ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​នៅ​មិន​ទាន់​កំណត់​មូលហេតុ​​ដួល​សន្លប់​​​សិស្ស​ស្រុក​ឆ្លូង​នៅឡើយ​

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ សិស្សានុសិស្ស​យ៉ាង​ហោច​១៣​នាក់ រៀន​នៅ​កំរិត​ថ្នាក់​អនុ​វិទ្យាល័យ និងបឋម​សិក្សា​នៅ​សាលាពោធិ៍​គាត​ ឈ​ន់ ស្ថិត​នៅ​ក្នុងស្រុក​ឆ្លូង បាន​ដួល​សន្លប់ជា​បន្តបន្ទាប់​គ្នា​ និង​ត្រូវ​បាន​ចាត់​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឆ្លូង​​​ព្រឹក​ថ្ងៃ​ទី​១១ ​…

ខេត្តក្រចេះ​ ៖ សិស្សានុសិស្ស​យ៉ាង​ហោច​១៣​នាក់ រៀន​នៅ​កំរិត​ថ្នាក់​អនុ​វិទ្យាល័យ និងបឋម​សិក្សា​នៅ​សាលាពោធិ៍​គាត​ ឈ​ន់ ស្ថិត​នៅ​ក្នុងស្រុក​ឆ្លូង បាន​ដួល​សន្លប់ជា​បន្តបន្ទាប់​គ្នា​ និង​ត្រូវ​បាន​ចាត់​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឆ្លូង​​​ព្រឹក​ថ្ងៃ​ទី​១១ ​ មីនា​ ២០២០ នេះ ។ ​ក្រោយ​ការ​ជួយ​សង្គ្រោះ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​មាន​រយៈ​ពេល​មួយ​ព្រឹក​នេះ ស្ថានភាពអាកា​រៈ​របស់​ពួក​គេ​ទាំង​១៣​នាក់បាន​ធូរស្រាល ដោយ​មិន​មាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​នោះ​ទេ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​នគរបាល​ស្រុក​ឆ្លូង​។

អធិការ​នគរបាល​ស្រុក​ឆ្លូង​លោក​វរសេនីយ៍ឯក ឆុង តូ​រ៉ា​ន់ បាន​ប្រាប់​ឲ្យ​ដឹង​ថា សិ​ស្សា​នុសិស្ស​ទាំង​១៣​នាក់ ត្រូវ​បាន​បញ្ជូន​តាមរថយន្ត​សង្គ្រោះ​របស់​អធិការដ្ឋាន និង​ឡាន​មន្ទីរពេទ្យ នាំ​មក​សង្គ្រោះ​ភ្លាម​ៗ​នៅ​និង​ពេទ្យ​បង្អែក​ស្រុក ក្រោយ​ពី​ពួក​គេ​បាន​កើត​មាន​អា​ការៈ​ដួល​សន្លប់ជា​បន្តបន្ទាប់​គ្នា ​។ ​លោក​​ឱ្យដឹង​ទៀតថា ពួក​គេ​ទាំង​១៣​នាក់ ជា​សិស្ស​រៀន​នៅ​សាលា​អនុ​វិទ្យា ល័យ​ជាមួយ​គ្នា តែ​កំរិត​ខុស​គ្នា ដោយ​ខ្លះ​រៀន​នៅ​កំរិត​អនុ​វិទ្យាល័យ ខ្លះ​កំរិត​បឋម​សិក្សា​។

លោកបន្ត​​ថា អាជ្ញាធរ​នៅ​មិន​ទាន់​កំណត់​ពី​មូលដ្ឋានឱ្យបាន​ច្បាស់​នៅឡើយ​ទេ​ថា ការ​ដួលសន្លប់​របស់​សិស្ស​ជា​បន្តបន្ទាប់​គ្នា​នេះ បណ្តាល​មក​ពី​មូលហេតុ​អ្វី​ ។ តែ​លោក​អធិការ​បាន សម្រង់​ចម្លើយ​របស់​លោកគ្រូ​អ្នកគ្រូ​បង្រៀន​នៅ​សាលា​នោះ​ថា មុន​ពេល​កើតហេតុ គឺ​មានសិស្ស​ម្នាក់បាន​រើស​យក​ថ្ម​ទូរស័ព្ទ​ចាស់​មួយ មក​កាច់​លេង​ ។ ហើយ​ក៏​មាន​ផ្សែងហុយ​ចេញពីថ្ម​ទូរស័ព្ទ​នោះ​។

ឃើញ​បែប​នោះ សិស្ស​នោះ​ក៏​បាន​បោះ​ថ្ម​ទូរស័ព្ទ​នោះ​ចេញ​ពីសា​លាមក​ដីថ្ម នោះ​ក៏​ផ្ទុះបន្ទាប់​មក​ក៏​មាន​សិស្សសាលា​ដួល​សន្លប់​ជា​បន្តបន្ទាប់​។ លោកគ្រូ​អ្នកគ្រូ​សន្និដ្ឋាន​ថា ការ​សន្លប់​មក​ពី​ពី​ពួក​គេ​មាន​សុខភាព​ខ្សោយ​ដោយសារ​ពួក គេ​ភ័យ​និង​ការ​ផ្ទុះ​របស់​ថ្ម​ទូរស័ព្ទ​ ។

អត្ថបទសរសេរ ដោយ