ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស(Lexus)ផលិត​ឡាន សម្រាប់​ក្មេង​មាន​ពិការ​ភាព​ខួរក្បាល

4 ឆ្នាំ មុន

ខែ​មីនា ​ជា​ខែ​នៃ​ការ​យល់​ដឹង​អំពី​ជំងឺសរសៃប្រសាទ​នៅ​អា​មេ​រិ​ក​ ។ Cerebral Palsy (CP) គឺជា​ក្រុម​នៃ​ជំងឺ​ដែល​រារាំង​ដំណើរការ​ធម្មតា​នៃ​កម្លាំង​សាច់ដុំ​ និង​ឥរិយាបថ ដែល​ប៉ះពាល់​ដល់​ចលនា​ និង​ការ​សម្រប​សម្រួល​។…

ខែ​មីនា ​ជា​ខែ​នៃ​ការ​យល់​ដឹង​អំពី​ជំងឺសរសៃប្រសាទ​នៅ​អា​មេ​រិ​ក​ ។ Cerebral Palsy (CP) គឺជា​ក្រុម​នៃ​ជំងឺ​ដែល​រារាំង​ដំណើរការ​ធម្មតា​នៃ​កម្លាំង​សាច់ដុំ​ និង​ឥរិយាបថ ដែល​ប៉ះពាល់​ដល់​ចលនា​ និង​ការ​សម្រប​សម្រួល​។ ដើម្បី​គាំទ្រ​រឿង​នេះ Lexus ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​យីហោ​ថយន្ត​ប្រណីតបាន​សហការ​គ្នា​ជាមួយ​មូលនិធិ Cerebral Palsy Foundation (CPF) បាន​បង្កើតកូន​ឡាន​សម្រាប់​ក្មេង ក្នុង​គោល​បំណង​ឱ្យ​ពួក​គេ​ផ្លាស់​ទី​មានការ​ងាយស្រួល​។

កុមារ Finley Smallwood អាយុ៦​ឆ្នាំ ជា​អ្នក​ទទួល​បានការ​កោតសរសើរ​ពី​រថយន្ត Lexus នៅ​
ខែ​នេះ ​។ យោង​តាម​លោកស្រី Rachel Byrne នាយក​ប្រតិបត្តិ​នៃ​អង្គការ CPF បាន​និយាយ​ថា​​«មនុស្ស​ដែល​មាន​ជំងឺ​ខួរក្បាល​កម្រ​ទទួល​បានការ​ធ្វើ​អន្តរាគមន៍ ​និង​ការ​គាំទ្រ​ដែល​ពួក​គេ​ត្រូវការ​នៅ​ពេល​ដែល​ពួក​គេ​ត្រូវការ» ។

លោក Cooper Ericksen អនុប្រធាន​ក្រុមហ៊ុន Lexus Group នៃ​ផែនការ​និង​យុទ្ធសាស្ត្រ​ផលិតផល​បាន​មើលឃើញ​ឱកាស​សម្រាប់​យីហោ​របស់​ខ្លួន ដើម្បី​ចូលរួម​ជាមួយ​ក្រុមហ៊ុន CPF​។ លោក Ericksen មាន​ប្រសាសន៍​ថា​៖ «យើង​បង្កើត​យានយន្ត​ជុំវិញ​សិល្បៈ ​និង​វិទ្យាសាស្ត្រ​នៃ​តំរូវការ​របស់​មនុស្ស​។ ក្នុង​ករណី​នេះ​យើង​ចង់​ស្វែង​យល់​ថា ​តើ​វា​មាន​ន័យ​យ៉ាងណា​ចំពោះ​កុមារ​ដែល​មាន​ជំងឺ​ខួរក្បាល ដែល​មិន​អាច​ទទួល​បាន​នូវ​ភាព​រីករាយ​នៃ​ការ​ផ្លាស់​ទី​ដូច​ក្មេង​ដទៃ​ទៀត​ដែរ​» ។

រថយន្ត​ធុន​តូច​សម្រាប់ Finley គឺ​បង្កើត​ឡើង​មាន​ចំណុច​ការពារ​ការ​ប៉ះទង្គិច ដែល​ធ្វើ​ឡើង​យ៉ាង​ពិសេស​សម្រាប់ Finley ដើម្បី​ការពារ​មិន​ឱ្យ​ពិបាក​ជិះ​ពេល​នៅ​លើ​រថយន្ត​រយៈពេល​យូរ​ ។ រថយន្ត​នេះ​ក៏​មាន​កម្ពស់​ទាប​ពី​ដី ដែល​ធ្វើ​ឱ្យ Finley មានការ​ងាយស្រួល​ក្នុង​ការ​ឡើង​ជិះ​។ ទាំង​ចង្កូត​ និង​កន្លែង​ផ្សេង​ៗ​ទៀត សុទ្ធតែ​មាន​ពូក ដើម្បី​ការពារ​មិន​ឱ្យ​ប៉ះទង្គិច​។ វា​ពិតជា​ការ​គិត​គ្រប់​ជ្រុងជ្រោយ​របស់ Lexus
មែន​៕

អត្ថបទសរសេរ ដោយ