ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ជូន​ក្រុម​ជំនាញ​ប្រឆាំង​នឹង​រោគរាតត្បាត ចូល​ទៅ​ជួយ​ប្រទេស​​អ៊ី​តា​លី

4 ឆ្នាំ មុន

ក្រុង​ប៉េ​តាំង ៖ ប្រទេស​ចិន នៅ​ថ្ងៃ​ពុធ​ទី​១១ មីនា ២០២០​នេះ បាន​បញ្ជូន​ក្រុម​វេជ្ជសាស្ត្រ​ចិន អ្នកជំនាញ​ប្រឆាំង​នឹង​រោគរាតត្បាត ទៅ​កាន់​ប្រទេស​អ៊ី​តា​លី ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល…

ក្រុង​ប៉េ​តាំង ៖ ប្រទេស​ចិន នៅ​ថ្ងៃ​ពុធ​ទី​១១ មីនា ២០២០​នេះ បាន​បញ្ជូន​ក្រុម​វេជ្ជសាស្ត្រ​ចិន អ្នកជំនាញ​ប្រឆាំង​នឹង​រោគរាតត្បាត ទៅ​កាន់​ប្រទេស​អ៊ី​តា​លី ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល នៃ​ជំងឺ​នេះ និង​នាំ​យក​ជំនួយ​មនុស្សធម៌ ដើម្បី​ជួយ​ដល់​ប្រទេស​អ៊ី​តា​លី ផង​ដែរ ក្នុង​ពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​-១៩ ឫ COVID-19 ។

បើ​តាម​សារព័ត៌មាន CGTV របស់​រដ្ឋ​ចិន អោយ​ដឹង​ថា ក្រុម​អ្នកជំនាញខាងលើនេះ ដឹកនាំ​ដោយ អនុប្រធាន​សមាគម​កាកបាទក្រហម​ចិន និង​ជា​អ្នកជំនាញ​មក​ពី​មជ្ឈមណ្ឌល​ចិន ​សម្រាប់​ការ​គ្របគ្រង និង​​ការពារ​ជំងឺឆ្លង ។ អ្នកជំនាញ៥​នាក់​ទៀត មក​ពី​ខេត្ត​ស៊ី​ឈួ​ន ក៏​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចូលរួម​ផង​ដែរ ។

ត្រឹម​រសៀល​ថ្ងៃ​ទី​១១ មីនា​នេះ ទូ​ទាំង​ប្រទេស​អ៊ី​តា​លី មាន​ចំនួន​អ្នក​ឆ្លង​សរុប​បាន​កើន​ដល់ ១០,១៤៩ ករណី​ហើយ ចំណែកឯ អ្នក​ស្លាប់មាន ៦៣១​នាក់​, ជា​សះស្បើយ ១.០០៤​នាក់​, កំពុង​ព្យាបាល ៨.៥១៤​នាក់ ក្នុង​នោះ​ធ្ងន់ធ្ងរ ៨៧៧​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ