ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ប្រណិត​ប្រើ​អគ្គិសនី​សុទ្ធ Bentley នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ជាង​ការ​គិត

4 ឆ្នាំ មុន

នាយក​ប្រតិបត្តិ​របស់​យីហោ​រថយន្ត Bentley លោក Adrian Hallmark បាន​ប្រាប់​សារព័ត៌មាន Top Gear ថ្មី​ៗ​នេះ​ថា អតិថិជន​របស់…

នាយក​ប្រតិបត្តិ​របស់​យីហោ​រថយន្ត Bentley លោក Adrian Hallmark បាន​ប្រាប់​សារព័ត៌មាន Top Gear ថ្មី​ៗ​នេះ​ថា អតិថិជន​របស់ Bentley ពិតជា​ចង់អោយ​រថយន្ត​ប្រណីត​របស់​ខ្លួន ចាប់ផ្តើម​ផ្តល់​ជូន​រថយន្ត​អគ្គិសនី​ដែល​គ្មាន​ការ​បំ​ភាយ​ឧស្ម័ន​ពុល​ដល់​បរិស្ថាន ។

លោក Hallmark មាន​ប្រសាសន៍​ថា​៖ «​គួរ​អោយ​ចាប់អារម្មណ៍​ណាស់ ។ យើង​បាន​អញ្ជើញ​អតិថិជន​មក​ទទួល​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា ។ ពួក​គេ​សុទ្ធតែ​ជា​អ្នក​ស្រឡាញ់​រថយន្ត ។ ពួក​គេ​ចង់បាន​រថយន្ត​ដែល​មិន​បំពុលបរិស្ថាន ។ តាម​ពិត​ទៅ ៣៩% នៃ​អ្នកទិញ​រថយន្ត​ទំនើប​ៗ កំពុង​ដើរ​ទិញ​រថយន្ត​អគ្គិសនី​។​»

លោក Hallmark មាន​ប្រសាសន៍​ថា​៖«​យើង​មានឱកាស​ល្អ​បំផុត ដើម្បី​ក្លាយជា​រថយន្ត​ប្រណីត​ដែល​ដើរ​ដោយ​អគ្គិសនី ។ ពួក​គេ​ចង់បាន​រថយន្ត​កម្រ​សម្រាប់​តាំង​តែ​ចង់បាន​រថយន្ត​អគ្គិសនី​សម្រាប់​ជិះ​ប្រចាំ​ថ្ងៃ ដែល​មាន​តម្លៃ​ថ្លៃ​។​» ដូច្នេះ​បានជា Bentley មិន​ចាំ​យូរ​នោះ​ទេ ហើយនឹង​ផលិត​រថយន្ត​អគ្គិសនី​ប្រណីត​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ថ្វីបើ​ការ​ប្រើប្រាស់​អគ្គិសនី ប្រហែលជា​មិន​អាច​អូស​រថយន្ត​ទម្ងន់​ធ្ងន់​របស់ Bentley បាន​ក៏័​ដោយ ក៏ Bentley គ្មាន​បំណង​កាត់​បន្ថយ​ភាព​ប្រណីត​របស់​ខ្លួន​ដែរ ។

លោក Hallmark បាន​ប្រាប់​ថា​៖ «​ពួក​យើង​នឹង​ដាក់​បង្ហាញ​រថយន្ត​អគ្គិសនី​របស់​យើង នៅ​ពាក់កណ្តាល​ខ្ទង់​ពាក់កណ្តាល​ទ​ស្សវ​តរ៍​នេះ ដោយសារ​តែ​យើង​ត្រូវការ​ពេល​៥​ឆ្នាំ ដើម្បី​បង្កើត​រថយន្ត​អគ្គិសនី​កម្លាំង​ខ្លាំង​។​» មុន​ពេល​កាលបរិច្ឆេទ​មក​ដល់ Bentley អាច​នឹង​ប្រឡូក​ចូល​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​អគ្គិសនី​ជាមួយនឹង​តម្លៃ​ថ្លៃ​មិនធម្មតា បូក​ផ្សំ​ជាមួយនឹង​ប្រណីតភាព​ដ៏​អស្ចារ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ