ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​ បើកផ្លូវ​ទៅ​រក​ការ​បន្ត​អំណាច​​យូរ​ទៀត

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​១០​មីនា​បាន​បើកផ្លូវ ទៅ​រក​ការ​រក្សា​អំណាច​របស់​លោក ក្រោយ​ការ​ចប់​អាណត្តិ​បច្ចុប្បន្ន ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​សើរើ​រដ្ឋធម្មនុញ្ញ​ដ៏​ទូលំទូលាយ​មួយ ដែល​សភា​បាន​អនុម័ត​។ ឆ្លើយ​តប​ក្នុង​សភា​ចំពោះ​សំណើ​របស់​សមាជិកា​សភា​មួយ​រូប ជា​អតីត​អវកាសយានិក…

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​១០​មីនា​បាន​បើកផ្លូវ ទៅ​រក​ការ​រក្សា​អំណាច​របស់​លោក ក្រោយ​ការ​ចប់​អាណត្តិ​បច្ចុប្បន្ន ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​សើរើ​រដ្ឋធម្មនុញ្ញ​ដ៏​ទូលំទូលាយ​មួយ ដែល​សភា​បាន​អនុម័ត​។

ឆ្លើយ​តប​ក្នុង​សភា​ចំពោះ​សំណើ​របស់​សមាជិកា​សភា​មួយ​រូប ជា​អតីត​អវកាសយានិក លោកពូ​ទី​ន​អះអាង​ថា លោក​យល់​ស្រប​តាម​គំនិត​នៃ​ការ​សើរើ​ឡើង​វិញ ចំនួន​អាណត្តិ​ប្រធានាធិបតី​របស់​លោក ក្នុង​ឱកាស​នៃ​ការ​កែទម្រង់​រដ្ឋធម្មនុញ្ញ ដើម្បី​អាច​ឲ្យ​លោក​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៤​ខាង​មុខ​នេះ​។ លោក​អះអាង​ថា លោក​ចង់​ឲ្យ​តុលាការ​ធម្មនុញ្ញ​អនុញ្ញាត​ជាដំបូង​ការ​កែប្រែ​និង​ថា ពលរដ្ឋ​រុ​ស្ស៊ី នឹង​ធ្វើការ​អនុម័ត ក្នុង​ឱកាស​នៃ​ការ​បោះ​ប្រជាមតិ​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២២​មេ​សា​ខាង​មុខ​នេះ​។

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​បទ​អន្តរាគមន៍​នេះ របស់​លោកពូ​ទី​ន អភិបាលក្រុង​មូ​ស្គូ​បាន​ហាមឃាត់​ការ​ប្រមូលផ្ដុំ​មនុស្ស​លើស​ពី​៥.០០០​នាក់ រហូត​ដល់​ថៃ្ង​ទី​១០​មេ​សា ដោយ​លើក​ហេតុផល​ផ្លូវការ ពី​ការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​។

លោកពូ​ទី​ន​បច្ចុប្បន្ន​ពុំ​មាន​សិទ្ធិ​ឈរ​ឆ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០២៤​ឡើយ ព្រោះ​រដ្ឋធម្មនុញ្ញ កម្រិត​អាណត្តិ​ប្រធានាធិបតី​ត្រឹម​២​អាណត្តិ​ជាប់​គ្នា​។ តែ​នា​ថ្ងៃ​ទី​១០​មីនា​លោកពូ​ទី​ន​អាយុ​៦៧​ឆ្នាំ​ថ្លែង​ថា អំណាច​ប្រធានាធិបតី​ដែល​ខ្លាំង ពិតជា​ចាំបាច់​ណាស់​សម្រាប់​រុ​ស្ស៊ីដោយ​លោក​យល់​ថា ស្ថេ​រ​ភាព​ត្រូវ​តែ​ជា​អាទិភាព​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ