ទំនៀម​សំពះ​របស់​ខ្មែរ​យើងចំនួន​៥​របៀប​ផ្សេង​គ្នា


ការ​ចាប់ដៃ​ស្វាគមន៍​គ្នា​មិនមែន​ជា​ទំនៀមទម្លាប់​ជនជាតិ​ខ្មែរ​យើង​ទេ ។ ទំនៀម​ខ្មែរ​យើង​គឺ​ការ​លើកដៃ​សំពះ ហើយ​វា​មាន​ភាព​ខុស​គ្នា​ចំនួន​៥​របៀប ។ ស្រប​ពេល​នាយក​រដ្ឋមន្ត្រី​ផ្ដល់​មតិ​ឲ្យ​ជំនួស​ការ​ចាប់ដៃ​ស្វាគមន៍​គ្នា មក​សំពះ​បែប​ខ្មែរ​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វីត​១៩ សូម​ឈ្វេងយល់​ពី​របៀប​សំពះ​ខ្មែរ​យើង ។

ចុង​ម្រាម​មេដៃ​ផ្គុំ​លើ​ច​ញ្ចើ​ម
•​ផ្គុំ​បាតដៃ​ជា​សណ្ឋាន​ផ្កាឈូក​ក្រពុំ ដាក់​ចុង​ម្រាមដៃ​លើ​ចិញ្ចើម ជា​ការសំពះ​បួងសួង​ដល់ ឥន្ទ្រ​ព្រហ្ម ទេវតា អ្នកតា និង​សំពះ អ្វី​ៗ​ដែល​ខ្ពស់​ហួស​ពី​មនុស្ស ។

ចុង​ម្រាម​កណ្តាល​ត្រឹម​ចិញ្ចើម
•​ផ្គុំ​បាតដៃ​ជា​សណ្ឋាន​ផ្កាឈូក​ក្រពុំ ដាក់​ចុង​ម្រាមដៃ​កណ្តាល​ត្រឹម​ចុង​ចិញ្ចើម ក្បាល​ឱន​ខ្លាំង សំពះ​ទៅ​រក​ព្រះសង្ឃ ព្រះមហាក្សត្រ ស្តេច វត្ថុ​សក្តិ​សិទ្ធិ​ជាទី​សក្ការៈ ដែល​នេះ​ជា​ការ​ក្រាប​បង្គំ​គាល់ ឬ​ថ្វាយបង្គំ ។

ចុង​ម្រាម​កណ្តាល​ត្រឹម​ចុង​ច្រមុះ
•​ផ្គុំ​បាតដៃ​ជា​សណ្ឋាន​ផ្កាឈូក​ក្រពុំ ដាក់​ចុង​ម្រាម​កណ្តាល​ត្រឹម​ចុង​ច្រមុះ ក្បាល​រាង​ឱន​បន្តិច គឺ​សំពះ​ឪពុក​-​ម្តាយ ជីដូន​ជីតា អាណាព្យាបាល គ្រូ​បា​អាចារ្យ ឬ​អ្នក​មានគុណ ។

ចុង​ម្រាម​កណ្តាល​ត្រឹម​មាត់
•​ផ្គុំ​បាតដៃ​ជា​សណ្ឋាន​ផ្កា​ក្រពុំ​ឈូក ដាក់​ចុង​ម្រាម​កណ្តាល​ត្រឹម​មាត់ ជា​ការសំពះ​អ្នកមាន​វ័យ​ចំណាស់​ជាង ថៅកែ​ឬ​ចៅហ្វាយនាយ ។

ចុង​ម្រាម​កណ្តាល​ត្រឹម​ដើមទ្រូង
•​ផ្គុំ​បាតដៃ​ជា​សណ្ឋាន​ផ្កាឈូក​ក្រពុំ ដាក់​ចុង​ម្រាម​កណ្តាល​ត្រឹម​ដើមទ្រូង ជា​ការសំពះ​អ្នក​ដែល​មាន​ឋានៈ​ប្រហាក់ប្រហែល​គ្នា ឬ​មិត្តភក្តិ​ជាដើម និង​សម្រាប់​អ្នក​ដែល​មាន​វ័យចាស់​ជាង ដែល​ត្រូវ​សំពះ​តប​វិញ​ចំពោះ​អ្នកមាន​វ័យក្មេង​ជាង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ