ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​បណ្ណាល័យ​ប្រា​សាក់ ចូលរួម​បណ្តុះ​​បញ្ញា ការ​ស្រាវជ្រាវ និង​នវានុ​វត្តន៍​របស់​សិស្សានុសិស្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រៅពី​ផ្តល់​ដំណោះស្រាយ​សេវា​ហិរញ្ញវត្ថុ​ដែល​ផ្តល់​នូវ​ភាព​រីក​ចម្រើន ប្រា​សាក់ បាន​ផ្តល់​អគារ និង​សម្ភារៈ​បរិក្ខារ​បណ្ណាល័យ​ជូន​ដល់​សិស្សានុសិស្ស ដើម្បី​ជា​ស្ពាន​ក្នុង​ការ​បណ្តុះ​បញ្ញា ការ​ស្រាវជ្រាវ និង​នវានុវត្តន៍ សម្រាប់​ពេល​បច្ចុប្បន្ន និង​អនាគត​នៃ​អាជីព​ការងារ និង​មុខរបរ​របស់​ពួក​គេ​។…

ក្រៅពី​ផ្តល់​ដំណោះស្រាយ​សេវា​ហិរញ្ញវត្ថុ​ដែល​ផ្តល់​នូវ​ភាព​រីក​ចម្រើន ប្រា​សាក់ បាន​ផ្តល់​អគារ និង​សម្ភារៈ​បរិក្ខារ​បណ្ណាល័យ​ជូន​ដល់​សិស្សានុសិស្ស ដើម្បី​ជា​ស្ពាន​ក្នុង​ការ​បណ្តុះ​បញ្ញា ការ​ស្រាវជ្រាវ និង​នវានុវត្តន៍ សម្រាប់​ពេល​បច្ចុប្បន្ន និង​អនាគត​នៃ​អាជីព​ការងារ និង​មុខរបរ​របស់​ពួក​គេ​។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បានឱ្យ​ដឹង​ថា ប្រា​សាក់ បាន​ដាក់​ចេញ​សកម្ម​ភាព​ជា​យុទ្ធសាស្ត្រ​លើ​ការ​កសាង​សមត្ថភាព​សិស្សានុសិស្ស​នៅ​សាលារៀន​តាម​ទី​ជនបទ ជា​មួយ​ក្រសួង​អប់រំ យុវជន និង​កីឡា តាម​រយៈ​ការ​សាងសង់​អគារ​បណ្ណាល័យ បំពាក់​សម្ភារៈ​បរិក្ខារ និង​សៀវភៅ ព្រមទាំង​ការ​បណ្ដុះបណ្ដាល​បណ្ណារក្ស​។ មក​ដល់​ពេល​នេះ ប្រា​សាក់ ផ្តល់​អគារ​បណ្ណាល័យ 41 ខ្នង នៅ​តាម​ខេត្ត​ចំនួន 13 ទូ​ទាំង​កម្ពុជា​។

នា​ឱកាស​ទិវា​ជាតិ​អំ​ណា​ន ថ្ងៃ​ទី​១១ មីនា នេះ លោក ក៏​សូម​ឱ្យ​អគារ​បណ្ណាល័យ​ដ៏​ស្រស់​ស្អាត ធំ​ទូលាយ និង​មាន​បរិយាកាស​ល្អ​ទាំងនេះ ក្លាយជា​ឃ្លាំង​ទ្រព្យ​ក្នុង​ការ​កសាង​បញ្ញា ជាទី​តាំង​សម្រាប់​សិក្សា​ស្រាវជ្រាវ​និង​នវានុវត្តន៍ និង​ចូលរួម​ចំណែក​បណ្ដុះ​ទម្លាប់​អាន​របស់​សិស្ស​តាំងពី​បឋមវ័យ​។

ប្រា​សាក់ នៅ​តែ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​គម្រោង​បណ្ណាល័យ​នេះ នៅ​សាលារៀន​នានា​ទូ​ទាំង 25 ខេត្ត​រាជធានី ដើម្បី​ចូលរួម​លើកកម្ពស់​ធនធានមនុស្ស និង​អភិវឌ្ឍ​សង្គម​ជាតិ​។

សូម​បញ្ជាក់​ថា ប្រា​សាក់ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លំដាប់​ទី​មួយ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​ៗ​ទាំង 5 នៅ​កម្ពុជា ដោយ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជ​ន រួម​មាន ៖ សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល ផ្ទេរ​ប្រាក់ ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់ ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹ​ម ប្តូរ​ប្រាក់ ទិញ​កាត​ទូរស័ព្ទ បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស អេ​ធី​អឹ​ម សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត ម៉ាស៊ីន​ដាក់​ប្រាក់ សេវា​ខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ី​ច (CSS) សេវា​ទូទាត់​ប្រព័ន្ធ​បាគង និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេង​ៗ​ទៀត ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត 200 ទីតាំង ព្រមទាំង​បុគ្គលិក​ជាង 9,000 នាក់​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ