ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​សាសនា​គ្មាន​វិធី​ចាប់បង្ខំ​កូន​ឱ្យ​ចិញ្ចឹម​ឪពុក​ម្តាយ​នោះ​ទេ

4 ឆ្នាំ មុន

កូនប្រុស​ស្រី​ទាំងឡាយ​មាន​តួនាទី​ចំពោះ​ឪពុក​ម្តាយ​គឺ ជួយ​ចិញ្ចឹម​បីបាច់រក្សា​គាត់​, ជួយ​ធ្វើ​ការងារ​ជំនួស​, ជួយ​ការពារ​និង​រក្សា​វង្ស​ត្រកូល​, ប្រតិបត្តិ​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​សមជា​អ្នក​ទទួល​និង​គ្រប់គ្រង​មរតក​ពី​ពួក​គាត់ និង​ធ្វើបុណ្យ​ទាន​ជូន​មាតាបិតា​នៅ​ពេល​ពួក​គាត់​លាចាក​លោក​នេះ​ទៅ ។ ជាមួយ​គ្នា​នេះ​ក៏​មានកូន​មួយ​ចំនួន​មិន​អនុវត្ត​តាម​ច្បាប់​សាសនា​ទេ ពោល​គឺ​ពួក​គេ​មិន​ខ្វល់​ជួយ​ចិញ្ចឹម​ឪពុក​ម្តាយ​របស់​ខ្លួន​ឡើយ​ទោះបី​ពួក​គេ​មាន​លទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក៏​ដោយ…

កូនប្រុស​ស្រី​ទាំងឡាយ​មាន​តួនាទី​ចំពោះ​ឪពុក​ម្តាយ​គឺ ជួយ​ចិញ្ចឹម​បីបាច់រក្សា​គាត់​, ជួយ​ធ្វើ​ការងារ​ជំនួស​, ជួយ​ការពារ​និង​រក្សា​វង្ស​ត្រកូល​, ប្រតិបត្តិ​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​សមជា​អ្នក​ទទួល​និង​គ្រប់គ្រង​មរតក​ពី​ពួក​គាត់ និង​ធ្វើបុណ្យ​ទាន​ជូន​មាតាបិតា​នៅ​ពេល​ពួក​គាត់​លាចាក​លោក​នេះ​ទៅ ។

ជាមួយ​គ្នា​នេះ​ក៏​មានកូន​មួយ​ចំនួន​មិន​អនុវត្ត​តាម​ច្បាប់​សាសនា​ទេ ពោល​គឺ​ពួក​គេ​មិន​ខ្វល់​ជួយ​ចិញ្ចឹម​ឪពុក​ម្តាយ​របស់​ខ្លួន​ឡើយ​ទោះបី​ពួក​គេ​មាន​លទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក៏​ដោយ ។ ចំណែក​ច្បាប់​សាសនា​ក៏​គ្មាន​វិធី​អ្វី​ដើម្បី​ចាប់បង្ខំ​ពួក​កូន​ទាំងនោះ​ឲ្យ​អនុវត្ត​តាម​ច្បាប់​បាន​ដែរ ក្រៅ​តែ​វិធី​ពីរ​យ៉ាង​គឺ ១-​ការ​លើកទឹកចិត្ត​ថា​វា​ជា​កិច្ចការ​ដែល​ទេវតា​នឹង​ជួយ​តាម​ថែរក្សា​ពួក​គេ​ឲ្យ​បាន​សុខ​ចម្រើន ស្លាប់​ទៅ​បាន​ទៅ​កើត​ក្នុង​ឋាន​សួគ៌ និង​វិធី​ទី​២-​គឺ​ការ​និយាយ​បំភិតបំភ័យ​អំពី​ប្រេត នរក តិរច្ឆាន ដើម្បី​បន្លាច​ឲ្យ​ពួក​កូន​ទាំងនោះ​ទទួលយក​ធុរៈ​ហើយ​ធ្វើ​តាម ។

ទោះជា​យ៉ាងណា​យើង​មិន​ត្រូវ​បន្ទោស​ពួក​កូន​ៗ​ថា ពួក​គេ​មិន​ចិញ្ចឹម​ឪពុក​ម្តាយ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​យើង​មិន​បាន​សិក្សា​មើល​អំពី​លទ្ធភាព​របស់​ពួក​កូន​ៗ​ទាំងនោះ​ឡើយ កូន​ល្អជា​លម្អ​របស់​ឪពុក​ម្តាយ និង​វង្ស​ត្រកូល ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ