ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ covid-19 ហ៊ាន​ចម្លង​ទៅ​ព្រះសង្ឃ​មាន​សីល​ពេញ​ខ្លួន​ដែរ​ទេ ?

4 ឆ្នាំ មុន

មាន​មតិ​អ្នកស្រុក​ខ្លះ​បាន​លើក​ឡើង​ថា វីរុស​កូ​រ៉ូ​ណា ឬ​ហៅ​បាន​ម្យ៉ាងទៀត​ថា covid-19 ជា​មេរោគ​ដែល​ចម្លង​យ៉ាង​សាហាវ​បំផុត តែ​មេរោគ​នេះ​នឹង​មិន​ហ៊ាន​ចម្លង​ទៅ​ព្រះសង្ឃ​ទេ​ព្រោះ​ខ្លាច​អំណាច​ព្រះធម៌ និង​សីល​ដែល​ព្រះសង្ឃ​រក្សា​ហើយ ។ លក្ខណៈ​ជាក់ស្តែង​តើ​ពិត​ដូច​ជា​ការ​លើក​ឡើង​ខាងលើ​នោះ​មែនឬ ?ប្រហែលជា​មិន​ដូច្នោះ​ទេ…

មាន​មតិ​អ្នកស្រុក​ខ្លះ​បាន​លើក​ឡើង​ថា វីរុស​កូ​រ៉ូ​ណា ឬ​ហៅ​បាន​ម្យ៉ាងទៀត​ថា covid-19 ជា​មេរោគ​ដែល​ចម្លង​យ៉ាង​សាហាវ​បំផុត តែ​មេរោគ​នេះ​នឹង​មិន​ហ៊ាន​ចម្លង​ទៅ​ព្រះសង្ឃ​ទេ​ព្រោះ​ខ្លាច​អំណាច​ព្រះធម៌ និង​សីល​ដែល​ព្រះសង្ឃ​រក្សា​ហើយ ។

លក្ខណៈ​ជាក់ស្តែង​តើ​ពិត​ដូច​ជា​ការ​លើក​ឡើង​ខាងលើ​នោះ​មែនឬ ?
ប្រហែលជា​មិន​ដូច្នោះ​ទេ រឿង covid-19 នេះវា​ជា​មេរោគ​ដែល​ចម្លង​យ៉ាង​កាច​សាហាវ​ជាទី​បំផុត​ធ្វើ​ឱ្យ​ពិភពលោក​នេះ​រន្ធត់​ញាប់​ញ័រ​ភ័យ​ខ្លាច​ឥទ្ធិពល​របស់​វា​ក្រៃ​លែង ។ វា​ចម្លង​មិន​រើស​បុគ្គល​ទេ មិន​ថា​ព្រះសង្ឃ ឬ​គ្រហស្ថ ឱ្យ​តែ​ខ្វះ​អនាម័យ ខ្វះ​វិធី​ការពារ មេរោគ​នេះ​នឹង​ចម្លង​បាន​ទាំងអស់ គឺ​អត់​ខ្លាច​ឥទ្ធិពល​អ្នក​ណា​ឡើយ ។

បើ​តាម​ទស្សនៈ​អង្គការ​សុខភាព​ពិភពលោក​យល់​ថា វិធី​ការពារ​វីរុស covid-19 បាន​មាន​តែ ពាក់​ម៉ាស​ក្នុង​ទីប្រជុំជន រស់នៅ​ដោយ​មាន​អនាម័យ​លាងដៃ​នឹង​សាប៊ូ​ជា​រឿយ​ៗ ពិសេស​ត្រូវ​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​ដើម្បី​លាង​សម្អាត​មេរោគ​ក្នុង​ខ្លួន​ទម្លាក់​មក​ក្រោម​តាម​លាមក ។ ទឹកជា​ឱសថ​ដ៏​ពិសិដ្ឋ​មាន​អានុភាព​កម្ចាត់​មេរោគ​យ៉ាង​មាន​ប្រសិទ្ធភាព ។ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ