ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំណត់​ជោគជ័យ​ឬ​បរា​ជ័យ​នៅ​ក្នុង​ការ​ទប់​​ស្កាត់​​មេរោគ​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រហូត​មក​ដល់​ពេល​នេះ គេ​ឃើញ​ក្រសួងសុខាភិបាល​បាន​ប្រឹងប្រែង​យ៉ាង​អស់​ពីសមត្ថភាព​ ដើម្បី​ធ្វើការ ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ និង​ព្យាបាល​អ្នកជំងឺ​ដែល​បណ្តាល​មក​ពី​មេរោគ​នេះ ​។ ក្រ​សូ​ង​បាន​ប្រកាស អោយ​មានការ​ជឿជាក់​លើ​វិស័យ​សុខាភិបាល​របស់​កម្ពុជា ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ជា​កង្វល់​​មនុស្ស​ទូ​ទាំង​ពិភពលោក​។ មេរោគ​កូ​វី​ដ​១៩​…

រហូត​មក​ដល់​ពេល​នេះ គេ​ឃើញ​ក្រសួងសុខាភិបាល​បាន​ប្រឹងប្រែង​យ៉ាង​អស់​ពីសមត្ថភាព​ ដើម្បី​ធ្វើការ ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ និង​ព្យាបាល​អ្នកជំងឺ​ដែល​បណ្តាល​មក​ពី​មេរោគ​នេះ ​។ ក្រ​សូ​ង​បាន​ប្រកាស អោយ​មានការ​ជឿជាក់​លើ​វិស័យ​សុខាភិបាល​របស់​កម្ពុជា ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ជា​កង្វល់​​មនុស្ស​ទូ​ទាំង​ពិភពលោក​។ មេរោគ​កូ​វី​ដ​១៩​ បាន​រាលដាល​ដល់​មនុស​ជាង​១០០​ប្រទេស​ ហើយ​បាន​ចម្លង​ជំងឺ​ដល់​មនុស្ស​ជាង​១០០០០​នាក់ ​និង​បាន​សម្លាប់​មនុស្ស​ជាង​៤០០០​នាក់​។

នៅ​ប្រទេស​កម្ពុជា​យើង បើ​សរុប​ទៅ​គឺ​រហូត​មក​ទល់​ពេល​នេះ គេ​បាន​រក​ឃើញ​តែ​បួន​ករណី​ប៉ុណ្ណោះ​។ ករណី​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ​បានជា​សះស្បើយ ជនជាតិ​ជប៉ុន​ដែល​បាន​ចាកចេញពី​ខេត្ត សៀមរាប​ទៅ​កាន់​ជប៉ុន បុរស​ជនជាតិ​ខ្មែរ​អាយុ​៣៨​ឆ្នាំ​ ដែល​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន និងថ្មី​ៗ​បំផុត​គឺ​ស្ត្រី​ជនជាតិ​អង់គ្លេស​។បើ​ពិនិត្យ​ទៅ​លើ​ចំនួន​និង​គ្រោះថ្នាក់​ដោយសារ​ជំ​ង​ឺនេះ កម្ពុជា​មិន​ទាន់​បាន​រក​ការ​វាយប្រហារ​ខ្លាំង នៅ​ឡើយ​ ដោយសារ​មេរោគ​នេះ ​។ ប៉ុន្តែ​ដោយសារ​តែ​មេរោគ​នេះ មានការ​រា​ដាល​រហ័ស​និង​សាហាវ​នោះ ពិ​េ​សោធន៍​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​បាន​បង្ហាញ​ថា វា​ពិបាក​នៅ​ក្នុង​ការ​ទប់ស្កាត់​នៅ​ពេល​ដែល​មេរោគ​នេះ បាន​វាយលុក​ប្រទេស​ណាមួយ​។

សូ​ម្បី​តែ​ប្រទេស​អា​មេ​រិ​ក ជប៉ុន និងកូរ៉េ​ ដែល​ត្រូវ​បាន​គេ​យល់​ថា ​ជា​ប្រទេស​ដែល​មាន​វិស័យសុខាភិបាល ជឿនលឿន​នោះ ពួក​គេ​ក៏​មានការ​លំបាក​ខ្លាំង​នៅ​ក្នុង​ការ​ទប់ស្កាត់​មេរោគ​នេះ ហើយមេរោគ​នេះ​កំពុង តែ​ចម្លង​ដល់​មនុស្ស​ច្រើន​ឡើង​ៗ​នៅ​ក្នុង​ប្រទេស​ទាំងនោះ ​។ដោយ​ពិចារណា​ទៅ​លើ​ការ​ចម្លង​ដ៏​រហ័ស​នៃ​មេរោគ​នេះ នោះការ​រក​ឃើញ​និង​ការ​ដាក់​អោយ​នៅ​តែឯង អ្នក​ដែល​មាន​មេរោគ​នេះ ​គឺជា​វិធានការ​ដ៏​សំខាន់​និង​ត្រូវធ្វើ​អោយ​ហ្មត់ចត់​បំផុត ​។ បើសិនជា​មានការ​ថ្លោះ ធ្លោយ​​ណាមួយ​នៅ​ក្នុង​ការ​រក​មិនឃើញ ហើយអ្នក​ផ្ទុកមេរោគ​នេះ​ ធ្វើ​ដំណើរ​ចុះឡើង​និង​គ្រប់​ច្រកល្ហក​នោះ ការ​ចម្លង​នឹង​កើត​មាន​ដល់​មនុស្ស​ជា​ច្រើន ​ដែល​មាន​ទំនាក់ទំនង​ដោយ ផ្ទាល់​ឬ​ដ៏​ប្រ​យោលជាមួយនឹង​អ្នក​មាន​ជំងឺ​នេះ​។

ដូច្នេះ​ ការងារ​ស្វែងរក​ និង​ការ​ដាក់​មនុស្ស​ដែល​មាន​មេរោគ​កូ​វី​ដ​១៩​ អោយ​នៅ​ដោយឡែក​បាន​កាន់តែ​ឆាប់រហ័ស និង​មាន​ប្រ​សិ​ទ្ធ​ភាព វា​នឹង​កំណត់​នូវ​ជោគជ័យ​នៃ​ការ​ទប់ស្កាត់​ការ​រាលដាល​មេរោគ​នេះ​នៅ​កម្ពុជា​។ នេះ​ជាកិច្ចការ​ដ៏​សំខាន់ និងដ៏​ពិបាក​សម្រាប់​មន្ត្រី​សុខាភិបាល ​។ ការ​រក​ឃើញទាន់ពេលវេលា​នៃ​អ្នក មាន​ជំងឺ​កូ​វី​ដ​១៩​ មិនមែន​ជា​រឿង​ដែល​ត្រូវ​ភ័យ​នោះ​ឡើយ រឿង​ដែល​ត្រូវ​ភ័យខ្លាច​បំផុត នោះ​គឺ​ការ​ចម្លង រាលដាល​នៃ​មេរោគ​នេះ​ពី​អ្នកជំងឺ​ ដែល​យើង​រក​មិនឃើញ​ដែល នឹង​អាចធ្វើ​អោយ​មានការ​ឆ្លង​ដល់​មនុស្ស កាន់តែ​ច្រើន​ទៅ​ៗ​។

ការ​ទប់ស្កាត់​ការ​ឆ្លងការ​រក​ឃើញ និង​ការ​ដាក់​អ្នកជំងឺ​អោយ​នៅ​ដោយឡែក យ៉ាង​មាន​ប្រ​សិ​ទ្ធភាព អាច​នឹង​មាន​សារសំខាន់​ជាង​ការ​ព្យាបាល​អ្នកជំងឺ ​អោយ​ជា​ពិ​ជំងឺ​នេះ​ទៅ​ទៀត ដោយ​ពិចារណា​ទៅ​លើ ការ​អះ​អាង របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​ថា ​៩៥​ភាគរយ​នៃអ្នកជំងឺ​នេះ​អាច​ជា​ឡើងវិញ​ពី​ជំងឺ​នេះ​។

ការ​ស្វែងរក​អោយ​ឃើញ ​និង​ការ​ដាក់​នៅ​ដោយឡែក​ដ៏​មាន​ប្រ​សិ​ទ្ធភាព​យ៉ាង​ឆាប់រហ័ស ​គឺ​នឹង​ក្លាយជា​កិច្ចការ​ដ៏​លំបាក​សម្រាប់​មន្ត្រី​សុខាភិបាល​ ។ ចំណែក​ប្រជាជន​កម្ពុជា​ក៏​ត្រូវ​ឆាប់​រាយការណ៍ និង​ស្វែងរក​ជំនួយពី​ពេទ្យ នៅ​ពេល​ដែល​ខ្លួន​មាន​រោគ​សញ្ញា​គ្រុ​ណ​ក្តៅ​ចាប់ពី​៣៨​ដឺ​ក្រេ​សេ មាន​ក្អក និង ពិបាក​ដក ដង្ហើម​ ហើយ​ពិ​េ​សស​មក​ពី​តំបន់​ដែល​មានការ​ឆ្លង​មេរោគ​នេះ​។ ដូច្នេះ វា​មាន​សារសំខាន់​ណាស់​ដែល​ត្រូវ​មាន​គោលការណ៍​នៃ​ការ​ដាក់​មនុស្ស​អោយ​នៅ​ដោយឡែក (Isola​tion Guidelines ) នេះ​។

នៅ​ប្រទេស​អូស្ត្រាលី គេ​មាន​ចេញ​នូវ​គោលការណ៍​ដាក់​មនុស្ស​អោយ​នៅ​ដោយឡែក​ពី​គេ​។ ក្នុង​នោះ​មាន និយាយ​ដល់​ការ​ស្ម​គ្រ​ចិត្ត​ដាក់​ខ្លួនឯង​អោយ នៅ​ដោយឡែក​ពី​គេ​។ គោលការណ៍​នោះ​បាន​និយាយ​ថា បើសិនជា មនុស្ស​ដែល​ធ្លាប់​ធ្វើ​ដំណើរ ទៅ​កាន់​ប្រទេស​ដែល មានការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​១៩​ខ្លាំង ដូច​ជា​ប្រទេស​ចិន ប្រទេស​កូ​ូ​រ៉េ ប្រទេសអុី​រ៉​ង់​ជាដើម អ្នក​ទាំងនោះ ​តម្រូវ​អោយ​ដាក់​ខ្លួនឯង​អោយ នៅ​ដោយឡែក​ពី គេ​រយះ​ពេល ១៤​ថ្ងៃ​ចាប់​ចេញពី​ថ្ងៃ​ចាក​ចេញពី​ប្រទេស​ទាំងនោះ​។ ករណី​ដែល​ត្រូវ ដាក់​ខ្លួនឯង អោយ នៅ​ដោយឡែក មួយទៀត​នោះ គឺ បើសិនជា​មនុស្ស​ម្នាក់​ដឹង​ថា​ខ្លួន​បាន​មាន ទំនាក់ទំនង​យ៉ាង​ជិត​ស្និ​ទ្ឋ​ជាមួយ នឹង​អ្នក ដែល​មាន ផ្ទុកមេរោគ​កូ​វី​ដ​១៩​។

អាស្រ័យ​ដូច្នេះ នៅ​ពេល​ដែល​ប្រជាជន​កម្ពុជា​អាច​មានការ​យល់​ដឹង​អំពី​សារសំខាន់​នៃ ការ​ដាក់ខ្លួន ឯង​អោយ​នៅ​ដោយឡែក​ពី​គេ​ហើយ​នោះ គេ​នឹង​អាច​ទប់ស្កាត់​បានការ​ឆ្លង​រាលដាល​នៃ​មេរោគ​នោះ ទៅ​អ្នក​ផ្សេង​ជា​ពិសេស​មនុស្ស​នៅ​ក្នុង​គ្រួសារ​និង​សហគមន៍​របស់​ខ្លួន​។ នៅ​ពេល​ដែល​ពួក​គេ​ដាក់​ខ្លួនឯង​អោយ​នៅ​ដោយឡែក​ហើយ​មាន​លេច​ចេញ​ជា​រោគ​សញ្ញា​ក្តៅខ្លួន ក្អក និង ពិបាក​ដកដង្ហើម​នោះ គេ​ត្រូវ​ទំនាក់ទំនង​ជាមួយនឹង​១១៥ ​ដើម្បី​សុំ​ជំនួយ​ពី​គ្រូពេទ្យ​ និងដើម្បី​ធ្វើរោគវិនិច្ឆ័យ​ថា​ តើ​មាន​ផ្ទុកមេរោគ​ដែរ​ឬទេ​។

ការ​យល់​ដឹង​ពីសារ​សំខាន់​នៃ​ការ​ដាក់​ខ្លួនឯង​អោយ​នៅ​ដោយឡែក​ពី​គេ​នេះ​ មាន​សារសំខាន់​ខ្លាំង​ណាស់​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ផ្សេង​ទៀត​ដោយ​មិន​ចាំបាច់​ត្រូវ​រង់ចាំ​ការ​រក​ឃើញ​ដោយ​មន្ត្រី​សុខាភិបាល​ឡើយ​។ វា​នឹង​ពិបាក​ខ្លាំង​ណាស់​សម្រាប់​មន្ត្រី​សុខាភិបាល​ដែល​ត្រូវ​តាម​រក​មនុស្ស​គ្រប់​គ្នា​ដែល​មានការ​ទាក់ទង​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ជាមួយនឹង​អ្នកជំងឺ​ដើម្បី​យក​មក​ដាក់​អោយ​នៅ​ដោយ​ឡែក​ទាំង​អស់នោះ ​។ មធ្យោបាយ​ ដែល​មាន​ប្រ​សិ​ទ្ធភាព ​គឺ​មនុស្ស​គ្រប់​គ្នា​យល់​ដឹង​អំពី​ភាព​ចាំបាច់​នៃ​ការ​សម្រេចចិត្ត​ឃុំខ្លួន​ដោយ​ខ្លួនឯង បើសិនជា​ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ដែល​មាន ការ​រាលដាល​ខ្លាំង​នៃ​មេរោគ​នេះ ឬ​ក៏​បាន​នៅ​ជិត​ផ្ទាល់​ជាមួយនឹង​អ្នកមាន​មេរោគ​នេះ​៕

អត្ថបទសរសេរ ដោយ