ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាល័យ​មួយ​ចំនួន​នៅ​ចិន ចាប់ផ្តើម​បើកទ្វារ​វិញ​ហើយ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ការ​ចាប់ផ្តើម​វិល​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​វិញ​នៅ​ក្នុង​ប្រទេស​ចិន សិស្សសាលា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​កាន់​វិទ្យាល័យ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ឈី​ង​ហៃ​។ វិទ្យាល័យ និង​សាលា​វិជ្ជាជីវៈ​ចំនួន​សរុប​ចំនួន ១៤៤…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ការ​ចាប់ផ្តើម​វិល​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​វិញ​នៅ​ក្នុង​ប្រទេស​ចិន សិស្សសាលា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​កាន់​វិទ្យាល័យ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ឈី​ង​ហៃ​។

វិទ្យាល័យ និង​សាលា​វិជ្ជាជីវៈ​ចំនួន​សរុប​ចំនួន ១៤៤ បាន​បើក​ដំណើរការ​វិញ​ហើយ កាលពី​ថ្ងៃ​ច័ន្ទ នៅ​ទីក្រុង​ឈី​ង​ហៃ បន្ទាប់​ពី​ការ​ឈប់​សម្រាក​នៅ​រដូវ​បុណ្យ​និទាឃ​រដូវ​ដែល​បណ្តាល​មក​ពី​វីរុស​នេះ​។

ស្រប​ពេល​ដែល​សាលារៀន​ដទៃ​ទៀត នៅ​ក្នុង​ប្រទេស​ចិន បាន​ប្តូរ​ទៅ​រៀន​តាម​អ៊ី​ន​ធើ​រ​ណេ​ត សម្រាប់​ពេល​នេះ​ឈី​ង​ហៃ បាន​ក្លាយជា​សាលារៀន​ដំបូង​ដែល​បាន​បើក​ឡើង​វិញ​។ ខេត្ត​ដែល​មាន​ប្រជាជន​តិច​ជាង​នេះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ពាយព្យ ប្រទេស​ចិន ត្រូវ​បាន​រង​គ្រោះ​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ Covid-19 ដោយ​រាយការណ៍​ថា មាន​ករណី​សរុប​ចំនួន​១៨ ដែល​ត្រូវ​បាន​បញ្ជាក់​។ អ្នកជំងឺ​ទាំងអស់​បានជា​សះស្បើយ ហើយ​ត្រូវ​បាន​រំសាយ​ចេញពី​មន្ទីរពេទ្យ​នៅ​ចុងខែ​កុម្ភៈ​។

គ្មាន​ករណី​ថ្មី​ដែល​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ខេត្ត​ឈី​ង​ហៃ ក្នុង​រយៈពេល ៣២​ថ្ងៃ​ចុង​ក្រោយ​នេះ​ទេ​។ សាលារៀន​ដទៃ​ទៀត នៅ​ជុំវិញ​ប្រទេស​ចិន​នឹង​បើក​ដំណើរការ​ម្តងទៀត​។ សាលារៀន​នៅ​ទីក្រុង​សៀង​ហៃ នៅ​តែ​បិទទ្វារ ទោះបីជា​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​បាន​បើក​ដំណើរការ​វិញ​ក៏​ដោយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghai (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ