ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តេច​ក្រឡាហោម៖ អ្នក​រត់ការ​ដឹង​ច្បាស់​​ពី​កន្លែង​ដែល​មាន​មន្ត្រី​ចូល​និវត្តន៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ដល់​មន្ត្រី​នានា ​ត្រូវ​តែ​កាត់បន្ថយ​ជា​អតិបរមា ចំពោះ​អ្នក​រត់ការ​ដើម្បី​ទទួលតំណែង​នៅ​កន្លែង​នីមួយ​ៗ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ដល់​មន្ត្រី​នានា ​ត្រូវ​តែ​កាត់បន្ថយ​ជា​អតិបរមា ចំពោះ​អ្នក​រត់ការ​ដើម្បី​ទទួលតំណែង​នៅ​កន្លែង​នីមួយ​ៗ ព្រោះ​មន្ត្រី​ខ្លះ​បានដឹង​ច្បាស់​ថា​មន្ត្រី​ណា​នៅ​កន្លែង​ណា​ចូល​និវត្តន៍ ។ សម្តេច​ក្រឡាហោម​បន្ថែម​ថា ដឹង​ច្បាស់​ជាង​សម្តេច​ទៅ​ទៀត ។

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨មីនា ខួប​លើក​ទី​១០៩ ក្រោម​ប្រធានបទ «​មានសន្តិភាព មាន​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​»នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេ​ងបាន​បញ្ជាក់​ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​ទៅ​ដល់​ការ​អភិវឌ្ឍ​សមត្ថភាពធនធានមនុស្ស​ជា​ស្ដ្រី​ឲ្យ​បាន​ច្រើន ដើម្បី​ត្រៀមលក្ខណៈ​ទទួល​តំណែង​ទៅ​តាម​តួនាទី​មុខ​ជំនាញ រៀង​ៗ​ខ្លួន ។

សម្ដេច​ក្រឡាហោម ថ្លែង​ថា​៖ «​ចង់រក​មនុស្ស​ធ្វើ​ជា​អនុប្រធាន​នាយករ​ដ្ឋា​ន ធ្វើ​ជា​ប្រធាន​នាយកដ្ឋានអគ្គ​នាយករង អគ្គនាយក យើង​ត្រូវ​មាន​ប្រភព ហើយ​យើង​ត្រូវ​កាត់​បន្ថយ​ឲ្យ​បានជា​អតិបរមា អ្នក​រត់ការ​ដើម្បី​នឹង​ស៊កសៀត​តំណែ​ង តួនាទី​កន្លែង​នីមួយ​ៗ ព្រោះ​ពូកែ​ណាស់ មន្ដ្រី​យើង​មួយ​ចំនួន ពូកែ​ដឹង​ថា​នរណា​ចូល​និវត្ត​ន៍ ដឹង​តាំងពី​ថ្ងៃ ខែ ដឹង​មែនទែន ដឹង​ជាង​យើង រួច​ហើយ​ទៅ​សុំ​កន្លែង​ហ្នុ​ង​ព្រោះ​កន្លែង​ហ្នុ​ង
ត្រូវ​ចូល​និវត្តន៍​» ។

សម្ដេច​ក្រឡាហោម​បន្ដ​ថា ការ​តែងតាំង​មន្ដ្រីជា​អភិបាលខេត្ត អភិបាលរង​ខេត្ត អភិបាល ស្រុកអភិ បាល រង​ស្រុក ច្បាប់​បាន​ចែង​ថា ការ​តែងតាំង​មន្ដ្រី​ត្រូវ​មាន​ក្រប​ខណ្ឌ បទ​ពិសោធន៍ សមត្ថភាព និង​អាយុ​សម្រាប់​មន្ត្រី​មាន​សមត្ថភាព​សម្តេច​ឲ្យ​តម្លៃ​ណាស់ សម្រាប់​មន្ដ្រី​ណា​ឆ្លងកាត់​ធ្វើ​ការងារ​ជាមួយ​ប្រជាពល
រដ្ឋ​ដឹង​សុខទុក្ខ​របស់ពួក​គាត់ ពីព្រោះ​មន្ដ្រី​ត្រូវ​បម្រើ​ជាតិ​និង​ពលរដ្ឋ​។

សម្តេច​ក្រឡាហោម​បន្ត​ថា ចំណុច​នេះ​ត្រូវតែ​មានការ​គោរព​ទាំងអស់​គ្នា មិន​ថា​តែ​ក្រសួងមហាផ្ទៃ​នោះ​ទេ ។ កន្លង​មកនេះ មាន​មន្ត្រី​មួយចំនួន​ដែល​ចង់បាន​ឡើង​ធំ ឬ​កាន់​តំណែង​នៅ​ទីណាមួយ បាន​រត់ការ​ដោយ​ខ្លួនឯង និង​មានការ​អន្តរាគមន៍​ថា​ជា​ក្មួយ ជា​កូន អ្នករៀន​វគ្គ ជាមួយគ្នា​ជាដើម សុំ​ជួយ​ផង ។ សម្តេច​ក្រឡាហោម​បាន​លើក​ឡើង​ថា សម្រាប់សម្តេច​ឲ្យ​តម្លៃ​ចំពោះ​មន្ត្រី​នៅ​ជាមួយ​ពលរដ្ឋ ដឹង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ច្រើន ប៉ុន្តែ​ក៏​មាន​មន្ត្រី​ខ្លះ​ក៏​មិន​មានបទពិសោធន៍​ក៏​អាច​ធ្វើ បាន​ដែរ ។

សម្តេច​ក្រឡាហោម​ថ្លែង​ថា ៖ «​សម្រាប់​ខ្ញុំ​ឲ្យ​តម្លៃ​ចំពោះ​មន្ត្រី​នោះ​ច្រើន ព្រោះថា​នៅ​ពេល​យើងតែងតាំង មន្ត្រី​នោះ​អាច​ដឹង​អំពី​ជីវភាព ការ​លំបាក​របស់​ប្រជាពលរដ្ឋ ។ អាហ្នឹង​យើង​ឲ្យ​តម្លៃ មិន​ខុស ប៉ុន្តែ​មិន​ទាំង​អស់នោះ​ទេ ពេល​ខ្លះ​ក៏​មាន​មន្ត្រី​យើង​ធ្វើ​បាន​ដែរ​» ៕

អត្ថបទសរសេរ ដោយ