ដើម្បីទ្រទ្រង់នូវការផ្លាស់ប្តូរនូវសេដ្ឋកិច្ច យើងគួរតែមើលទៅកាន់ ប្រយោជន៍និងការអប់រំពេញមួយជិវិត
ត្រឡប់ទៅឆ្នាំ១៩៥៤ វ៉លធើ រ៉េតធើ (Walter Reuther) បានទៅមើលក្រុមហ៊ុនឡាន ហ្វត ( Ford) ដែលទើបដាក់ម៉ាស៊ីនរ៉ូបូថ្មីទៅក្នុងរោងចក្រ។ បុគ្គលិកហ្វតសួររ៉េតធើពីរបៀបដែលគាត់គ្រោងលើសហជីពពីរ៉ូបូ រ៉េតធើឆ្លើយថា តើអ្នកនឹងធ្វើឲ្យពួកគេ ទិញហ្វតដោយរបៀបណា?
បញ្ហានៃការផ្លាស់ប្តូរកម្លាំងការងារ ពេលដែលបុគ្គលិកត្រូវបានជំនួសដើម្បីកាត់ ការចំនាយ និងបង្កើនទិន្នផលការងារ វាមិនត្រឹមតែមានន័យថាមនុស្សតិចជាមុនធ្វើការទេវា ក៏មានន័យ ថាពួកគេរកលុយបានតិចជាងមុននិងមិនអាចតិញផលិតផលដែលលក់ដោយក្រុមហ៊ុនបាន។
ឥទ្ធិពលនៃការជំនួសបុគ្គលិកគឺវានៅឆ្ងាយពីការទៅដល់និងពង្រីកលើសពីការចំនាយរបស់អ្នកប្រើប្រាស់ អ្វីដែលបារម្ភជាងគេគឺធានារ៉ាប់រងសុខភាព។
បច្ចុប្បន្ន ជនជាតិអាមេរិកភាគច្រើន ជាង១៥៥លាននាក់ ទទួលបានធានារ៉ាប់រង តាមរយៈការងារ។ តែមានការកើនឡើងនូវមនុស្សដែលរកចំនូលតាមរយៈ ការងារស៊ីឈ្នួលរឺកិច្ចសន្យាដែលមិនទទួលបានផលប្រយោជន៍។ ការពិតជំនួញថ្មីជាច្រើនកាត់បន្ថយការចំនាយតាមរយៈការជួលបុគ្គលិកពេញម៉ោងតិចតួចហើយជួលកិច្ចសន្យាទាំងអស់។
ដូចនេះដើម្បីជៀសវាងពីបញ្ហាសុខភាពធំជាងនេះដែលមានរួចហើយនៅសហរដ្ឋអាមេរិក អ្នកសេដ្ឋកិច្ចមួយចំនួនបានណែនាំនូវគណនីប្រជាជនបត់បែន ជាគណនីដែលមាននូវ សុវត្ថិភាពដែលអ្នកធ្វើការគួរមានមិនថាពួកគេគ្មានការងារធ្វើរឺធ្វើការពេញម៉ោងរឺក្រៅម៉ោងទេ។ វាគឺជាធានារ៉ាប់រងសុខភាពនិងជិវិត លុយចូលនិវត្តនិងប្រាក់ទូទាត់ពេលគ្មានការងារ ធ្វើក៏ដូចជាក្រេឌីតសម្រាប់រៀនតនិងរៀនជំនាញថ្មី។
វានាំយើងទៅកាន់ជំហានមួយទៀតដែលយើងត្រូវការដើម្បីត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចថ្មី ការបណ្តុះបណ្តាលការងារ។
គំនិតថាការអប់រំរបស់មនុស្សនឹងបញ្ចប់នៅអាយុ២៥គឺមិនពិតទេ។ បច្ចេកវិទ្យានិងការងារ គឺតែងផ្លាស់ប្តូររហូតនិងឆាប់រហ័ស។ សង្គមទទួលស្គាល់ថាការអប់រំជាការតស៊ូយូរអង្វែង។ មាននូវអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងការរៀនខ្លួនឯងតាមរយៈវគ្គអនឡាញដែលអាចឲ្យមនុស្សរៀនតាមកាលវិភាគផ្ទាល់ខ្លួនដែលវាជាទ្រព្យល្អសម្រាប់ការបណ្តុះបណ្តាលការងារ។
វាគ្រាន់តែជាការពិចារណាមួយចំនួនដែលត្រូវធ្វើឥឡូវនេះ មុននឹងបញ្ហាសេដ្ឋកិច្ចបន្ទាប់មកដល់។ យើងគួរតែនិយាយពីផលប្រយោជន៍ដែលអាចកើតមានឡើងនៃការផ្តល់មនុស្សនូវចំនូលទាបបំផុត ហើយការទាមទារជុំវិញសញ្ញាប័ត្រជំនាញគួរតែបត់បែន និងមានវិធីថ្មីក្នុងការកាត់ពន្ធអ្នកដែលមានធនធានដើម្បីជួយដល់កម្មវិធីដែលយើងនឹងត្រូវការសម្រាប់ការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចថ្មី ។ (នៅមានភាគបន្ត)
ចែករំលែកព័តមាននេះ