌ សុ​វជី​វ​ធម៌​នេះ ពេល​ទម្លាយ​ខន្ធ​ទៅ បាន​ទៅ​បដិសន្ធិ​ក្នុង​សុគតិភព​ ។

មនុស្សលោក​ទាំងឡាយ​បើ​ចង់បាន​សុខ​ពិតប្រាកដ​នោះ គប្បី​ប្រព្រឹត្ត​តែ​អំពើ​ល្អ កុំ​បៀតបៀន​គ្នា កុំ​ឈ្នានីស​គ្នា កុំ​ញុះញង់ កុំ​និយាយ​មួលបង្កាច់​បង្ខូចកេរ្តិ៍​អ្នក​ដទៃ បើ​ធ្វើ​បែប​នេះ​បាន​មែន​នោះ​យើង​នឹង​បាន​នូវ​សេចក្ដីសុខ​ពិតប្រាកដ​មិន​ខាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ