ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្លោះ​របង​ចូល​គាស់​ផ្ទះ​លួច​​ឡើង​គគ្លើន គ្រឿង​​អ​ល​ង្កា​រ​និង​លុយ​យក​ហ្មត់​​អស់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជន​មិន​ស្គាល់​មុខ ​បាន​ផ្លោះ​របង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់ រួច​គាស់​ទម្លាយ​ប​ង្អូ​ច​ចូល​លួច​គ្រឿង​អ​លង្កា​រ ​និង​លុយ​អស់​គ្មាន​សល់ ខណៈ​ម្ចាស់ផ្ទះ​បិទទ្វារ​ទុក​ចោល​មិន​បាន​ស្នាក់​នៅ ដែល​គេ​សង្ស័យ​ថា អំពើ​ចោរកម្ម​នេះ​បាន​កើតឡើង នៅ​វេលា​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១…

ខេត្តបាត់ដំបង​ ៖ ជន​មិន​ស្គាល់​មុខ ​បាន​ផ្លោះ​របង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់ រួច​គាស់​ទម្លាយ​ប​ង្អូ​ច​ចូល​លួច​គ្រឿង​អ​លង្កា​រ ​និង​លុយ​អស់​គ្មាន​សល់ ខណៈ​ម្ចាស់ផ្ទះ​បិទទ្វារ​ទុក​ចោល​មិន​បាន​ស្នាក់​នៅ ដែល​គេ​សង្ស័យ​ថា អំពើ​ចោរកម្ម​នេះ​បាន​កើតឡើង នៅ​វេលា​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ មីនា ស្ថិត​ក្នុងភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្ន​ុងអំពើ​ចោរកម្ម​នេះ ឈ្មោះ គិត ណៃ​ស៊ី​ម ភេទ​ស្រី​ អាយុ​៥៨​ឆ្នាំ​។ គាត់​មិន​បាន​ស្នាក់​នៅទេ​ នៅ​យប់​កើតហេតុ​នោះ ដោយ​បិទទ្វារ​ទុក​ចោល ​រួច​គាត់​និង​ក្រុម​គ្រួសារ​ជាប់រវល់​ទៅ​ភ្នំពេញ តែ​គាត់​មាន​អ្នក​មើល​ថៃ​ទាំ​ស្រោច​ផ្កា​ដំណាំ​នៅ​ពេល​ថ្ងៃ​ ។ សមត្ថកិច្ច​ដែល​ចុះ​ពិនិត្យ​ផ្ទះ​កើត​ហេតុបាន​ប្រាប់​ថា ជន​មិន​ស្គាល់​មុខ​ទំនង​បាន​ផ្លោះ​របង​ចូល​ក្នុង​បរិវេណ​ផ្ទះ រួច​ប្រើប្រាស់​ដងចប​គាស់​កម្ទេច​​ប​ង្អូ​ច​ចំហៀង​ខាងត្បូង ចូល​ទៅ​ខាងក្នុង​រើ​កកាយ​លួច​យក​គ្រឿង​អ​ល​ង្កា​រ​ និង​លុយ​មួយ​ចំនួន តែ​ភ្លាម​ៗ​នោះ ​គេ​មិន​ទាន់​ដឹង​ថា បាត់បង់​អស់​ប៉ុន្មាន​ទេ ឬបាត់​អ្វី​ផ្សេង​ទៀត​ទេ​។

ស្ត្រី​ម្នាក់​ឈ្មោះ ឃុ​ត សា​វី​ន អាយុ​៥៧​ឆ្នាំ ជា​ថែទាំ​ស្រោច​ផ្កា​ និង​ដំណាំ​ផ្សេង​ៗ​នៅ​ក្នុងផ្ទះ​នេះ បាន​និយាយ​ថា គាត់​បាន​មក​មើលថែ​ទាំ​ស្រោច​ផ្កា​ដំណាំ តែ​ពេល​ថ្ងៃ​ទេ ។ លុះដល់​ពេល​យប់ គាត់​ទៅ​សម្រាក់​នៅផ្ទះ​គាត់​វិញ​ ។ គាត់​បាន​ប្រាប់​ថា នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១១ មីនា (​ថ្ងៃ​កើតហេតុ​) គាត់​បាន​មក​ដល់​ចាក់សោរ​របង ដើម្បី​ចូល​ស្រោច​ផ្កា​នៅ​ក្នុងផ្ទះ​ដូច​ធម្មតា​។ គាត់​បាន​ស្រោច​ផ្កា​នៅ​ខាង​មុខ​រួច រហូត​ដល់​ម៉ោង​ប្រហែល​១០ ទើប​គាត់​ដើរទៅ​ស្រោច​ផ្កា​នៅ​ខាងក្រោយ​ផ្ទះ​ទៀត តែ​ពេល​នោះ​ស្រាប់តែ​គាត់​ឃើញ​មាន​ស្នាម​គាស់​ទម្លុះ​ប​ង្អូ​ច ហើយ​អើត​មើលទៅ​ខាងក្នុង​បន្ទប់ ឃើញ​មាន​ស្នាម​រើ​កកាយ​ឡើង​វ៉​ល់ ​។ គាត់​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ពេល​ឃើញ​បែប​នេះ ហើយ​ក៏​រត់​ទៅ​ហៅ​អ្នក​ក្បែរ​ខាង​ឲ្យ​ជួយ​ពិនិត្យ​និង​ទូរស័ព្ទ​ទៅ​ប្រាប់​ម្ចាស់ផ្ទះ​ឲ្យ​គាត់​ដឹង​ភ្លាម​ៗ​ដែរ​។

មន្ត្រី​អធិការ​ក្រុង​បាត់ដំបង ដែល​បាន​ចុះ​ទៅ​សួរនាំ បាន​និយាយ​ថា តាម​ពិត​ស្ត្រី​រង​គ្រោះ​មិនមែន​ជា​ម្ចាស់​ផ្ទះ​ទេ គាត់​និង​ក្រុម​គ្រួសារ បាន​មក​ជួល​ផ្ទះ​នេះ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ ។ ប៉ុន្តែ​នៅ​យប់​កើតហេតុ គាត់​និង​គ្រួ​សារបាន​បិទទ្វារ​ទុក​ចោល ហើយ​ទៅ​ភ្នំពេញ តែ​ក្រោយ​មាន​ហេតុ​ការ​ណ៏​កើតឡើង គេ​ឃើញ​កូន​ៗ​របស់​គាត់​ប៉ុន្មាន​នាក់​បាន​នាំ​គ្នា​មក​មើល​ដែរ​។ កូន​ៗ​របស់​ស្ត្រី​រង​គ្រោះ​បាន​ចូល​រើ​កកាយ​មើល​ទ្រព្យសម្បត្តិ​ដែល​នៅ​សេសសល់​នៅ​ក្នុង​បន្ទប់ តែ​ពួក​គេ​មិន​បានដឹង​ថា តើ​ទ្រព្យ​អ្វីខ្លះ​ដែល​បាត់បង់​ទេ គ្រាន់តែ​ដឹង​ជំ​ហាន​ដំបូង គឺ​ចោរ​បាន​លួច​យក​គ្រឿង​អ​លង្កា​រ និង លុយ​មួយ​ចំនួន ហើយ​ក៏​មិនដឹង​អស់​ចំនួន​ប៉ុន្មាន​ដែរ​។ ទោះ​​យ៉ាងណា សមត្ថកិច្ច​ហាក់​មិន​ទាន់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​បែប​ណា​ ជុំវិញ​ករណី​នេះ​នៅឡើយ​ទេ​។

ដោយឡែក ​នៅ​កន្លែង​កើតហេតុ មន្ត្រី​ជំនាញ​អធិការ​ក្រុងរក​ឃើញ​តែ​ដង​ចង​មួយ​គត់ ​ដែល​ជា​កម្មវត្ថុ នៃ​ការ​ធ្វើ​សកម្មភាព​គាស់​ទម្លុះ​ទម្លាយ​។ ហើយ​ពេល​នេះ​កុំ​ថា ឡើយ​តម្រុយ នៃ​មុខសញ្ញា​ជន​ដៃដល់ សូ​ម្បី​តែ​ស្លាកស្នាម​នៅ​តាម​របង​ផ្ទះ ​ដែល​ជនសង្ស័យ​ចូល​ធ្វើ​សកម្មភាព​ក៏​លោក​ចោរ​មិន​មាន​បន្សល់​ទុក​ដែរ ទំនង​ជន​ដៃដល់​មាន​ចេតនា​ទុក​ឲ្យ​សមត្ថកិច្ច​«​ឆ្ងល់​»​។ តាម​ពិត​សមត្ថកិច្ច​កំពុង​គ្រវីក្បាល​«​ឆ្ងល់​»​មែន ព្រោះ​រក​កន្លែង​ចោរ​ផ្លោះ​របង​ចូល​គាស់​ផ្ទះ​មិនឃើញ​សោះ ​៕

អត្ថបទសរសេរ ដោយ