ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​ក្រុមចរាចរណ៍ក្រដាស​ប្រាក់​ក្លែង​ក្លាយ​ក្នុង​​​​​​ក្រុង​បាត់ដំបង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យ៉ាង​ហោច​ណាស់​ មនុស្ស​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញនៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលឃាត់ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ចរាចរ​ណ៍ប្រាក​់ដុល្លារ ​និង​ប្រាក់​បាត​ថៃ​ក្លែងក្លាយ កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ មីនា ខណ​:​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នា​នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង នៅ​ក្នុងភូមិ​កម្មករ…

ខេត្តបាត់ដំបង ​៖ យ៉ាង​ហោច​ណាស់​ មនុស្ស​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញនៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលឃាត់ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ចរាចរ​ណ៍ប្រាក​់ដុល្លារ ​និង​ប្រាក់​បាត​ថៃ​ក្លែងក្លាយ កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ មីនា ខណ​:​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នា​នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង នៅ​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង និង​បាន​រឹបអូស​ក្រដាស់ប្រាក់​ក្លែងក្លាយ​ទាំង​២​ប្រភេទ​នេះ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ​ជាមួយ​និង​វត្ថុ​តាង​ដទៃ​ទៀត​។

យោង​តាម​របាយ​ការ​ណ៍បឋម​ដែល​កោះសន្តិភាព​ទ​ទួល​បាន​ពី​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់​នោះ​ ១-​ឈ្មោះសា​រ៉​ម លី អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ២-ឈ្មោះយៀន រតនៈ អាយុ​២៨​ឆ្នាំ នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់​ដំបង ៣-ឈ្មោះសុ​ប រ៉​យ៉ា អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ៤-​ឈ្មោះ សាន់ សំខាន់ អាយុ​២៤​ឆ្នាំ​ នៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ និង៥-ឈ្មោះវ៉ា​ន់ វី​រៈ អាយុ​២០​ឆ្នាំ នៅ​ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​។

ជា​មូ​យ​នឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​សំបុក​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​នូវ​វត្ថុ​តាង​រួម​មាន​៖ ប្រាក់​ថៃ ដែល​មាន​ក្រដាស​១,០០០​បាត​, ៥០០​បាត​, ១០០​បាត និង ក្រដាស​៥០​បាត សរុប​ចំនួន​៥១,៥០០​បាត និង ប្រាក់​ដុល្លា​អា​មេ​រិ​ក ដែល​មាន​ក្រដាស​១០​ដុល្លារ​ហូត​ដល់​ក្រដាស​១០០​ដុល្លា សរុប​ចំនួន​១៨,៧៣០​ដុល្លា​។ ក្រៅពី​ក្រដាសប្រាក់​ទាំង​២​ប្រភេទ​ខាងលើ​នេះ ក៏​នៅ​មាន​វត្ថុ​តាង​ដទៃ​ទៀត​ដូច​ជា​៖ ទូរស័ព្ទ​ដៃ​ចំនួន​០៧​គ្រឿង​, ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០១​គ្រឿង​, ម្សៅ​ក្រាម​ពណ៌​ស ICE (​ម៉ា​ទឹកកក​)​ចំនួន​០៧​ថង់​, ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​, កាំបិត​កែ​ច្នៃ​ចំនួន​០៣​ដើម​, ដំបង​ឈើ​មាន​ដែកគោល​រុំ​ស្គុ​ត​ពណ៌​ខ្មៅ​០១​ដើម និង ម៉ូតូ​ចំនួន​០២​គ្រឿង រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

លោក​ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​និយាយ​ថា ជនសង្ស័យ​ទាំង​៥​នាក់​នេះ ត្រូវ​លោកស្នងការ​ខេត្ត លោកស្នងការ​រង​ទ​ទូល​បន្ទុក ដែល​មានការ​ឯកភាព​ពី​តំណាង​អយ្យការ​ផង បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពី​ទ​ទូល​បាន​ព័ត៌មាន​អំពី​សកម្មភាព​ពួក​គេ​ធ្វើ​ចរាចរ​ណ៏​លុយ​ក្លែងក្លាយ​។

លោក​គឹ​ម ​សុង បាន​បញ្ជាក់​ថា ក្រដាសប្រាក់​ដុល្លា​រ និង​ក្រដាសប្រាក់​បាតទាំងអស់​ ដែល​កម្លាំង​ជំនាញ​របស់​លោក​ដកហូត​បាន​ពី​ក្រុម​ជន​សង្គម​ង​ងិ​ត​ខាងលើ​នេះ គឺ​សុទ្ធតែ​ជា​ក្រដាសប្រាក់​ក្លែងក្លាយ ដែល​ពួក​គេ​បំរុង​ធ្វើ​ចរាចរ​ណ៍​ក្នុង​ឱកាស​បុណ្យ​ទន្លេ​ខាង​មុន​នេះ តែ​សំណាងល្អ​ដែល​កម្លាំង​ជំនាញ​ការិយាល័យ​របស់​លោក​បង្ក្រាប​បាន​មុន​ដោយ​ជោគជ័យ​។ បច្ចុប្បន្ន​ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ការិយាល័យ​ជំនាញ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ ​៕

អត្ថបទសរសេរ ដោយ