ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​មានចិត្ត​មិន​ស្មោះ​ទៅ​រួមមេត្រី​នឹង​នារី​ក្រៅ​ផ្ទះ

4 ឆ្នាំ មុន

កាលបើ​បុរស​ជា​ស្វាមី​មិន​ត្រេកអរ មិន​មាន​តម្រេក​នឹង​ភរិយា​របស់​ខ្លួន​បែរជា​ទៅ​រួមមេត្រី​នឹង​ស្រី​កំណាន់​ក្រៅ​ផ្ទះ លោក​ពោល​ថា​ជា​ប្រមុខ​នៃ​សេចក្តី​វិនាស គឺ​វិនាស​ដោយហេតុ​ផ្សេង​ៗ​មាន​នាំ​រោគ​ចូល​ផ្ទះ​ជាដើម ។ មែនហើយ​ការ​រួមរ័ក​គឺជា​កាតព្វកិច្ច​របស់​មនុស្ស​ប្រុស​គ្រប់​រូប ដែល​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បន្ត​ពូជ ប៉ុន្តែ​បើ​ស្វាមី​មិន​ត្រេកអរ​នឹង​ភរិយា​របស់​ខ្លួន ហើយ​បែរជា​ទៅ​រក​សេវា​ផ្លូវភេទ​នៅ​ខាងក្រៅ​គ្រាន់តែ​ដើម្បី​ជា​ការ​កម្សាន្ត​សប្បាយ ការ​រួមមេត្រី​នោះ​ជា​ហេតុ​នាំ​ឱ្យ​បង់ខាត​ទ្រព្យសម្បត្តិ…

កាលបើ​បុរស​ជា​ស្វាមី​មិន​ត្រេកអរ មិន​មាន​តម្រេក​នឹង​ភរិយា​របស់​ខ្លួន​បែរជា​ទៅ​រួមមេត្រី​នឹង​ស្រី​កំណាន់​ក្រៅ​ផ្ទះ លោក​ពោល​ថា​ជា​ប្រមុខ​នៃ​សេចក្តី​វិនាស គឺ​វិនាស​ដោយហេតុ​ផ្សេង​ៗ​មាន​នាំ​រោគ​ចូល​ផ្ទះ​ជាដើម ។

មែនហើយ​ការ​រួមរ័ក​គឺជា​កាតព្វកិច្ច​របស់​មនុស្ស​ប្រុស​គ្រប់​រូប ដែល​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បន្ត​ពូជ ប៉ុន្តែ​បើ​ស្វាមី​មិន​ត្រេកអរ​នឹង​ភរិយា​របស់​ខ្លួន ហើយ​បែរជា​ទៅ​រក​សេវា​ផ្លូវភេទ​នៅ​ខាងក្រៅ​គ្រាន់តែ​ដើម្បី​ជា​ការ​កម្សាន្ត​សប្បាយ ការ​រួមមេត្រី​នោះ​ជា​ហេតុ​នាំ​ឱ្យ​បង់ខាត​ទ្រព្យសម្បត្តិ និង​ពេលវេលា ថែម​ទាំង​កើត​ជំងឺឆ្លង​តាម​អង្គ​ជាតិ​ដូច​ជា​ជំងឺ​កាមរោគ​ជាដើម​ជា​ហេតុ​នាំ​ឱ្យ​បាត់បង់​ពន្លឺសុភមង្គល​នៃ​ជីវិត​គ្រួសារ​ជាក់​ជា​មិន​ខាន ។

ហេតុនេះ​ហើយ​ទើប​ព្រះពុទ្ធ​ទ្រង់​ទូន្មាន​ថា បុរស​ដែល​មិន​ត្រេកអរ​នឹង​ប្រពន្ធ​របស់​ខ្លួន​គឺជា​ប្រមុខ​នៃ​សេចក្តី​វិនាស​ទាន់ហន់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ