ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​សាងសង់​បាន​ប្រមាណ​២០​ភាគរយ ខណៈ​គ្រោង​បិទ​បញ្ចប់​ឆ្នាំ​២០២២

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សម្ភោ​ធ​ដំណើរ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​-​ព្រះ​សីហ​នុ​បាន​សាងសង់​បាន​ប្រមាណ​២០​ភាគរយ ហើយដោយ​គម្រោង​នឹង​បិទ​បញ្ចប់​នៅ​ឆ្នាំ​២០២០ ដោយ​សំខាន់​ថវិកា​ជាង​២០០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ យោង​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​នាយទាហាន​សកម្ម​ជំនាន់​ទី​២៣ ចំនួន​២៥៦​នាក់ ដែល​មក​បំពេញ​ទស្សនៈកិច្ច​សិក្សា​ស្វែង​យល់​អំពី​ការ​រីក​ចម្រើន​របស់​ខេត្ត​ព្រះ​សីហ​នុ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សម្ភោ​ធ​ដំណើរ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​-​ព្រះ​សីហ​នុ​បាន​សាងសង់​បាន​ប្រមាណ​២០​ភាគរយ ហើយដោយ​គម្រោង​នឹង​បិទ​បញ្ចប់​នៅ​ឆ្នាំ​២០២០ ដោយ​សំខាន់​ថវិកា​ជាង​២០០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ យោង​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​នាយទាហាន​សកម្ម​ជំនាន់​ទី​២៣ ចំនួន​២៥៦​នាក់ ដែល​មក​បំពេញ​ទស្សនៈកិច្ច​សិក្សា​ស្វែង​យល់​អំពី​ការ​រីក​ចម្រើន​របស់​ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០ ។

លោក គួ​ច ចំរើន គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើ​បទ​បង្ហាញ​ទាក់ទង​បទ​ពិសោធន៍ និង​ស្ថានភាព​នៅ​ខេត្ត​ព្រះ​សីហ​នុ​ថា ដើម្បី​ជា​ការ​ចែករំលែក​នូវ​បទ​ពិសោធន៍​ទាក់ទិន​ជាមួយ​ខេត្ត​តំបន់ឆ្នេរ​ដែល​មាន​ភាព​ល្បីល្បាញ​ផ្សារ​ភ្ជាប់​ជាមួយ​សម្តេច​រតន​កោដ្ឋ ដែល​បាន​កសាង​ខេត្ត​ព្រះ​សីហ​នុ នៅ​ដើម​ទសវត្សរ៍ ៥០ ជំរុញ​ការ​អភិវឌ្ឍ​កំពង់​ផែ និង​ផ្លូវជាតិ​លេខ​៤​ធ្វើ​ឱ្យ​លំហូរ​ទេសចរណ៍​ជាតិ អន្តរជាតិ​មក​លេង​កម្សាន្ត​ខេត្ត​ព្រះ​សីហ​នុ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​-​ចូល​ផ្តើម​ចេញពី​សក្តានុពល និង​ឆ្នេរសមុទ្រ​របស់​យើង ។ លោក​បន្ត​ថា ចំណុច​នេះ​បាន​ដើម​ចេញពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ​ផ្តល់​ឱកាស​ឱ្យ​ខេត្ត​ស្រូប​យក​ថវិកា​តាម​រយៈ​ទេសចរណ៍ និង​ការ​ដឹក​ជញ្ជូន​វិនិយោគ ផ្តើម​ចេញពី​ការ​អភិវឌ្ឍ​ធ្វើ​ឱ្យ​អត្រាកំណើន សេដ្ឋកិច្ចជាតិ​មាន​ជាង​៧​ភាគរយ ក្នុង​មួយ​ឆ្នាំ សេដ្ឋកិច្ច​កម្ពុជា​រឹង​មាំ​មាន​សុខ​សន្តិភាព​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ខេត្ត​ព្រះ​សីហ​នុ លូតលាស់​យ៉ាង​ឆាប់រហ័ស ។

លោក​បន្ថែម​ទៀត​ថា រាជរដ្ឋាភិបាល​បាន​កំណត់​យក​ខេត្ត​ព្រះ​សីហ​នុ​ជា​ខេត្ត​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង និង​បាន​ជំរុញ​ខេត្ត​ព្រះ​សីហ​នុ​ជា​ខេត្ត​ទីផ្សារ​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​អ្នក​វិនិយោគ និង​ទេសចរណ៍​របស់​យើង ។ លោក​អភិបាលខេត្ត​ក៏​បាន​គូសបញ្ជាក់​ថា​៖«​ការ​អភិវឌ្ឍ​ខេត្ត​ឆ្លើយ​តប​ទៅ​នឹង​កំណើនសេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល​បាន​កសាង​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ មក​ដល់​បច្ចុប្បន្ន​ការ​សាងសង់​បាន​ប្រមាណ​ជា​២០​ភាគរយ ហើយ​គ្រោង​និង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២​ខាង​មុខ ចំណាយ​ប្រាក់​ប្រមាណ​២.០០០​លាន​ដុល្លា​អា​មេ​រិ​ក​ទន្ទឹម​នោះ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ កំពុង​ត្រូវ​បាន​កសាង​អភិវឌ្ឍន៍​ពង្រីក​ជា​បន្តបន្ទាប់ ដើម្បី​ឱ្យ​យន្តហោះ​ធុន​ធំ​ចុះ​ចត​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​របស់​ខេត្ត​ដែល​មានការ​វិនិយោគ និង​អ្នក​ទេសចរណ៍​មក​លេង​កម្សាន្ត​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ » ។

លោក​លើក​ឡើង​ទៀត​ថា កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ​ស្រូប​យក​ទំនិញ​ប្រមាណ​ជា​៧០​ភាគរយ​នៃ​ទំនិញ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​កំពុង​ផែ​យើង​បច្ចុប្បន្ន​នៅ​តូច​យើង និង​បន្ត​ពង្រឹង​ជា​ផែ​ទឹក​ជ្រៅ ដើម្បី​ឱ្យ​នាវា​ធុន​ធំ​ចូល​ចត​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​ពិភពលោក​ដោយសារ​តែ​ផែ​យើង​បច្ចុប្បន្ន​នៅ​តូច​មិន​ទាន់​ធ្វើការ​ដឹក​ជញ្ជូន​ទំនិញ​ត្រង់​ទៅ​កាន់​ពិភពលោក​បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ