ប្រុសចាស់ប៉ះស្រីក្មេងតើទៅជាយ៉ាងណា ?
នៅក្នុងបរាភវសូត្រប្រការទី១០បានបង្ហាញថា បុរសចាស់ដែលសម្រេចចិត្តជ្រើសរើសយកមនុស្សស្រីដែលមានអាយុក្មេងជាងខ្លួនមកធ្វើជាភរិយាតែងជួបប្រទះនូវទុក្ខទោមនស្សរាល់ថ្ងៃ ដែលជាប្រធាននៃសេចក្តីវិនាស ។ នៅក្នុងសេចក្តីនេះលោកបានពន្យល់ថា ប្រសិនបើមនុស្សប្រុសវ័យចំណាស់ម្នាក់បានសម្រេចចិត្តជ្រើសរើសយកស្ត្រីក្មេងមកធ្វើជាប្រពន្ធ បុរសចាស់នោះច្បាស់ជាត្រូវចំណាយពេលវេលាច្រើនដើម្បីផ្គាប់ចិត្តនាងក្មេង ដែលតាមធម្មតាបុរសចាស់មានថាមពលឯណាដើម្បីបម្រើសេចក្តីត្រេកអរគ្រប់គ្រាន់សម្រាប់ភរិយាក្មេងនោះ ។ តែទោះជាយ៉ាងណាក៏មិនមែនការសម្រេចចិត្តបែបនេះសុទ្ធតែជារឿងមិនល្អទាំងអស់នោះដែរ…
ចែករំលែកព័តមាននេះ