ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រឈម​បាត់បង់​ចំណូល​ជិត ១​លាន​ដុល្លារ​ពី​វិស័យ​ទេសចរណ៍​ដោយសារ Covid-19

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រី​កំពូល​នៃ​ក្រសួងទេសចរណ៍​បង្ហាញ​ការ​ព្យាករណ៍​របស់​ខ្លួន​ថា នៅ​ឆ្នាំ ២០២០​នេះ​កម្ពុជា​ប្រឈម​ការ​បាត់បង់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​មាន​រហូត​ដល់​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​បង្ក​ដោយ វីរុស កូ​រ៉ូ​ណា​-១៩ (Covid-19) ដោយ​ផ្នែក​លើ​ទិន្នន័យ ដែល​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ៦,៦​លាន​នាក់​កាលពី​ឆ្នាំ…

រាជធានី​ភ្នំពេញ​៖ មន្ត្រី​កំពូល​នៃ​ក្រសួងទេសចរណ៍​បង្ហាញ​ការ​ព្យាករណ៍​របស់​ខ្លួន​ថា នៅ​ឆ្នាំ ២០២០​នេះ​កម្ពុជា​ប្រឈម​ការ​បាត់បង់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​មាន​រហូត​ដល់​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​បង្ក​ដោយ វីរុស កូ​រ៉ូ​ណា​-១៩ (Covid-19) ដោយ​ផ្នែក​លើ​ទិន្នន័យ ដែល​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ៦,៦​លាន​នាក់​កាលពី​ឆ្នាំ ២០១៩ ។

លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍​មាន​ប្រសាសន៍​ក្នុង​ស​ន្និ សី​ទ​សារព័ត៌មាន​ស្តី​ពី «​វឌ្ឍនៈភាព និង​ទិស​ដៅ​ការងារ​បន្ត​របស់​ក្រសួងទេសចរណ៍​កាល ពី​ថ្ងៃ​ទី ២​ខែមីនា ឆ្នាំ ២០២០​នេះ​ថា ទាក់ទង​និង​ចំណូល​នៅ​ក្នុង​វិស័យ​ទេ​ចរណ៍​កាលពី​ឆ្នាំ ២០១៩ ទទួល​បាន​ពី​ទេសចរ​អន្តរជាតិ​មាន​ប្រមាណ​ជាង ៥.០០០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ទេសចរ​ក្នុងស្រុក​មាន​ប្រមាណ ៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​បាន​ចាក់​បញ្ចូល​ទៅ ក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ ។

លោក​រដ្ឋលេខាធិការ​បន្ត​ថា «​តាម​ការ​សិក្សា​អំពី​ផល​ប៉ះពាល់​ដែល​បង្ក​ដោយ Covid-19 យើង​បាន​និង​កំពុង​សិក្សា​រឿង​នេះ​យ៉ាង​លម្អិត ពិសេស​ធ្វើការ​ជាមួយ​ផ្នែក​ក្រសួង​ពាក់ព័ន្ធ ។ យើង​មានការ​ថមថយ​នៃ​ភ្ញៀវ​ទេសចរ​នៅ​ទូ​ទាំង​ប្រទេស​នៅ​ពីរ​ខែ​ដើមឆ្នាំ ២០២០​នេះ មាន​ប្រមាណ ១៥% ។ តែបើ​សិន​សេនា​រី​យោ​ដែល​បាន​បញ្ជាក់​ថា​នៅ​ដើមឆ្នាំ ២០២០​នេះ មាន​ស្ថានភាព​ប្រសើ​ឡើង​ខ្លះមក​វិញ អ៊ីចឹង​សរុប​នៅ​ឆ្នាំ ២០២០​មាន​ក្នុង​រង្វង់ ១០% ផល​ប៉ះពាល់​នេះ​ធ្វើ​ឱ្យ​បាត់​ចំណូល​ដែល​យើង​ធ្លាប់​ទទួល​បាន​ដូច​ឆ្នាំ ២០១៩ ពី​ភ្ញៀវ ទេសចរ​អន្តរជាតិ​» ។

លោក ទិ​ត ច​ន្ថា មាន​ប្រសាសន៍​ទៀត​ថា « កាលពី​ជំងឺសារ​នៅ​ឆ្នាំ ២០០២ ឬ ២០០៣ យើង ក៏​ថយ ១០% តែ​កាលនោះ​ទេសចរ​អន្តរជាតិ​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​ឆ្នាំ ២០០៣ មាន ប្រមាណ ៧០​ម៉ឺន​នាក់ តែ​មក​ដល់​ឆ្នាំ ២០១៩ នេះ​មាន ៦,៦​លាន​នាក់ ។ កម្ពុជា​ទទួល​បាន ភ្ញៀវ​ទេសចរ​អន្តរជាតិ ៧០​ម៉ឺន​នាក់​យើង​ថយ ១០% យើង​បាត់​ចំណូល ៧​ម៉ឺន​ដុល្លារ​អា មេ​រិ​ក ប៉ុន្តែ​ឥឡូវនេះ​យើង​មាន ៦,៦​លាន​នាក់​ថយ​ចុះ ១០% មាន​ប្រហែល ៦៦​ម៉ឺន​ដុល្លារ ឬ​ប្រហាក់ប្រហែល ១​លាន​ដុល្លារ​អា​មេ​រិ​ក​នៃ​ការ​ថមថយ​ចំណូល​ដែល​មក​ពី​វិស័យ ទេសចរណ៍​» ។

ទន្ទឹម​នឹង​ការ​ព្យាករណ៍​ថា​កម្ពុជា​ប្រឈម​ការ​បាត់​ចំណូល​ជិត ១​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ ២០២០​នេះ បើ​តាម​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ គឺ​ក្រសួង​បាន​ដាក់​ចេញ ឬ​មាន​វិធា​នា ការ​ធំ​ៗ​ចំនួន ៤ ដើម្បី​ឆ្លើយ​តប​នឹង​ដោះស្រាយ​ចំពោះ​មុខ​ដែល​បង្ក​ដោយ វីរុស Covid 19 នេះ ។
រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍​លើក​ឡើង​ថា យើង​មាន​វិធានការ​សំខាន់​ធំ​ៗ ៤ ក្នុង​ការ​ដាក់​ចេញ ឆ្លើយ​តប​នឹង​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរ ណ៍ ទប់ទល់​កត្តា​អវិជ្ជមាន​ពី​កត្តា​ខាងក្រៅ Covid 19 ហើយ​នៅ​ក្នុង​វិធា​នាករ​គោល​ធំ​ៗ ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា ក៏​ដូច​ជា​ការ​ទទួល​អនុវត្ត​តាម​ការ​ណែនាំ​ពី ថ្នាក់ដឹកនាំ ។ យើង​បាន​ពង្រីក​វិធានការ​ទាំងនោះ​ទៅ​ជា​ការ​អភិវឌ្ឍន៍ នៃ​សកម្មភាព​នៅ ក្នុង​ដំណាក់កាល​ដោះ​ស្រាប​បញ្ហា ឬ​ឆ្លើយ​តប ។

លោក​បន្ត​ថា អំពី​វិធានការ​ចំពោះ​មុខ​ដែល​ជា​វិធានការ​អាទិភាព​ទាំង ៤ ដែល​ក្រសួង​ទេស ចរណ៍​បាន​ដាក់​ចេញ និង​អនុវត្ត​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់ នឹង​ជំរុញ​ឱ្យ​មាន ប្រសិទ្ធភាព​ក្នុង​ការ​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ពី​បញ្ហា Covid 19 រួម​មាន​៖ ទី ១- ជំរុញ​សកម្មភាព​ស​ទេសចរណ៍​ផ្ទៃក្នុង នៅ​ពេល​មានការ​ថមថយ​នៃ​ស្ថានភាព ទេសចរណ៍​អន្តរជាតិ​មក​ដល់​ដែល​យើង​បានដឹង​ហើយ​ថា​វា​ជា​បញ្ហា​សកល ។ នៅ​ពីរ​ខែ ដើមឆ្នាំ ២០២០​នេះ​មានការ​ថមថយ​ក្នុង​រង្វង់ ១៥% នៃ​ទេសចរ​អន្តរជាតិ​ធ្លាប់តែ​មាន កំណើន ។ ទី ២-​នៅ​តែ​ស្វាគមន៍​លំហូរ​ទេសចរ​អន្តរជាតិ ដោយ​មិន​មានការ​រឹត​បណ្តឹង ឬ​បិទ​អ្វី​ទាំងអស់ គឺ​មាន​តែ​ការ​ជួយ​សម្រួល​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ធ្វើ​ដំណើរ​មាន​ភាព​ងាយ ស្រួល​ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ចូល​កម្ពុជា ។

ប៉ុន្តែ​ស្របគ្នា​នេះ​យើង​បាន​ដាក់​ចេញ វិធានការ​បង្ការ ទប់ស្កាត់ និង​ដោះស្រាយ ។ ទី ៣- ធ្វើ​ឱ្យ​គោលដៅ​ទេសចរណ៍​សំខាន់​ៗ គឺ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ឱកាស​ដែល​ភ្ញៀវ​មានការ​ថមថយ​ខ្លះ គឺ​យើង​យក ពេល​ក្នុង​ការ​រៀបចំផ្ទះ​សំបែង ផលិតផល ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​ស្អាត ដើម្បី​ត្រៀម​នៅ​ពេល បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ យើង​សង្ឃឹមថានឹង​មាន​ភ្ញៀវ​ទេសចរ​មក​កាន់​កម្ពុជា​ច្រើន និង ទី ៤- បើសិន​យើង​ឃើញ​មានការ​ប៉ះពាល់ គឺ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ ជួយ​សម្រួលការ​លំបាក​ពិសេស​ជួយ​ទៅ​ដល់​អ្នក​ប្រកប​របរ​ក្នុង​វិស័យ​ទេសចរណ៍ ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​កាលពី​ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ​កម្ពុជា​ទទួល​បាន ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ ៦,៦​លាន​នាក់​ហើយ​មាន​កំណើន​បន្ថែម​ប្រមាណ ៦,៦% ។ នៅ​ក្នុង​អត្រា​នេះ​ឃើញ​ថា​វិស័យ​ទេ​ចរណ៍​បាន​ចូលរួម​វិភាគទាន​យ៉ាង​ខ្លាំង​ដល់​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​តាម​រយៈ​កំណើន​វិស័យ​ទេសចរណ៍ ការ​អភិវឌ្ឍ​សង្គម​កម្ពុជា ក្នុង​នោះ​វិស័យ​ទេសចរណ៍​បាន​រួមចំណែក​ប្រមាណ​ជាង ១៣% នៃ​ផលិតផល​សរុប​ក្នុង ស្រុក (​ផ​.​ស​.​ស ) របស់​កម្ពុជា ហើយ​ថែម​ទាំង​បាន​បង្កើត​ការងារ ៦៣​ម៉ឺន​កន្លែង​ដោយ ផ្ទាល់ និង​រាប់​ម៉ឺន​កន្លែង​ផ្សេង​ទៀត​ដោយ​ប្រយោល​នៅ​កម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ