៤ វិធី​លាឈប់​ពី​ការងារ​ដោយ​មិន​បិទផ្លូវ​ខ្លួនឯង !


ពេល​ដែល​ខ្លួន​មាន​ភ្ជាប់​នូវ​កំហឹង​ពេញ​ខ្លួន​ទៅ​កាន់​ស្ថាប័ន​ការងារ មិត្ត​រួមការ​ងារ ឬ​ប្រធាន​ក្រុម​របស់​ខ្លួន អ្នក​ប្រហែលជា​ធ្លាប់​គិត​ហើយពី​ថ្ងៃ​ដែល​អ្នក​ហុច​សំបុត្រ​លាឈប់ និង​ដើរ​ចេញពី​កន្លែង​ការងារ​ភ្លាម​ៗ​ដោយ​មិន​ងាយ​ក្រោយ​សូ​ម្បី​តែ ១​វិនាទី ។ ប៉ុន្តែ​វា​ប្រៀប​បានជា​ស្ថាន​ការ​មួយ​ដែល​មាន​តែ​ក្នុង​រឿង​ប៉ុន​នោះ ព្រោះ​អ្នក​ប្រៀប​ដូច​ជា​កាត់​ខ្សែចំណង​ដែល​អ្នកមាន​ទាំងស្រុង​ជាមួយនឹង​កន្លែង​ការងារ​ចាស់ និង​មនុស្ស​ដែល​អ្នក​បាន​កសាង​ទំនាក់ទំនង​ជាមួយ​មក​ដល់​បច្ចុប្បន្ន​នេះ ។

ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​លាឈប់​ពី​ការងារ តើ​អ្នកមាន​វិធី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដោយ​មិន​បិទផ្លូវ​សម្រាប់​ខ្លួន​នៅ​ថ្ងៃ​មុខ? យោង​ទៅ​តាម​លោក ដេ​វ អ៊ី​វេន (Dave Evans) និង ប៊ី​ល បឺ​ណេ​ត (Bill Burnett) ដែល​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Standford និង​អ្នកជំនាញ​ផ្នែក​ការងារ​បាន​ឲ្យ​ដឹង​ថា អ្នក​អាច​ធ្វើ​តាម​ជំហាន​ទាំង​បូ​ន​ខាងក្រោម​នេះ​៖

១. ដើរ​ចេញពី​កន្លែង​បោះជំរុំ​ក្នុង​សភាព​ល្អ​ជាង​ពេល​ដែល​អ្នករក​ឃើញ​វា
បន្ទាប់​ពី​អ្នក​ហុច​សំបុត្រ​លាឈប់​ទៅ​ឲ្យ​ស្ថាប័ន​ការងារ​របស់​អ្នក​ហើយ អ្នក​គួរតែ​ធ្វើ​ឲ្យ​កន្លែង​ការងារ​របស់​អ្នក​កាន់តែ​ប្រសើរ​ជាង​មុន​ក្នុង​កំឡុង​ពេល​ដែល​អ្នក​នៅ​ធ្វើការ ។ ការ​ធ្វើ​ដូច្នេះ​មិន​ត្រឹមតែ​ជួយ​ដល់​មិត្ត​រួមការ​ងារ​ដទៃ​ទេ តែ​វា​ក៏​ជួយ​បង្កើន​ជំនឿ​ចិត្ត​របស់​អ្នក និង​អនុញ្ញាត​ឲ្យ​អ្នក​រកបាន​មនុស្ស​ដែល​និយាយ​ល្អ​ពី​អ្នក​សម្រាប់​ឱកាស​ការងារ​នៅ​ថ្ងៃក្រោយ​ដែរ ។

២. ពង្រឹង​ទំនាក់ទំនង​ជាមួយ​មនុស្ស
បណ្តាញ​មនុស្ស​ដែល​អ្នក​ស្គាក់​ក្នុង​ការងារ ឬ​អាជីវកម្ម គឺជា​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​ជាងគេ​មួយ​របស់​អ្នក​សម្រាប់​ឱកាស​នៅ​ថ្ងៃ​មុខ ។ ដោយហេតុ​ដូចនេះ អ្នក​ត្រូវ​តែ​ចេះ​រក្សា និង​ពង្រឹង​ទំនាក់ទំនង​ដែល​អ្នកមាន​មុន​ពេល​ចាកចេញ​ដោយ​ចំណាយ​ពេលវេលា​មួយ​ចំនួន​ក្នុង​ការ​ពង្រឹង​ចំណង​ទំនាក់ទំនង​ជាមួយ​មិត្ត​រួម​ក្រុម និង​ស្គាល់​មនុស្ស​ដែល​អ្នក​មិន​មានឱកាស​ធ្វើការ​ជាមួយ​ឲ្យ​បាន​កាន់តែ​ច្រើន ។

៣. ជួយ​ដល់​អ្នក​មក​ជំនួស​អ្នក
មនុស្ស​ម្នាក់​ទៀត​ដែល​មក​បន្ត​តំណែង ឬ​ការងារ​របស់​អ្នក​អាច​នឹង​ត្រូវការ​ការ​ណែនាំ​និង​ពេលវេលា​ដើម្បី​ទម្លាប់​នឹង​ការងារ​ថ្មី​ៗ ។ ជា​លទ្ធផល អ្នក​គួរតែ​សរសេរ​សេចក្តីណែនាំ​ខ្លី​ៗ​ដែល​អាច​ជួយ​ដល់​ការងារ​របស់​ពួក​គេ​បាន ជា​ពិសេស​គឺ​លេខ​ទំនាក់ទំនង​ផ្សេង​ៗ ។

៤. ចាកចេញ​ដោយ​សុទិដ្ឋិនិយម
អ្នក​ត្រូវធ្វើ​ឲ្យ​មនុស្ស​ដែល​អ្នក​ធ្លាប់​ធ្វើការ​ជាមួយ​មើល​មក​អ្នក​ក្នុង​ផ្លូវ​វិជ្ជមាន​ពេល​ដែល​អ្នក​ចាក​ចេញពី​កន្លែង​ការងារ ។ អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​ផ្តល់​ជា​មតិយោបល់​ល្អ​ៗ​ដែល​អាច​ជួយ​ដល់​អ្នក​ដទៃ​បាន និង​ចង្អុលបង្ហាញ​នូវ​ចំណុច​ល្អ​ៗ​ដែល​អ្នក​និង​កន្លែង​ការងារ​របស់​អ្នក​បាន​ផ្តល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ