ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​រ៉ា​យ ស​ក្ខ​ណា កើត​បានកូន​ប្រុស​ទី​២ សម​តាម​បំណង​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្តី​រំពឹង​របស់ សា​រ៉ា​យ ស​ក្ខ​ណា បាន​សម្រេច​ដោយ​ជោគជ័យ​ហើយ ព្រោះ​ពេល​នេះ​នាង​បានកូន​ប្រុស​ម្នាក់​ទៀត ទើបនឹង​កើត​ថ្មី​ៗ​នេះ​។ នេះ​ជា​កូន​ទី​២ ដោយ​កូន​ដំបូង​ជា​កូនស្រី…

រាជធានី​ភ្នំពេញ ៖ ក្តី​រំពឹង​របស់ សា​រ៉ា​យ ស​ក្ខ​ណា បាន​សម្រេច​ដោយ​ជោគជ័យ​ហើយ ព្រោះ​ពេល​នេះ​នាង​បានកូន​ប្រុស​ម្នាក់​ទៀត ទើបនឹង​កើត​ថ្មី​ៗ​នេះ​។ នេះ​ជា​កូន​ទី​២ ដោយ​កូន​ដំបូង​ជា​កូនស្រី ។ ដំណឹង​នេះ បាន​ធ្វើ​ឱ្យ​បងប្អូន​សាច់ញាតិ រំភើប​រីករាយ ហើយ​ស្វាមី​របស់​ស​ក្ខ​ណា​វិញ រឹតតែ​សប្បាយចិត្ត ព្រោះ​បានកូន​ប្រុស​សមតា​ម​បំណង​។

យោង​តាម​រូបថត​នៅ​លើ​បណ្តាញ​សង្គម​របស់​ម្តាយ​តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា បាន​បង្ហាញ​នូវ​អារ​ម្ម​ណ៏​អបអរ​ជា​អនេក ដោយសារ​អ្នកស្រី​ស​ម្ជ​ស្ស បាន​ក្លាយជា​យាយ​មាន​ចៅ​ម្នាក់​ទៀត​ហើយ​។

យោង​តាម​ការ​ឱ្យ​ដឹង​ម្តាយ​សា​រ៉ា​យ ស​ក្ខ​ណា បាន​ហោះ​ទៅ​កាន់​សហរដ្ឋអាមេរិក បាន​ប៉ុន្មាន​ស​ប្តា​ហ៍ ដើម្បី​មើល​កូនស្រី​ដែល​ជិត​ឆ្លងទន្លេ​។ យ៉ាងណា ពេល​នេះ​កូនស្រី​របស់​អ្នកស្រី​បាន​សម្រាល​ដោយ​ជោគជ័យ​។ ហើយ​តាម​គម្រោង​ម្តាយ​សា​រ៉ា​យ ស​ក្ខ​ណា នឹង​មក​ដល់​កម្ពុជា​វិញ​នា​ចុង​ខែមេសា ឬ​ដើមខែ​ឧសភា​។

សា​រ៉ា​យ ស​ក្ខ​ណា ទោះជា​នៅ​អា​មេ​រិ​ក តែ​នាង​រមែង​ឡើង​ចុះ​មក​ស្រុក​កំណើត​ជា​ប្រចាំ​។ នាង​នៅ​តែ​ពេញ​និយម​ជាមួយ​ការងារ​សិល្បៈ ដោយ​ត្រូវ​បាន​ផលិតករ​ជា​ច្រើន​កក់​ហៅ​សម្តែង​ជា​ប្រចាំ​។ មូលហេតុ​បែប​នេះ​ហើយ ទើប​នាង​មិន​ដាច់​ចិត្ត ហើយ​នៅ​តែ​ស្រវា​សមតា​ម ការ​គាំទ្រ​មហាជន​ផង​ដែរ​។ ម្យ៉ាងទៀត​នាង​ត្រូវ​មើលថែ​ហាង​រក្សា​សម្រស់​មួយ​ផ្ទាល់ខ្លួន នា​ម្តុំ​ផ្សារ​ទួល​គោក ទើប​មិន​​អាច​នៅ​អា​មេ​រិ​កបាន​យូរ​។ (​កែស​ម្រួ​ឡ​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ