ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើតេស្ត​បុរស​ម្ចាស់​ម៉ូតូ​កង់​បី ដែល​ដឹក​ជប៉ុន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ ហើយ​គឺ អវិជ្ជមាន

4 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បើ​តាម​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែមីនា នេះ​ថា បុរស​ម្ចាស់​ម៉ូតូ​កង់​បី (PassApp) ធ្លាប់​បាន​ដឹក​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩…

ខេត្តសៀមរាប ៖ បើ​តាម​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែមីនា នេះ​ថា បុរស​ម្ចាស់​ម៉ូតូ​កង់​បី (PassApp) ធ្លាប់​បាន​ដឹក​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​បាន​ធ្វើតេស្ត​រក​វីរុស COVID-19 ជា​លទ្ធផល​គឺ អវិជ្ជមាន ។ បុរស​ម្ចាស់​ម៉ូតូ​កង់​បី​រូប​នេះ មាន​សុខភាព​ល្អ មិន​មាន​រោគ​សញ្ញា​អ្វី​ឡើយ ។ ទោះជា​យ៉ាងណា​បច្ចុប្បន្ន​នេះ រូប​គាត់​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដោយឡែក និង​តាមដាន​សុខភាព ចំនួន​១៤​ថ្ងៃ នៅ​ក្នុង​បន្ទប់ នៃ​អគារ​ជំងឺឆ្លង ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ។

សម្រាប់​ម៉ូតូ​កង់​បី (PassApp) របស់​បុរស​ខាងលើ ត្រូវ​បាន​មន្ត្រី​ជំនាញ​សុខាភិបាល​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប បាញ់ថ្នាំ​សម្លាប់​មេរោគ ផង​ដែរ ។

សូម​ជម្រាប​ថា អ្នកស្រី​វេជ្ជបណ្ឌិត ឱ វ៉ា​ន់​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​កម្ពុជា កំពុង​ស្វែងរក​ម្ចាស់​កង់​បី​ម្នាក់ ដែល​ធ្លាប់​ដឹក បុរស​ជនជាតិ​ជប៉ុន ផ្ទុក​វីរុស COVID-19 ។

តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ ជា​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២០ ។​

នៅ​ក្នុង​នៅ​កិច្ចប្រជុំ​ជាមួយ​គ្រូពេទ្យ អ្នកស្រី​បាន​ថ្លែង​ថា អាជ្ញាធរ នឹង​មើល​កាមេរ៉ា​សុវត្ថិភាព​តាម​ផ្លូវ​នានា ដែល​ថត​ជាប់​ម្ចាស់​កង់​បី ដែល​ដឹក​បុរស​ជនជាតិ​ជប៉ុន​នោះ ។ អ្នកស្រី លើក​ឡើង​ថា បុរស​ជនជាតិ​ជប៉ុន​នោះ បាន​ជិះ​ម៉ូតូ​កង់​បី ទៅ​ពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ​ឯកជន​មួយ ក្នុង​ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ