ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាំគ្នាគាស់ទាញអ្នកបើកបរចេញ ក្រោយ​ឡាន២គ្រឿងពន្លះគ្នាលាន់ដូចរន្ទះ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ដឹក​ម្សៅ​មី​​មួយ​​គ្រឿង​បាន​ក្រពឹត​រួញ​កាប៊ី​ន​ និង​ធ្លាក់​ម៉ា​សុ​ី​មក​ដី​រង​ការ​ខូចខាត​ទាំងស្រុង​ប្រើ​ការ​លែង​កើត​តែ​ម្ដង ព្រមទាំង​កៀបជាប់​​អ្នកបើកបរ​នៅ​ក្នុង​នោះ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ខណៈ​​ដែល​រថយន្ត​នេះ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​សង្ស័យ​អ្នកបើកបរ​ងងុយដេក​ និង​ងោក​១​ភាំង​​ ក៏​​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​អង្ករ​​មួយ​​គ្រឿងផ្សេង​​ទៀត…

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ដឹក​ម្សៅ​មី​​មួយ​​គ្រឿង​បាន​ក្រពឹត​រួញ​កាប៊ី​ន​ និង​ធ្លាក់​ម៉ា​សុ​ី​មក​ដី​រង​ការ​ខូចខាត​ទាំងស្រុង​ប្រើ​ការ​លែង​កើត​តែ​ម្ដង ព្រមទាំង​កៀបជាប់​​អ្នកបើកបរ​នៅ​ក្នុង​នោះ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ខណៈ​​ដែល​រថយន្ត​នេះ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​សង្ស័យ​អ្នកបើកបរ​ងងុយដេក​ និង​ងោក​១​ភាំង​​ ក៏​​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​អង្ករ​​មួយ​​គ្រឿងផ្សេង​​ទៀត កំពុង​ឈប់​ស្ងៀម​អែប​ខាង​នៅ​លើ​ផ្លូវ​យ៉ាង​ពេញទំហឹង​លាន់​សូរដូច​រន្ទះ ហើយ​ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១​ចុះ​ទៅ​គាស់​ទាញ​ចេញ​ រួច​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥០​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ ខែ​មិ​នា ឆ្នាំ​២០២០ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ត្រង់​ចំណុច​ជិត​ផ្លូវដែក​ខ្សែ​ភ្នំពេញ​-​បាត់ដំបង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ម្នាក់ខាងលើ​ឈ្មោះ ជៀម ហ៊ួ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​ព្រៃឈរ ឃុំ​ព្រៃឈរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម រង​របួស​បែកក្បាល​និង​បាក់ជើង​ធ្ងន់ធ្ងរ ​។ ជនរងគ្រោះ​ជា​បើកបរ​រថយន្ត​ធុន​ធំ​​មួយគ្រឿង​មានដឹកម្សៅមី ព​ណ៌​ក្រហម​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ៣D-៥០៧២ ​រង​ការ​ខូចខាត ។​ ចំណែក​ភាគី​ខាង​រថយន្ត​​ធុនធំ​មួយគ្រឿង​ទៀត​មាន​ដឹក​អង្ករ​ ព​ណ៌ស ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ ៣A-៦៦៣៣ បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ ជា​កម្មសិទ្ធិ​ក្រុមហ៊ុន​ដឹក​ជញ្ជូន ​LMH ។

តាម​ប្រភពពី​អ្នក​ឃើញ​​ហេតុការណ៍​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ ពួក​គាត់​បានឃើញ​រថយន្ត​ដឹក​អង្ករ​បាន​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​មកដល់​ត្រង់​ចំណុច​កើតហេតុ​​ខាងលើ បាន​អែប​ខាង​ឈប់​នៅ​លើ​ផ្លូវ​ដោយបើកភ្លើង​សុ​ី​ញ៉ូ បន្ទាប់​មក​អ្នកបើកបរ​បាន​ចុះ​ពិនិត្យ​ និង​គោះ​មើល​កង់​ដោយ​សង្ស័យ​ថា​កង់​រថយន្ត​នោះ​ធ្លាយ​ឬ​ធូរ ។

តាម​ប្រភពដដែលបានបន្ត​ថា ​ខណៈនោះ​ស្រាប់តែ​​មាន​រថយន្ត​ដឹក​ម្សៅ​មី​ខាងលើ​បើកបរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​បាន​​មក​​ដល់ ហើយ​គេ​សង្ស័យថា ​អ្នកបើកបរ​ងងុយដេក​រួច​ងោក​១​ភាំង ទើប​មើល​មិនឃើញ​ក៏​បាន​បុក​ពីក្រោយ​រថយន្ត​ដឹក​អង្ករ​យ៉ាង​ពេញទំហឹង​លាន់​សូរ​ដូច​រន្ទះ​តែ​ម្ដង​ ​បណ្ដាល​ឲ្យ​រថយន្ត​ដឹក​ម្សៅ​មី​ក្រពឹត​រួញ​កាប៊ី​ន​ដាច់​ជា​ចំរៀក​ៗ​ ធ្លាក់​ម៉ា​សុ​ី​មក​ដី​រង​ការ​ខូចខាត​ទាំងស្រុង​ប្រើ​ការ​លែង​កើត ព្រមទាំង​​ធ្លាក់​ម្សៅ​មី​ និង​ហូរ​ប្រេង​ម៉ា​សុ​ី​ពេញ​ផ្លូវ​ ចំណែកឯ​អ្នកបើកបរ​​​បានកៀប​​ជាប់​នៅ​ក្នុង​ក​ាប៊ី​ន​រង​របួស​បាក់ជើង​និង​បែកក្បាល​ធ្ងន់ធ្ងរ និង​ស្រែក​ឱ្យ​​អ្នកស្រុក​ជួយ​។

តាម​ប្រភព​​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​សម្រួល​មិន​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​លើ​ដង​មហាវិថី​ខាងលើ​ រួច​បាន​គាស់​កាប៊ី​ន​រថយន្ត​ដឹក​ម្សៅ​មី​ ដើម្បី​ទាញ​យក​អ្នកបើកបរ​ចេញ​ ប៉ុន្តែ​គាស់​មិន​បាន​ទើប​ទំនាក់ទំនង​ទៅ​កាន់​អង្គភាព​៧១១ ឲ្យ​ចុះ​​មក​​ជួយ​គាស់​ ដើម្បី​យក​ជន​រង​គ្រោះ​ចេញ​និង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​ឯ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​។​

ក្រោយមក​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើ​ការ​វាស់វែង​ និង​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ