ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​​៣ខ្នងត្រូវអគ្គិភ័យឆាបឆេះជា​បន្តបន្ទាប់​ក្នុងស្រុកសៀមប៉ាង​

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​ផ្ទះ​មួយ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​ម៉ត់​រួម​ទាំង​ទ្រព្យសម្បត្តិ​ទាំងស្រុង ចំណែក​២​ខ្នង​ផ្សេង​ទៀត​ត្រូវ​ភ្លើង​ឆាបឆេះ​រង​ការ​ខូចខាត​អស់​មួយ​ចំនួន ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​៩ មីនា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​សៀម​ប៉ា​ង…

ខេត្តស្ទឹងត្រែង ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​ផ្ទះ​មួយ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​ម៉ត់​រួម​ទាំង​ទ្រព្យសម្បត្តិ​ទាំងស្រុង ចំណែក​២​ខ្នង​ផ្សេង​ទៀត​ត្រូវ​ភ្លើង​ឆាបឆេះ​រង​ការ​ខូចខាត​អស់​មួយ​ចំនួន ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​៩ មីនា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​សៀម​ប៉ា​ង ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង​។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នា​វេលា​ម៉ោង​កើតហេតុ​ខាងលើ គេ​បានឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ចេញពី​ក្នុងផ្ទះ​ទី​១ ភ្លាម​ៗ​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​ស្រែក​ឆោឡោ​ឡើង និង​នាំ​គ្នា​ពន្លត់ រួច​រាយការណ៍​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍ ដោយ​មានការ​សហការ​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ឯកជន ព្រមទាំង​បូមទឹក​ដោយ​ម៉ូ​ទ័​របាញ់​ពន្លត់​ដែរ តែ​មិន​រលត់​ទាំងស្រុង​នោះ​ទេ ។

លោក ជឹ​ម អេ​ន អធិការ​នគរបាល​ស្រុក​សៀម​ប៉ា​ង​អោយ​ដឹង​ថា លំនៅ​ស្ថាន​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​ខាងលើ​មាន​ម្ចាស់​ផ្សេង​ៗ​គ្នា ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​ជា​បន្តបន្ទាប់ ក្នុង​នោះ​ផ្ទះ​មួយ ខ្នង​ត្រូវ​រង​ការ​ខូចខាត​អស់ទាំង​ស្រុង ចំណែក​ពីរ​ខ្នង​ផ្សេង​ទៀត​រង​ការ​ខូចខាត​អស់​មួយ​ចំនួន ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ថា ករណី​អគ្គី​ភ័យ​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​ភ្លើង​ធូប​ដែល​កូន​ម្ចាស់ផ្ទះ​ទី​១​ដុត​រួច​ទុក​ចោល​ហើយ​ដើរ​ចេញពីផ្ទះ ទើប​បង្ក​ជា​អគ្គិភ័យ​បែប​នេះ​តែ​ម្តង ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង បានអោយ​ដឹង​ថា ផ្ទះ​រង​គ្រោះ​ទី​១ មាន​ម្ចាស់​ឈ្មោះ ហឿ​ង ថង​ខៀន ជា​ស្ត្រី​មេម៉ាយ អាយុ​៤៤​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរ​ស្រុក​សៀម​ប៉ា​ង ។ ផ្ទះ​មួយ​ខ្នង​នេះ​រង​ការ​ខូចខាត​អស់ទាំង​ស្រុង​មាន​ទំហំ​ទទឹង​១៥​ម៉ែត្រ និង​បណ្តោយ​១៨​ម៉ែត្រ បាំងជញ្ជាំង​ក្តារ ដំបូល​ប្រក់​ស័ង្កសី ចំណែក​សំភារៈ​ក្នុងផ្ទះ​ដែល​រង​ការ​ខូចខាត​រួម​មាន​លុយ​ចំនួន​១.៦៦០.០០០​រៀល​, ម៉ាស៊ីន​មួយ​គ្រឿង​ម៉ាក​ហុងដា​កម្លាំង​១៣​សេស​, ម៉ូតូ​១​គ្រឿង​, ទូរទស្សន៍​២​គ្រឿង​, ឌី​ធី​វី​២​គ្រឿង​ព្រមទាំង​របស់របរ​ប្រើប្រាស់​ទាំងអស់​។

ផ្ទះ​រង​គ្រោះ​ទី​២​មាន​ម្ចាស់​ឈ្មោះ យី សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ផ្ទះ​នេះ​មាន​ទំហំ​ទទឹង​៨​ម៉ែត្រ និង​បណ្តោយ​៩​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះ​អស់​មួយ​ចំនួន និង​ផ្ទះ​រង​គ្រោះ​ទី​៣ មាន​ម្ចាស់ ឈ្មោះ​កង់ ប៊ុ​ន​យុង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ផ្ទះ​នេះ​មាន​ទំហំ​ទទឹង​៤​ម៉ែត្រ និង​បណ្តោយ​៥​ម៉ែត្រ រង​ការ​ខូចខាត​អស់​មួយ​ចំនួន ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក ជឹ​ម អេ​ន អធិការ​ស្រុក​សៀម​ប៉ា​ង​បាន​បញ្ជាក់​ថា ករណី​អគ្គី​ភ័យ​ខាងលើ​នេះ​មិន​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ