ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Facebook និង Microsoft ចេញ​មុខ​ជំនួស​រដ្ឋាភិបាល​រឿង COVID-19

4 ឆ្នាំ មុន

ខណៈ​ដែល​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​រាតត្បាត​នៃ​វី​រុ កូ​វី​ដ​-១៩ (COVID-19) មហាសេដ្ឋី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ចេញ​មុខ​ភ្លាម​ៗ​ដើម្បី​គាំទ្រ​ពីក្រោយ ។ លោក​មហាសេដ្ឋី ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg)…

ខណៈ​ដែល​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​រាតត្បាត​នៃ​វី​រុ កូ​វី​ដ​-១៩ (COVID-19) មហាសេដ្ឋី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ចេញ​មុខ​ភ្លាម​ៗ​ដើម្បី​គាំទ្រ​ពីក្រោយ ។

លោក​មហាសេដ្ឋី ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់ Facebook ព្រមទាំង​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​របស់ Microsoft បាន​ប្រកាស​ថា ពួក​គេ​នឹង​ព្យាយាម​ពង្រីក​ការ​ធ្វើតេស្ត​រក​វីរុស​ខាងលើ​ក្នុង​តំបន់​ឲ្យ​បាន​កាន់តែ​ច្រើន ខណៈ​ដែល​សហរដ្ឋអាមេរិក​មើលឃើញ​ចំនួន​មនុស្ស​ដែល​មាន​ផ្ទុកមេរោគ​នេះ​កើនឡើង​ច្រើន​ជាង ៧០០​ករណី​ទៅ​ទៀត និង​បណ្តា​ឲ្យ​មនុស្ស​យ៉ាងតិច​ចំនួន ២៦​នាក់​បាត់បង់​ជីវិត ។

កាលពី​ថ្ងៃ​អង្គា​រ៍ម​កមក ការ​ផ្តួចផ្តើម Chan Zuckerberg Initiative និង​ក្រុមហ៊ុន CZI Biohub ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មូលនិធិ​សប្បុរសធម៌​របស់​លោក ហ្សា​ក់​កា​បឺ​ក បាន​ប្រកាស​ថា​ពួក​គេ​នឹង​ទិញ​ម៉ាស៊ីន​ធ្វើតេស្ត​ចំនួន​ពីរ​ទៀត​ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការ​ធ្វើតេស្ត និង​វាយតម្លៃ​ឲ្យ​បាន​បួន​ដង ។ ជាមួយ​គ្នា​នេះ​ដែរ មូលនិធិ​សប្បុរសធម៌ Bill and Melinda Gates Foundation បាន​និយាយ​ក្នុង​ស​ប្តា​ហ៍​នេះ​ថា​ពួក​គេ​នឹង​ផ្តល់​ជា​ឧបករណ៍​ក្នុង​ការ​ធ្វើ​តេស​របស់​ខ្លួន​ដល់​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់ Seattle ដើម្បី​ឲ្យ​ពួក​គេ​ប្រើប្រាស់​ដោយ​ខ្លួនឯង​នៅផ្ទះ និង​ផ្ញើ​វា​ឲ្យ​ទៅ​កន្លែងធ្វើការ​វាយតម្លៃ ។

ប៉ុន្តែ​អំពើ​សប្បុរសធម៌​ដែល​ចេញពី​មហាសេដ្ឋី​ធំ​ៗ​ទាំង​ពីរ​ខាងលើ​ភាគច្រើន​ទទួល​បានការ​រិះគន់​យ៉ាង​ខ្លាំង​ផង​ដែរ ។ ការ​រិះគន់ គឺ​មិនមែន​កើត​ចេញ​មក​ពី​ការ​ចោទប្រកាន់​ថា​ការ​ប្តេជ្ញា​ទាំងនេះ​មិន​ជួយ​ដល់​មនុស្ស​ទេ តែ​គឺ​ទាក់ទិន​នឹង​ការ​ដែល​មហាសេដ្ឋី​ខាងលើ​អាច​ប្រើ​អំពើ​សប្បុរសធម៌​ដើម្បី​ធ្វើ​ជា​ឧបករណ៍​មួយ​ក្នុង​ការ​ជះ​ឥទ្ធិពល​ដល់​គោលនយោបាយ​សាធារណៈ ហើយ​វា​គួរ​ជា​តួនាទី​របស់​រដ្ឋាភិបាល មិនមែន​មហាសេដ្ឋី​ទេ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​ប្រជាជន​ភាគ​ជ្រើ​ន​ជួប​ប្រទះ ។

យោង​ទៅ​តាម​ការ​អះអាង​របស់​មហាសេដ្ឋី​ខាងលើ ពួក​គេ​បាន​និយាយ​ថា​សកម្មភាព​ទាំងនេះ គឺ​គ្រាន់តែ​ជួយ​បំពេញ​នូវ​ចំណុច​ខ្វះខាត​ដែល​រដ្ឋាភិបាល​កំពុង​តែ​ជួប​ប្រទះ​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​អា​មេ​រិ​ក​កំពុង​តែ​បរាជ័យ​ក្នុង​ការ​ពង្រឹង​ការ​ឆ្លើយ​តប​របស់​ខ្លួន​ទៅ​នឹង​វីរុស​ខាងលើ​ពិតមែន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ