ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ដែលតារា​សម្តែង​សាច់​សខ្ចី ​អុីង អុ​ី​ង បាត់​មុខ​ពី​ខ្សែភាពយន្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សាច់​សខ្ចី អ៊ី​ង អ៊ី​ង នៅ​មិន​ទាន់​ទទួល​ការ​សម្តែង​ភាពយន្ត​ថ្មី​នៅ​ឡើយ​ទេ ដោយសារ​តែ​នាង​កំពុង​ជាប់ដៃ​ពង្រឹង​ការងារ​ជំនួញ​ផ្ទាល់ខ្លួន ដោយ​មិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ឱកាស​បង្ហាញ​ស្នាដៃ​បន្ថែម ។ យ៉ាងណា​ក្ដី​តារា​រូប​នេះ​ហាក់​មិន​ទៅ​ណា​ឆ្ងាយ​ពី​អាជីព​សិល្បៈ​នេះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សាច់​សខ្ចី អ៊ី​ង អ៊ី​ង នៅ​មិន​ទាន់​ទទួល​ការ​សម្តែង​ភាពយន្ត​ថ្មី​នៅ​ឡើយ​ទេ ដោយសារ​តែ​នាង​កំពុង​ជាប់ដៃ​ពង្រឹង​ការងារ​ជំនួញ​ផ្ទាល់ខ្លួន ដោយ​មិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ឱកាស​បង្ហាញ​ស្នាដៃ​បន្ថែម ។ យ៉ាងណា​ក្ដី​តារា​រូប​នេះ​ហាក់​មិន​ទៅ​ណា​ឆ្ងាយ​ពី​អាជីព​សិល្បៈ​នេះ​ឡើយ ដោយ​នាង​នៅ​តែ​បង្ហាញ​វត្តមាន​ការ​ថត​ម៉ូ​ដ សំអាងការ និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ស្ទើរ​មិន​ដាច់​សូរ ខណៈ​ពេល​ដែល​នាង​កំពុង​តែ​ត្រូវប៉ាន់​លើ​ការងារ​មួយ​នេះ ជា​ជាង​ការ​សម្តែង​ភាពយន្ត ។

តារា​សម្តែង​អ៊ីង អ៊ី​ង បាន​អះអាង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​បាន​សម្រេច​មិន​ទទួលយក​ការ​សម្តែង​ភាពយន្ត ថ្មី​ៗ​នៅឡើយ​ទេ ដោយសារ​តែ​ពេល​នេះ​នាង​កំពុង​មមាញឹក​យ៉ាង​ខ្លាំង​ទៅ​លើ​មុខ​ជំនួញ​ផ្ទាល់ខ្លួន ដើម្បី​ឲ្យ​មាន​ភាពរឹងមាំ​ជា​មុន​សិន ។ នាង​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​គេ​ទាក់ទង​មក​ច្រើន​ដែរ​ឲ្យ​ចូលរួម​សម្តែង​ភាពយន្ត ប៉ុន្តែ​នាង​នៅ​មិន​ទាន់​ទទួល​យក​ឡើយ ដោយ​នាង​ត្រូវ​ជាប់​ភារកិច្ច​លើ​មុខ​ជំនួញ​កែ​សម្រស់​ដែល​ទាមទារ​ឲ្យ​នាង​ត្រូវ​ទទួលខុសត្រូវ មុន​ពេល​ដែល​មុខ​ជំនួញ​នេះ​បាន​រឹង​មាំ ។

យ៉ាងណា​ក៏​ដោយ បើ​តាម​អ៊ីង អ៊ី​ង បើ​ទោះបីជា​ពេល​នេះ​នាង​មិន​ទទួល​ការ​ថត​ខ្សែភាពយន្ត​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ការងារ​ដូច​ជា​ការ​ថត​ម៉ូ​ដ​សម្លៀក​បំពាក់ ម៉ូ​ដ​សំអាងការ និង​ថត​ស្ប៉ត​ពាណិជ​កម្ម​គឺ​នាង​នៅ​តែ​ទទួលយក​ដដែល ពោល​គឺ​មិន​ចោល​សិល្បៈ​ទាំងស្រុង​នោះ​ឡើយ ។

តារា​សម្តែង​ក្នុង​បទ​«​ពីរ​នាក់​បាន​ហើយ​» អ៊ីង អ៊ី​ង ត្រូវ​បាន​មហាជន​ទទួលស្គាល់​នូវ​រូប​សម្រស់​ដែល​មើលទៅ​ដូច​កូនកាត់​ច្រើន​សាសន៍ ជាមួយ​សាច់​សខ្ចី ធ្វើ​ឲ្យ បុរស​ៗ​ឈ្លក់​វង្វេង និង​មាន​ទេព​កោសល្យ​ដ៏​ប៉ិន​ប្រសប់​លើ​ផ្នែក​សិល្បៈ ខណៈ​ពេល​ដែល​នាង​តែង​លេច​វត្ត​មាននៅ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម និង​ភាពយន្ត ផ្សេង​ៗ ។

ជា​ការ​តក់​សម្គាល់​បន្ទាប់​ពី​បែកបាក់​ស្នេហា​ជាមួយ​តារាចម្រៀង​លោក​ម៉ា ច័ន្ទ​បញ្ញា រួច​មក​តារា​សម្តែង​អ៊ីង អ៊ីង តែងតែ​បង្ហាញ​រូបភាព​តាម​បណ្តាញ​សង្គម​លែងខ្លួន​សិច​ស៊ី​ជាង​មុន ធ្វើ​ឱ្យ​ប្រុស​ៗ​ទប់ចិត្ត​មិន​សរសើរ​មិន​បាន មិន​ថា​ការ​ថត​ម៉ូ​ដ​សម្លៀក​បំពាក់ ឬ​ការ​ថត​កម្សាន្ត​តាម​បែ​សិល្បៈ​នោះ​ឡើយ ។

អ៊ី​ង​អ៊ី​ង បាន​ផ្លាស់​ប្តូរ​ឥរិយា​បទ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ដោយ​តារា​រូប​នេះ​ហ៊ាន​ថតរូប​បែប​សិច​ស៊ី​មិន​មានការ​ញញើត ក្រោយ​ពី​នាង​បាន​បែកបាក់​ស្នេហ៍​ដែល​ធ្លាប់តែ​ផ្អែមល្ហែម​នោះ​រួច​មក ខណៈ​តារា​រូប​នេះ​បាន​បញ្ជាក់​ថា ការ​បញ្ចេញ​រូបភាព​ដ៏​សិច​ស៊ី​របស់​នាង​នា​ពេល​នេះ​មិនមែន​ក្នុង​គោល​បំណង​អ្វី​ឡើយ ក្រៅពី​ការងារ​សិល្បៈ ។ ទោះជា​យ៉ាងណា​ក៏​ដោយ រូបភាព​សិច​ស៊ី​របស់​នាង​ហាក់​មិនសូវ​ទទួល​ការ​រិះគន់​ច្រើន​ឡើយ ប៉ុន្តែ​បាន​ទទួល​កា​រស​សើរ​ច្រើន​ទៅ​វិញ​នូវ​ភាព​ស្រស់​ស្អាត​នៃ​សម្រស់​របស់​នាង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ