ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រើសរើស​មនុស្ស​អត់​មារយាទ​មក​ធ្វើ​ជា​គូ​កំណាន់

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ត្រា​ស់ម្តែង​ថា ការ​សម្រេចចិត្ត​ជ្រើសរើស​មនុស្ស​ប្រុស​ឬ​ស្រី​ណា​ម្នាក់​មក​ធ្វើ​ជា​ស្វាមី​ឬ​ភរិយា​ពិតជា​រឿង​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ជីវិត​របស់​គ្រហស្ថ ។ ប្រសិនបើ​ជ្រើសរើស​ខុស បុគ្គល​នោះ​នឹង​ជួប​ប្រទះ​ទុក្ខ​លំបាក​ទាំង​ផ្លូវចិត្ត និង​ផ្លូវ​កាយ​អស់​មួយ​ជីវិត ។ ប្រសិនបើ​បុគ្គល​ម្នាក់​ជ្រើសរើស​គូ​កំណាន់ចិត្ត​ដែល​ជា​មនុស្ស​ល្ងង់ខ្លៅ ឬ​អត់​មារយាទ បុគ្គល​នោះ​នឹង​ត្រូវ​រលាយ​បង់​ទាំង​ទ្រព្យសម្បត្តិ…

ព្រះ​បរម​សាស្តា​ត្រា​ស់ម្តែង​ថា ការ​សម្រេចចិត្ត​ជ្រើសរើស​មនុស្ស​ប្រុស​ឬ​ស្រី​ណា​ម្នាក់​មក​ធ្វើ​ជា​ស្វាមី​ឬ​ភរិយា​ពិតជា​រឿង​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ជីវិត​របស់​គ្រហស្ថ ។ ប្រសិនបើ​ជ្រើសរើស​ខុស បុគ្គល​នោះ​នឹង​ជួប​ប្រទះ​ទុក្ខ​លំបាក​ទាំង​ផ្លូវចិត្ត និង​ផ្លូវ​កាយ​អស់​មួយ​ជីវិត ។

ប្រសិនបើ​បុគ្គល​ម្នាក់​ជ្រើសរើស​គូ​កំណាន់ចិត្ត​ដែល​ជា​មនុស្ស​ល្ងង់ខ្លៅ ឬ​អត់​មារយាទ បុគ្គល​នោះ​នឹង​ត្រូវ​រលាយ​បង់​ទាំង​ទ្រព្យសម្បត្តិ និង​កិត្តិយស ។ ប្រពៃណី​ខ្មែរ និង​ប្រពៃណី​ជនជាតិ​មួយ​ចំនួន​នៅ​លើ​ពិភពលោក បាន​បណ្តោយ​ឲ្យ​ឪពុក​ម្តាយ ឬ​ចាស់ព្រឹទ្ធាចារ្យ​ជា​អ្នក​សម្រេចចិត្ត​ជំនួស​យុវជន​ក្នុង​ការ​ជ្រើសរើស​គូស្រករ ។ ការ​ធ្វើ​ដូច្នេះ​មិនមែន​សុទ្ធតែ​បាន​ផល​ល្អ​គ្រប់ពេល​នោះ​ទេ ។

ដូចនេះ​ជន​ជា​បណ្ឌិត​គួរ​ចៀសវាង​ការ​សម្រេចចិត្ត​ខុស​ក្នុង​ការ​ជ្រើស​យក​មនុស្ស​ប្រុស​ឬ​មនុស្ស​ស្រី​ណា​ម្នាក់​មក​ធ្វើ​ជា​គូគាប់ ព្រោះ​បើ​សម្រេចចិត្ត​ខុស​នឹង​វិនាស តែបើ​ជ្រើស​បាន​ត្រឹមត្រូវ​នឹង​ចម្រើន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ