ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​សៀង​ហៃ រក​ឃើញ​២​ករណី​ទៀត​នៃ​ជំងឺ​កូ​វី​ដ​១៩ មក​ពី​អុី​តា​លី

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា គេ​បាន​រក​ឃើញ​ករណី​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ថ្មី​២​ករណី​ទៀត នៅ​ឯអាកាស​យានដ្ឋាន ដែល​បាន​មក​ពី​អ៊ី​តា​លី​។ អ្នក​ធ្វើ​ដំណើរ​ទាំង​២​នាក់…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា គេ​បាន​រក​ឃើញ​ករណី​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ថ្មី​២​ករណី​ទៀត នៅ​ឯអាកាស​យានដ្ឋាន ដែល​បាន​មក​ពី​អ៊ី​តា​លី​។

អ្នក​ធ្វើ​ដំណើរ​ទាំង​២​នាក់ ជា​ជនជាតិ​ចិន​មក​ពី​ខេត្ត Fujian ដែល​មក​ដល់​ព្រ​លាន​យន្តហោះ Pudong ក្រោយ​ពី​ហោះ​ចេញពី​ក្រុង Bologna ប្រទេស​អ៊ី​តា​លី ជាមួយនឹង​ការ​ឈប់​ដូរ​ជើង​យន្តហោះ​នៅ Moscow​។

ពួក​គេ​ទាំង​ពីរ​បាន​បង្ហាញ​រោគ​សញ្ញា​ជំងឺ​កូ​វី​ដ​១៩ នៅ​ពេល​មក​ដល់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើតេស្ត​។ ពួក​គេ​ត្រូវ​បាន​បញ្ជាក់​ថា បាន​ឆ្លង​មេរោគ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​។ ពេល​នេះ អាជ្ញាធរ​សុខាភិបាល​កំពុង​ស្វែងរក​អ្នក​ដែល​បាន​មក​ជិត​អ្នកជំងឺ​ទាំង​ពីរ​នាក់​។ រហូត​មក​ដល់​ពេល​នេះ មាន​ទំនាក់ទំនង​ចំនួន​១៩ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ​។

អ្នក​ដែល​ទៅ​ដល់​សៀង​ហៃ ពី​បណ្តា​ប្រទេស​ដែល​រង​ការ​វាយប្រហារ​ដោយ​វីរុស​នេះ​ត្រូវ​ស្ថិត​នៅ​ដាច់​ពី​គេ​រយៈពេល ១៤ ថ្ងៃ​។ គោលនយោបាយ​ផ្សេង​ទៀត បាន​ចូល​ជា​ធរមាន​នៅ​ពេល​ដែល​ប្រទេស​ចិន បាន​ផ្លាស់​ប្តូរ​ការ​ផ្តោតអារម្មណ៍​របស់​ខ្លួន​ពី​ករណី​ជំងឺឆ្លង​វីរុស​នៅ​ក្នុង​ប្រទេស​ទៅ​អ្នក​ដែល​បាន​មក​ពី​បរទេស​។

កាលពី​ស​ប្តា​ហ៍​មុន​យ៉ាង​ហោច​ណាស់ មាន​ជនជាតិ​ចិន​ចំនួន ៨​នាក់​បាន​ចុះ​ចត​នៅ​ឯ​ព្រ​លាន​យន្តហោះ Pudong ពី​ប្រទេស​អ៊ី​តា​លី ហើយ​បាន​ឆ្លងកាត់​ការ​ពិនិត្យ​រក​មេរោគ​ឆ្លង​មុន​ពេល​ទៅ​ដល់​ស្រុក​កំណើត​របស់​ពួក​គេ​ក្នុង​ខេត្ត Zhejiang ហើយ​ធ្វើតេស្ត​រក​មេរោគ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghai (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ