ក្នុងរយៈពេលតែ២៤ម៉ោង ចំនួនអ្នកបាត់បង់ជីវិតដោយកូវីដ១៩នៅអុីតាលី បានកើនឡើងពីជាង១៩៦នាក់ដល់៨២៧នាក់ ខណៈដែលអាល្លឺម៉ង់ប្រកាសថា ប្រជាជនអាល្លឺម៉ង់រហូតដល់៧០ភាគរយអាចឆ្លងមេរោគនេះ។ នេះបើយោតាមការចេញផ្សាយរបស់សារព័ត៌មាន Chanel News Asia របស់អង់គ្លេសនិងសារព័ត៌មាន Dailymail.com របស់អង់គ្លេស ។
ការរាលដាលខ្លាំងនៃមេរោគបានបង្ខំអោយនាយករដ្ឋមន្ត្រីអុីតាលី ប្រកាសចេញវិធានការក្តៅមួយចំនួន នៅក្ុងប្រទេសដែលមានប្រជាជន៦០លាននាក់ ដោយក្នុងនោះបិទហាងទាំងអស់ ដោយលើកលែងតែហាងលក់ម្ហូបអាហារនិងឱសថស្ថាន ។
លោកស្រី អែនជេឡា ម៉ាកែល អធិការបតីអាល្លឺម៉ង់បាននិយាយ កាលពីថ្ងៃទី១១ មីនា ម៉ោងនៅប្រទេស អាល្លឺម៉ង់ថា ប្រជាជនអាល្លឺម៉ង់ប្រហែលពី៦០ ទៅ៧០ភាគរយអាចនឹងឆ្លងមេរោគនេះ ខណៈដែលវាមិន ភាពស៊ាំនិងថ្នាំព្យាបាល ។ លោកស្រីបាននិយាយពីភាពចាំបាច់ ដែលត្រូវទប់ស្កាត់កុំអោយ មានការឆ្លងលឿននៅអាល្លឺម៉ង់។
ចែករំលែកព័តមាននេះ