ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​អវិជ្ជា​មាន​ចិត្តធំ​ចង់​ក្លាយជា​អ្នកដឹកនាំ​នឹង​អន្តរាយ

4 ឆ្នាំ មុន

នៅ​ក្នុង​បរាភវ​សូត្រ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា បុគ្គល​ណា​គ្មាន​ចំណេះវិជ្ជា គ្មាន​សមត្ថភាព ប៉ុន្តែ​បែរជា​មាន​ចិត្តធំ​ចង់​ក្លាយជា​អ្នកដឹកនាំ ជន​នោះ​នឹង​ដល់​នូវ​សេចក្តី​វិនាស​ទាន់ហន់​ជាក់​ជា​មិន​ខាន ។ តាម​ទ្រឹស្តី​នេះ​បើ​ផ្អែក​ទៅ​លើ​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជន​មួយ​ចំនួន​បាន​បង្កើត​ក្រុម​បក្ស និង​បង្ក​ចលនា​តស៊ូ​បដិវត្ត​ដើម្បី​ផ្តួលរំលំ​របប​ស្តេច ។…

នៅ​ក្នុង​បរាភវ​សូត្រ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា បុគ្គល​ណា​គ្មាន​ចំណេះវិជ្ជា គ្មាន​សមត្ថភាព ប៉ុន្តែ​បែរជា​មាន​ចិត្តធំ​ចង់​ក្លាយជា​អ្នកដឹកនាំ ជន​នោះ​នឹង​ដល់​នូវ​សេចក្តី​វិនាស​ទាន់ហន់​ជាក់​ជា​មិន​ខាន ។

តាម​ទ្រឹស្តី​នេះ​បើ​ផ្អែក​ទៅ​លើ​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជន​មួយ​ចំនួន​បាន​បង្កើត​ក្រុម​បក្ស និង​បង្ក​ចលនា​តស៊ូ​បដិវត្ត​ដើម្បី​ផ្តួលរំលំ​របប​ស្តេច ។ នៅ​ពេល​បាន​អំណាច​នៅ​ក្នុង​កណ្តាប់ដៃ​ហើយ ជន​ទាំងនោះ​មិន​គិតគូរ​ដល់​ការ​កសាង​ជាតិ កសាង​សមត្ថភាព និង​អប់រំ​កែ​លម្អ​ប្រជារាស្ត្រ​ឲ្យ​បាន​សេចក្តីសុខ​ចម្រើន​ទេ ។

ជា​លទ្ធផល​ប្រទេស​ជាតិ​ត្រូវ​ធ្លាក់​ចូល​ក្នុង​ភាព​អន្តរាយ រលាយទ្រព្យ​សម្បត្តិ ប្រជារាស្ត្រ​ធ្លាក់​ក្នុង​ទុរ្ភិក្ស ក្រីក្រ ស្រេកឃ្លាន ទីបំផុត​សង្គ្រាម​កាប់សម្លាប់​គ្នា​បាន​កើត​ឡើងជា​បន្តបន្ទាប់ នេះ​ជា​ប្រមុខ​នៃ​សេចក្តី​វិនាស នេះ​ហើយ​ជា​លទ្ធផល​នៃ​គ្រោះ​អវិជ្ជា ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ