ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮថា លោក​ រិ​ន សា​វ៉េ​ត ពូកែ​ទាំង​ថ្នម​សំឡេង និង​ភរិយា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ក្រោយ​ពេល​រៀប​ការ​រួច​ប៉ុន្មាន​ខែ​មកនេះ គូ​ស្វាមី​-​ភរិយា​លោ​ករិន សា​វេ​៉​ត មានកូន​ដំបូង​ជាមួយ​គ្នា​ហើយ ។ លោ​ករិន សា​វ៉េ​ត បាន​បង្ហាញ​ការ​ថ្នាក់ថ្នម​ភរិយា​អ្នក​នាង​លឹ​ម គី​ម​ហ្គេ​ច…

រាជធានី​ភ្នំពេញ ៖​ក្រោយ​ពេល​រៀប​ការ​រួច​ប៉ុន្មាន​ខែ​មកនេះ គូ​ស្វាមី​-​ភរិយា​លោ​ករិន សា​វេ​៉​ត មានកូន​ដំបូង​ជាមួយ​គ្នា​ហើយ ។ លោ​ករិន សា​វ៉េ​ត បាន​បង្ហាញ​ការ​ថ្នាក់ថ្នម​ភរិយា​អ្នក​នាង​លឹ​ម គី​ម​ហ្គេ​ច ដែល​ជា​អាណិកជន​ខ្មែរ​ពី​ប្រទេស​បារាំង ក្នុងអំឡុងពេល​ដែល​នាង​កំពុង​តែ​ចាញ់កូន​ដំបូង ។ លោក​សា​វ៉េ​ត បាន​ម៉ាស្សា​បាតជើង​ឲ្យ​ភរិយា ហើយ​រូបភាព​នេះ​ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​សរសើរ​លោក​ថា​ជា​បុរស​ល្អ​ចំពោះ​ភរិយា ពិសេស​គឺ​ការ​ថ្នាក់ថ្នម​កាយា​ប្រពន្ធ​ដោយ​ចំហ មិន​គិត​ថា ខ្លួន​ជា​តារាចម្រៀង​ល្បីឈ្មោះ​ម្នាក់​នោះ​ទេ ។

អ្នកគាំទ្រ​បាន​អបអរសាទរ​រិ​ន សា​វ៉េ​ត ចំពោះ​ការ​មានកូន​នេះ ខណៈ​ភរិយា​របស់​លោក​បង្ហាញ​អាការ​ពិបាក​ទ្រាំ​ចំពោះ​ការ​ចាញ់កូន ។

ក្រោយ​ពេល​រស់នៅ​ជា​បុរស​ពោះម៉ាយ​ជិត​៣​ឆ្នាំ លោ​ករិន សា​វ៉េ​ត ដែល​ភរិយា​ឈ្មោះ​គង់ សា​វី ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៧ ដោយសារ​ជំងឺមហារីក​នោះ ក៏​បាន​សម្រេច​​ចិត្ត​រៀប​ការ​ជាមួយ​អាណិកជន​ខ្មែរ ពី​ប្រទេស​បារាំង អ្នក​នាង​លឹ​ម គី​ម​ហ្គេ​ច ដែល​ជា​អ្នក​ច្នៃ​ម៉ូ​ដ​កាបូប ។ នាង​ចង់​នាំ​ស្វាមី​ទៅ​រស់នៅ​ជុំ​គ្នា​លើក​ទឹកដី​បារាំង ប៉ុន្តែ​តារា​មាន​ប្រវត្តិ​កម្សត់​លោក​សា​វ៉េ​ត​ថា មិន​ចង់ទៅ​រស់នៅ​ស្រុក​គេ​ទេ ។ ដូច្នេះ​ហើយ​ទើប​អ្នក​នាង​ហ្គេ​ច តែងតែ​ជិះ​យន្ដហោះ​ចុះឡើង​ពី​បារាំង មក​ស្រុក​ខ្មែរ ជា​ញឹកញាប់ ។ ទោះជា​យ៉ាងណា​ក្ដី​ពេល​នេះ​ពួក​គេ​មានកូន​ជាមួយ​គ្នា​ហើយ ។

អ្នក​នាង​លឹ​ម គី​ម​ហ្គេ​ច កាន់តែ​បង្ហាញ​កាយវិការ​ស្រលាញ់​ស្វាមី​ថែម​ទៀត នៅ​ពេល​ដែល​នាង​មាន​ប្ដី​ជា​តារាចម្រៀង​ពូកែ​ទាំង​ច្រៀង​ថ្នម​សំឡេង និង​ប្រសប់​ទាំង​ថ្នម​ប្រពន្ធ​បែប​នេះ ។

លោ​ករិន សា​វ៉េ​ត និយាយ​ថា លោក​ពិតជា​អរគុណ​ភរិយា ដែល​បាន​បើក​ចិត្ត​ទទួលយក​រូប​លោក​ជា​ស្វាមី ស្រឡាញ់​លោក និង​កូន​ពេញ​បេះដូង ។ លោក​គ្មាន​អ្វី​ក្រៅពី​ការ​មើលថែ​ឲ្យ​ល្អ យក​ពេលទំនេរ​ពី​ការងារ​មើលថែ​ប្រ​ព​ន្ឋ​កូន ធ្វើ​ជា​មេ​គ្រួសារ​ឲ្យ​ល្អ ដើម្បី​សុខ​សុភមង្គល​នៅ​ក្នុង​គ្រួសារ​តទៅ​ទៀត ។

នៅ​ថ្ងៃ​រៀប​ការ​អ្នក​នាង​លឹ​ម គី​ម​ហ្គេ​ច អះអាង​ថា​នឹង​ខំ​ថែរក្សា​ចំណង​ស្នេហ៍​ឲ្យ​ល្អ ដើម្បី​បញ្ជាក់​ដល់​ដួង​វិញ្ញាណក្ខន្ធ​ភរិយា​ដើម ថា​ខ្លួន​មិន​ស្អប់ខ្ពើម កូន និង​ប្តី​ឡើយ ។ លើស​ពី​នេះ ថែម​ទាំង​បាន​សន្យា​ថា នឹង​មើលថែ​កូនប្រុស​លោ​ករិន សា​វ៉េ​ត ឲ្យ​ល្អ ដល់​ពេល​គេ​ធំ​នឹង​យក​ទៅ​ប្រទេស​បារាំង​ឲ្យ​បាន​រៀនសូត្រ មាន​អនាគត​។ ជា​ពិសេស​នាង​សុខចិត្ត​ឡើង​ចុះ​បារាំង​-​ខ្មែរ​តាម​ប្តី​ដែល​មិន​ចង់ទៅ​រស់នៅ​ស្រុក​គេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ