ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​មិន​ទាន់​ឱ្យ​ចុះ​ពីលើ​យន្តហោះ ​​ក្អក​ជះ​​​ដាក់​​មុខ​​អូ​តេស​

4 ឆ្នាំ មុន

ចិន​៖ ស្ត្រីជន​ជាតិចិន​ម្នាក់ត្រូវ​បាន​ក្រុម​អូ​តេស​ឃាត់​ឱ្យ​នៅ​អង្គុយ​លើ​កៅអី​ជាប់ ក្រោយ​ពី​បាន​ក្អក​ដាក់​អូ​តេស​លើ​យន្តហោះ​ជើងហោះហើរ​ក្រុមហ៊ុន Thai Airways ក្នុង​អាកាសយានដ្ឋាន​សៀង​ហៃ​ ។ រូបភាព​ពី​ខាងក្នុង​នៃ​ការ​ហោះហើរ​ពី​ទីក្រុង​បាងកក​ ទៅ​សៀង​ហៃ​កាលពី​ថ្ងៃ​សុក្រ បាន​បង្ហាញ​ពីអូ​តេស​ជា​បុរស​ម្នាក់​…

ចិន​៖ ស្ត្រីជន​ជាតិចិន​ម្នាក់ត្រូវ​បាន​ក្រុម​អូ​តេស​ឃាត់​ឱ្យ​នៅ​អង្គុយ​លើ​កៅអី​ជាប់ ក្រោយ​ពី​បាន​ក្អក​ដាក់​អូ​តេស​លើ​យន្តហោះ​ជើងហោះហើរ​ក្រុមហ៊ុន Thai Airways ក្នុង​អាកាសយានដ្ឋាន​សៀង​ហៃ​ ។

រូបភាព​ពី​ខាងក្នុង​នៃ​ការ​ហោះហើរ​ពី​ទីក្រុង​បាងកក​ ទៅ​សៀង​ហៃ​កាលពី​ថ្ងៃ​សុក្រ បាន​បង្ហាញ​ពីអូ​តេស​ជា​បុរស​ម្នាក់​ ឈរ​ចាប់​ស្ត្រីជន​ជាតិចិន ដែល​បាន​រើ​ទារ​ងើប​ចេញពី​កៅអី ​។ អូ​តេស​ផ្សេង​ៗ​ទៀត បាន​មក​ប្រាប់​​នាង​ឱ្យ​អង្គុយ​ចុះ​ឱ្យ​ស្រួល ក្នុង​អាកប្បកិរិយា​ទន់ភ្លន់​។

ឧប្បត្តិ​ហេតុនេះ​ បាន​កើតឡើង បន្ទាប់​ពី​ការ​ហោះហើរ​បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ពូ​ឌុ​ង​របស់​ទីក្រុង​សៀង​ហៃ ប៉ុន្តែ​អ្នកដំណើរ​ត្រូវ​រង់ចាំ​នៅ​លើ​យន្តហោះ​រយៈពេល៧​ម៉ោង ដោយសារ​តែ​នីតិវិធី​ពិនិត្យ​រក​មើល​មេរោគ​នេះ​រឹត​បន្តឹង បណ្តាល​ឱ្យ​មានការ​រង់ចាំ​យូរ​នៅ​ឯ​ព្រ​លាន​យន្តហោះ​។

យោង​តាម​អ្នកដំណើរ​ដែល​បាន​បង្ហោះ​វី​ដេ​អូ​នេះ​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ស្ត្រីជន​ជាតិចិន​នោះ​ចង់​បើ​កទ្វារ​យន្តហោះ ប្រញាប់​បាន​ចូល​ធ្វើតេស្ត ទើប​នាង​ក្អក​ដាក់​អូ​តេស​។ តែ​ការ​ធ្វើ​ដូចនេះ​ មិន​បាន​សម្រេច​ដូច​គោលបំណង​នោះ​ទេ ​៕ ប្រភពពី ៖ shanghai.ist

អត្ថបទសរសេរ ដោយ