ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​កនឹង​ផ្អាក​រាល់​ការ​ធ្វើ​ដំណើរ​ពី​អឺរ៉ុប​ ដើម្បី​​ទប់ស្កាត់​​វីរុស Covid-19 (មាន​វីដេ​អូ)

4 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅ​យប់​ថ្ងៃ​ពុធ (​ថ្ងៃ​ទី​១១ ខែមីនា​) ថា សហ​រដ្ឋអាមេរិក​នឹង​ផ្អាក​រាល់​ការ​ធ្វើ​ដំណើរ​ពី​អឺរ៉ុប​មក​កាន់​ប្រទេស​នេះ​រយៈពេល​៣០​ថ្ងៃ ក្នុង​កិច្ច​ប្រឹងប្រែង​មួយ​ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19…

ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅ​យប់​ថ្ងៃ​ពុធ (​ថ្ងៃ​ទី​១១ ខែមីនា​) ថា សហ​រដ្ឋអាមេរិក​នឹង​ផ្អាក​រាល់​ការ​ធ្វើ​ដំណើរ​ពី​អឺរ៉ុប​មក​កាន់​ប្រទេស​នេះ​រយៈពេល​៣០​ថ្ងៃ ក្នុង​កិច្ច​ប្រឹងប្រែង​មួយ​ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 ។

លោក​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​តាម​រយៈ​ទូរទស្សន៍​ថា ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ នឹង​មិន​អនុវត្ត​ចំពោះ​ចក្រភព​អង់គ្លេស​ឡើយ​។

លោក​ត្រាំ​ បាន​និយាយ​ថា «​ដើម្បី​រក្សា​ករណី​ថ្មី​មិន​ឱ្យ​បន្ត យើង​នឹង​ផ្អាក​រាល់​ការ​ធ្វើ​ដំណើរ​ពី​អឺរ៉ុប​មក​កាន់​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​៣០​ថ្ងៃ​។ ច្បាប់​ថ្មី​នឹង​ចូល​ជា​ធរមាន​នៅ​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​សុក្រ »​។

លោក​បាន​និយាយ​ថា អឺ​រ៉ុ​ប​បាន​រក​ឃើញ​ករណី​ជា​ច្រើន​ទៀត ព្រោះ​រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​បញ្ឈប់​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន ជា​កន្លែង​ដែល​ការ​រីក​រាលដាល​នៃ​វីរុស​នេះ ។

លោក​បាន​បន្ថែម​ទៀត​ថា ការ​ហាមឃាត់​ទាំងនេះ​ក៏​នឹង​អនុវត្ត​ចំពោះ​ទំហំ​ពាណិជ្ជកម្ម និង​ទំនិញ​យ៉ាងច្រើន រួម​ទាំង​របស់របរ​ផ្សេង​ៗ​ទៀត​នៅ​ពេល​យើង​ទទួល​បានការ​យល់ព្រម​។

នៅ​ពេល​ទីផ្សារ​ភាគហ៊ុន​របស់​អា​មេ​រិ​ក ទទួល​រង​ការ​វាយប្រហារ​ពី​វីរុស​ឆ្លង​នេះ កាលពី​ថ្ងៃ​ពុធ​លោក​ត្រាំ​បាន​និយាយ​ថា លោក​នឹង​ចាត់វិធានការ​ជា​បន្ទាន់​ដើម្បី​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ប្រជាជន​ដែល​រង​គ្រោះ​ដោយសារ​វីរុស​នេះ​។ ដោយ​លោក​កំពុង​ណែនាំ​ដល់​ក្រសួង​រតនាគារ ឱ្យ​ពន្យា​ពេល​ការ​បង់ពន្ធ​ដោយ​គ្មាន​ការ​ប្រាក់ ឬ​ការ​ពិន័យ​ចំពោះ​អាជីវកម្ម និង​បុគ្គល​មួយ​ចំនួន​ដែល​រង​ផល​ប៉ះពាល់​។

ដោយ​ក្នុង​នោះ​លោក​បាន​បន្ថែម​ទៀត​ថា លោក​ក៏​កំពុង​ណែនាំ​រដ្ឋបាល​អាជីវកម្ម​ខ្នាត​តូច ឱ្យ​ផ្តល់​ដើមទុន និង​សាច់ប្រាក់​ងាយស្រួល ដល់​ក្រុមហ៊ុន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វីរុស​នេះ​ ៕ (ដកស្រង់​ចេញពី​៖ CAN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ