ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​ទេ​ដែល​ថា OPPO នឹង​ចាប់​យក Reno ស៊េរី​ជា​ស្មា​ត​ហ្វូ​ន​គោលដៅ ជំនួស​​ឲ្យ F ស៊េរី?

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រិ​យ​មិត្ត​អ្នក​អាន ប្រហែល​ធ្លាប់​បានលឺ និង​ស្គាល់​ច្បាស់​ហើយ នូវ​ស្មា​ត​ហ្វូ​ន​ជើង​ខ្លាំង F ស៊េរី​និង Reno ស៊េរី របស់​ក្រុមហ៊ុន OPPO​។…

ប្រិ​យ​មិត្ត​អ្នក​អាន ប្រហែល​ធ្លាប់​បានលឺ និង​ស្គាល់​ច្បាស់​ហើយ នូវ​ស្មា​ត​ហ្វូ​ន​ជើង​ខ្លាំង F ស៊េរី​និង Reno ស៊េរី របស់​ក្រុមហ៊ុន OPPO​។ ស្រាប់តែ​ចុងឆ្នាំ 2019 ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​មួយ​នេះ បាន​ពញាក់​អារម្មណ៍​អ្នកគាំទ្រ​តាម​រយៈ​ការ​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​កូនកាត់ OPPO Reno2 F ដែល​កើត​ចេញពី​កំណែរ Update ត្រកូល OPPO ទាំង​ពីរ​ខាងលើ​។

អ្វី​ដែល​ជា​មន្ទិល​សង្ស័យ​សម្រាប់​ឆ្នាំ​ថ្មី​នេះ ក្រុមហ៊ុន OPPO អាច​នឹង​ចាប់​យក Reno ស៊េរី​បន្ទាប់ ជា​ស្មា​ត​ហ្វូ​ន​គោលដៅ​ជំនួស​ឲ្យ F ស៊េរី​តែ​ម្តង​។ បើ​ក្រឡេក​មក​មើល​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ OPPO ឯណេះ​វិញ មិន​ខ្ចី​ប្រាប់​ទុក​ឲ្យ​ហ្វេ​ន​ៗ comment ចម្លើយ​ដោយ​ខ្លួនឯង ហើយ​អ្នកឆ្លើយ​ត្រូវ​អាច​មានឱកាស​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ផលិតផល OPPO Reno ស៊េរី​បន្ទាប់ ចង់​ដឹង​ច្បាស់​សូម​ចុច​លើ Link មួយ​នេះ
https://www.facebook.com/OPPOCAMBODIA/photos/a.843607269017732/3063874493657654/​?​type=3&theater

សូម​រំលឹក​ថា កាលពី​ចុងឆ្នាំ 2019 ស្មា​ត​ហ្វូ​ន OPPO Reno 2F តម្លៃ​ត្រឹមតែ $349 ត្រូវ​បាន​ក្រុមហ៊ុន​បន្ថែម​នូវ​ការ Upgrade ទាំង Software និង Hardware របស់ F ស៊េរី ដែល​មានការ​ច្នៃប្រឌិត​ទៅ​លើ​បច្ចេកវិទ្យា​ឈានមុខ​គេ និង ការ​រចនា​រូបរាង​បែប Reno ស៊េរី តែ​ម្តង ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍​ថ្មី​ដល់​អ្នក​ប្រើប្រាស់ និង​ពញាក់​អារ​មុ្ម​ណ៍ អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន OPPO នៅ​ជុំវិញ​ភព​លោក​។

កាមេរ៉ា​មេ​របស់ OPPO Reno 2F មាន​ទំហំ 48MP ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូប​ច្បាស់​ស្អាត​នៅ​ពេល​យប់ កាមេរ៉ា​ទី​2 ទំហំ 8MP អាច​ថត​ប្លង់​ទូលាយ (Wide-angle) បាន​មុំ 119 ដឺ​ក្រេ ថតរូប​មនុស្ស​ទូទៅ ឃើញ​ខ្ពស់​ស្លី​ម​ស្អាត ថតរូប​ជួបជុំ​គ្រួសារ ឬ​ការ​ជួបជុំ​នៅ​តុ​អាហារ ដោយ​ពុំ​ចាំបាច់​ឈឺក្បាល​ដើរ​ថយក្រោយ កាមេរ៉ា​ទី​3 និង​ទី​4 មាន​ទំហំ 2MP​ដូច​គ្នា អាច​ថតរូប​បែប​ស​ខ្មៅ និង ថតរូប​បែប​ភាពយន្ត ស្អាត​គ្រប់​ប្លង់​។

ដូច្នេះ​តាម​ការ​សន្និដ្ឋាន ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បន្ទាប់​របស់ OPPO អាច​នឹង​លែង​មាន​វត្តមាន​ត្រកូល F ស៊េរី ទៀត​ហើយ ដោយ​ក្រុមហ៊ុន​នឹង​រក្សា​តែ Reno ស៊េរី ដែល​តំណាង​ឲ្យ​ការ​តស៊ូ និង​ច្នៃប្រឌិត​ខ្ពស់​! អ​ញ្ចឹ​ង​អ្នក​ទាំងអស់​គ្នា អាច​សាក​ទស្សន៍ ទាយ​ល​មើល៍ តើ​ស្មា​ត​ហ្វូ​ន OPPO Reno ជំនាន់​ថ្មី ក្នុង​យុគសម័យ​5G មានឈ្មោះ​អ្វី​ទៅ0x017d7 បើ​អត់​ដឹង​អាច​ចូល​វី​ដេ​អូ​មួយ​នេះ https://www.youtube.com/watch​?​v=MBBtFNrhhqY គឺថា ចម្លើយ​គឺ​នៅ​លើគោក​តែ​ម្តង​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.youtube.com/watch?v=MBBtFNrhhqY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ