ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ក្លែងក្លាយ​មាន​ហានិភ័យ​យ៉ាង​ណា ខណៈ​កម្ពុជា​រក​ឃើញ​កូ​វី​ដ​១៩ បី​ករណី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា ​រក​ឃើ​ញ​៣​ករណី​មាន​ផ្ទុ​​ក Covid-19 ដែល​ធ្វេី​អោយ​មានការ​ព្រួយបារម្ភ​ខ្លាច​មានការ​ឆ្លង​រីក​រាលដាល​កាន់​ច្រើ​ន ។ ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​ខ្លាច​ជាង Covid-19 ទៅ​ទៀត​នោះ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា ​រក​ឃើ​ញ​៣​ករណី​មាន​ផ្ទុ​​ក Covid-19 ដែល​ធ្វេី​អោយ​មានការ​ព្រួយបារម្ភ​ខ្លាច​មានការ​ឆ្លង​រីក​រាលដាល​កាន់​ច្រើ​ន ។ ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​ខ្លាច​ជាង Covid-19 ទៅ​ទៀត​នោះ គឺ​ព័ត៌មាន​ក្លែងក្លាយ ដែល​ភាគ​ច្រើ​ន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នៅ​មិន​ទាន់​មានការ​យល់​ដឹង ។

ដើ​ម្បី​ឆ្លើ​យ​តប​ទៅ​នឹង​បញ្ហា​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ក្លិប​អ្នកកាសែត​កម្ពុជា បាន​រៀបចំ​កិច្ច​ពិភាក្សា​ស្តី​ពី​សារព័ត៌មាន ៖ ចំពោះ​មុខ Covid-19 និង​ព័ត៌មាន​ក្លែងក្លាយ ដែល​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ។

ក្នុង​កិច្ច​ពិភាក្សា​នេះ មានការ​ចូលរួម​ពី​សំណាក់​លោក​ជំទាវ ឱ វណ្ណ​ឌី​ន អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​អគ្គ​នាយក​​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍​នៃ​ក្រសួង​ព័ត៌មាន ដោយ​មានការ​សម្រប​សម្រួល​​​ពី​លោក ប៉ែន បូ​ណា នាយក​ក្លិប​អ្នកកាសែត​កម្ពុជា និង​លោក ពុ​យ គា អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា ព្រមទាំង​អ្នកកាសែត​ជា​ច្រើ​នរូ​ប​ទៀត​បាន​ចូលរួម ។

ដើ​ម្បី​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្សាយ​ពី​វីរុស Covid-19 នា​ពេល​បច្ចុប្បន្ន​នេះ លោក ពុ​យ គា អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​លើ​ក​ឡើង​ថា ដោយសារ​តែ​បច្ចេក​វិទ្យា​បច្ចុប្បន្ន​នេះ នរណា​ក៏​អាច​ធ្វើជា​អ្នក​ព័ត៌មាន​បាន​ដែរ ។ ប៉ុន្តែ​ព័ត៌មាន​ក្លែងក្លាយ​អាច​ធ្វើ​អោយ​ច្របូកច្របល់​តែ​ក្នុង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។

លោក​បន្ត​ថា អ្វី​ដែល​អាច​ធ្វើអោយ​យើ​ង​ដឹង​ថា អ្វី​ទៅ​ជា​ព័ត៌មាន​ពិត អ្វី​ទៅ​ជា​ព័ត៌មាន​ក្លែងក្លាយ​នោះ លោក​បាន​ចែករំលែក​បទ​ពិសោធន៍ ដោយ​លើ​ក​ហេតុផល​៩​ចំណុច ៖

ទី​១ គួរ​ពិចារណា​ប្រភព​ព័ត៌មាន​នោះ តើបុគ្គល​ណា​ជា​អ្នក​សរសេរ ជា​សកម្មជន​ហ្វេ​ស​ប៊ុ​ក ឬ​ចេញពី​ស្ថាប័ន​ដែល​មាន​វិជ្ជាជីវៈ ។
ទី​២ សូមកុំ​អាន​ចំណង​ជើ​ង ត្រូវ​អាន​ព័ត៌មាន​ទាំងមូល ។
ទី​៣ ត្រូវ​ពិនិត្យ​មើ​ល​អ្នកនិពន្ធ ឬ​អ្នក​សរសេរ​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ដែរ​ឬទេ ។
ទី​៤ គួរ​ពិនិត្យ​មើ​លលើ​ប្រភព​របស់​អ្នក​សរសេរ តើ​ច្បាស់លាស់​ដែរ​ឬទេ ។

ទី​៥ តើ​ព័ត៌មាន​នោះ​មាន​កាលបរិច្ឆេទ​ត្រឹមត្រូវ​ដែរ​ឬទេ ។
ទី​៦ ពិនិត្យ​លើសំ​នេ​រ តើសរសេរ​របៀប​កំប្លែង សិល្បៈ ឬ​ជា​ការ​លក់​ផលិតផល ។
ទី​៧ សរសេរ​រឿង​ដោយ​ខ្លួនឯង ឬ​មាន​ចេតនា​លម្អៀង ។

ទី​៨ អត្ថបទ​មានការ​ដកស្រង់​ពី​អ្នក​ពាក់ព័ន្ធ​នឹង​សាច់​រឿង​ដែល​ខ្លួន​សរសេរ​ចេញ​នោះ​ដែរ​ឬទេ ? ឧទាហរណ៍ ករណី​វីរុស Covid-19 គឺ​ទាមទារ​ដាច់ខាត​ត្រូវ​សួរ​ទៅ​សា​ម៉ី​ក្រសួងសុខាភិបាល ឬ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ។
និង​ទី​៩ ព័ត៌មាន​ដែល​បំផុស​អោយ​មានការ​ភ័យ​ខ្លាច ឬ​ព័ត៌មាន​អោយ​ប្រយ័ត្ន​ហួស​ពី​ការ​ពិត ។

ក្នុង​ឱកាស​នោះ លោក​ជំទាវ ឱ វណ្ណ​ឌី​ន អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​​ក្រសួង​សុខាភិបាល​បានអោយ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​ព័ត៌មាន​អំពី​វីរុស Covid-19 លោកស្រី​បាន​ស្នើ​ដល់​អ្នក​សារព័ត៌មាន​ត្រូវ​ផ្សាយ​ព័ត៌មាន​ដែល​ចេញពី​ក្រសួងសុខាភិបាល ឬ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ព្រោះ​មាន​តែ​២​ស្ថាប័ន​នេះ ដែល​អាច​បញ្ជាក់​ពី​បញ្ហា​របស់​វីរុស Covid-19 ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ

លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ បាន​អោយ​ដឹង​ថា ចំពោះ​ចំណាត់​របស់​ក្រសួង គឺ​ត្រូវ​តាមដាន​ព័ត៌មាន​ណា​ដែល​មិន​ពិត ឬ​ក្លែង​ក្លាយ ដើម្បី​ស្រង់​ព័ត៌មាន​ក្លែងក្លាយ​នេះ ផ្ញើ​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​ក្រសួង​មហា​ផ្ទៃ ដើ​ម្បី​ស្វែងរក​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ណា ដែល​បាន​ធ្វើ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើ​អោយ​​ប៉ះពាល់​ដល់​សន្តិសុខ និង​សង្គម​ជាតិ​យើង​ទាំងមូល ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ