ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​លុយ​អស់​ក្រោយ​ពី​ចង់​សម្លា.ប់​កូ​វី​ដ​១៩ ដោយ​ដាក់​ក្នុង​មីក្រូ​វ៉េវ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់ នា​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​វិធី​មួយ​ដែល​អ្នក​ពិតជា​មិន​គួរ​យក​លុយ​ទៅ​សម្លាប់​មេរោគ​នៅ​ក្នុង​មីក្រូ​វ៉េវ​ឡើយ ។ បុរស​មក​ពី​ប៊ូ​សាន​បានលឺ​ថា ក្រដាសប្រាក់​អាច​នឹង​មាន​ជាប់​មក​ជាមួយ​នូវ​វីរុស​កូ​រ៉ូ​ណា ឬ​អាច​ផ្តល់​ជា​ជំងឺ​កូ​វី​ដ​១៩ ហើយ​ក៏​សម្រេចចិត្ត​ដាក់​លុយ​ទៅ​ក្នុង​មីក្រូ​វ៉េវ…

តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់ នា​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​វិធី​មួយ​ដែល​អ្នក​ពិតជា​មិន​គួរ​យក​លុយ​ទៅ​សម្លាប់​មេរោគ​នៅ​ក្នុង​មីក្រូ​វ៉េវ​ឡើយ ។

បុរស​មក​ពី​ប៊ូ​សាន​បានលឺ​ថា ក្រដាសប្រាក់​អាច​នឹង​មាន​ជាប់​មក​ជាមួយ​នូវ​វីរុស​កូ​រ៉ូ​ណា ឬ​អាច​ផ្តល់​ជា​ជំងឺ​កូ​វី​ដ​១៩ ហើយ​ក៏​សម្រេចចិត្ត​ដាក់​លុយ​ទៅ​ក្នុង​មីក្រូ​វ៉េវ ដើម្បី​សម្លាប់​មេរោគ ។ គាត់​បាន​ប្រមូល​ក្រដាសប្រាក់ ១​ម៉ឺន​វ៉ុ​ន​ចំនួន ៣៩ សន្លឹក (​មាន​ចំនួន​ប្រហែល ៣២៨ ដុល្លារ​) ដាក់​ក្នុង​មីក្រូ​វ៉េវ​ហើយ​បើក​ម៉ាស៊ីន ។

អ្វី​ដែល​ធ្វើ​ឱ្យ​គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នោះ គឺ​ក្រដាស់ប្រាក់​ចាប់ផ្តើម​ហុយផ្សែង ហើយ​ឆេះដុំ​ៗ ។ គាត់​ត្រូវ​បង្ខំចិត្ត​ទៅ​ធនាគារ ដើម្បី​សុំ​ជំនួយ ។ ជា​សំណាងល្អ​ដែរ​ដែល​ក្រដាស់ប្រាក់​៣៣​សន្លឹក ត្រូវ​បាន​ធនាគារ​ប្តូរ​ថ្មី​ជូន ខណៈ​ដែល​៦​សន្លឹក​ទៀត​ឆេះ​ខ្ទេច​ពេក ។ ដូចនេះ គឺ​គាត​ខាត​អស់ប្រាក់​ត្រឹមតែ ៥០​ដុល្លារ​ប៉ុណ្ណោះ ។

ព័ត៌មាន​ចេញពី​ប្រទេស​កូរ៉េ​ខាងត្បូង​នេះ គឺ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ហេតុការណ៍​កើត​នៅ​ប្រទេស​ចិន​។ នៅ​ចិន ស្ត្រី​ម្នាក់​នៅ​ខេត្ត​ជាំ​ង​ស៊ូ បាន​ធ្វើ​បែប​នេះ​កាលពី​ស​ប្តា​ហ៍​មុន ដោយ​ដាក់​ក្រដាស់ប្រាក់ ៣១២៥​យន់ (៤៤៩​ដុល្លារ​អា​មេ​រិ​ក​) ចូល​ទៅ​ក្នុង​មីក្រូ​វ៉េវ ដោយសារ​តែ​ខ្លាច​មាន​ជាប់​កូ​វី​ដ​១៩៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ