ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19​ ៖ កូរ៉េ​ខាងត្បូង ​ចំនួន​អ្នក​ឆ្ល​ង​ថ្មី​កើនឡើង​វិញ

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ កូរ៉េ​ខាងត្បូង​នា​ថ្ងៃ​ទី​១១ ខែ​មីនា​ ឆ្នាំ២០២០ បាន​រាយការណ៍​ពី​ការ​កើន​ឡើង​វិ​ញ​ប្រចាំ​ថ្ងៃ​នៃ​ចំនួន​អ្នក​ឆ្លង​វីរុស​ COVID-19 ក្រោយ​មានការ​ចុះ​ថយ​រយៈពេល​៦​ថ្ងៃ​ចុង​ក្រោយ​​នេះ នាំ​ឲ្យ​ប្រទេស​នេះ​ចេញ​ការ​ប្រកាស​អាសន្ន​ថ្មី ក្រោយ​លេច​ក្រុម​អ្នក​ឆ្លង​ថ្មី​នៅ​ក្រុង​សេ​អ៊ូ​លម​ក​។…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ កូរ៉េ​ខាងត្បូង​នា​ថ្ងៃ​ទី​១១ ខែ​មីនា​ ឆ្នាំ២០២០ បាន​រាយការណ៍​ពី​ការ​កើន​ឡើង​វិ​ញ​ប្រចាំ​ថ្ងៃ​នៃ​ចំនួន​អ្នក​ឆ្លង​វីរុស​ COVID-19 ក្រោយ​មានការ​ចុះ​ថយ​រយៈពេល​៦​ថ្ងៃ​ចុង​ក្រោយ​​នេះ នាំ​ឲ្យ​ប្រទេស​នេះ​ចេញ​ការ​ប្រកាស​អាសន្ន​ថ្មី ក្រោយ​លេច​ក្រុម​អ្នក​ឆ្លង​ថ្មី​នៅ​ក្រុង​សេ​អ៊ូ​លម​ក​។

យោង​តាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំ​ងឹ​កូរ៉េ​ខាងត្បូង​ថា មាន​អ្នក​ឆ្លង​វីរុស​ថ្មី​២៤២​នាក់​ត្រូវ​បាន​អះអាង​នា​ថ្ងៃ​ទី​១០ ​មីនា នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​ឡើង​ដល់​៧.៧៥៥​នាក់​។

រហូត​មក​ទល់​ពេល​នេះ​អ្នកជំងឺ​៦០​នាក់​ភាគច្រើន​ជា​មនុស្ស​ចាស់​និង​មាន​ជំ​ងឹ​ស្រាប់ បាន​ត្រូវ​​បាត់​បង់​ជីវិត​​ដោយសារ​វីរុស​នេះ​នៅ​កូរ៉េ​ខាងត្បូង​។ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ប្រមាណ​ជា​៦៣%​ទាក់ទិន​សាខា​នៃ​ក្រុម​សាសនា​SHINCHEONJI​នៅ​ក្រុង​DAEGU​។

ក្នុង​ចំណោម​អ្នក​ឆ្លង​វីរុស​ទាំង​១៩៣​នាក់​នៅ​ក្រុង​សេ​អ៊ូ​ល មនុស្ស​យ៉ាងតិច​៩០​នាក់​ទាក់ទិន​នឹង​អ្នកធ្វើការ​ក្នុង​អគារ​កម្ពស់​១៩​ជាន់​មួយ​។ អគារ​នោះ​បាន​បិទ​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ