ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០ លោក​អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខ​តំណែង​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តស្ទឹង​ត្រែង…

ខេត្តស្ទឹងត្រែង ៖ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០ លោក​អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខ​តំណែង​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តស្ទឹង​ត្រែង ដោយ​មាន​មន្ត្រីរាជការ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ចូលរួម​ផង​ដែរ​។

ពិធី​ប្រកាស​ផ្ទេរ​និង​តែងតាំង​ចូល​កាន់​មុខ​តំណែង​ព្រះរាជអាជ្ញា​ខាងលើ​​នេះបានធ្វើឡើង​ បន្ទាប់​ពី​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ទ្រង់​បាន​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ ២០២០ ត្រាស់​បង្គាប់​តែងតាំង​លោក​ជេ​ត ខេមរា វី​រៈ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​១ ជា​ព្រះ​រា​ជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង បន្ត​តំណែង​ពី​លោក​ច្រឹង ខ្មៅ ដែល​ត្រូវ​ផ្លាស់​ទៅ​ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​។

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ លោក ជេ​ត ខេមរា ព្រះរាជអាជ្ញា​ថ្មី​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​ឡើង​ប្តេជ្ញា​ចិត្ត គោរព និង​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ នៃ​ច្បាប់​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្តេជ្ញា​រក្សា​នូវ​សេចក្តី​ថ្លៃថ្នូរ​ក្នុង​ពេល​បំពេញ​វិជ្ជាជីវៈ ដោះស្រាយ​រឿង​ក្តី​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​ឆាប់រហ័ស មាន​ប្រសិទ្ធភាព តម្លាភាព​ប្រកបដោយ​ភាព​យុត្តិធម៌ និង​ចូលរួម​ប្រឆាំង​អំពើ​ពុក​រលួយ​ផ្សេង​ៗ​នៅ​ក្នុង​ប្រព័ន្ធ​។

លោក​ម៉ុម សា​រឿ​ន អភិបាល​នៃ គណៈ​អភិបាលខេត្ត​ក៏​បាន​ចេញ​នូវ​ចំណុច​សំខាន់​ៗ​ធានា​អោយ​បាន​គុណភាព ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យ​ភាព នៃ​ការ​ផ្តល់​សេវា និង​បង្កើន​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​ច្បាប់ និង​យុត្តិធម៌​អោយ​កាន់ តែ​ល្អ​ប្រសើរ គឺ​ការ​ផ្តល់​សេវា​ច្បាប់​និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។
លោក​អភិបាល​អភិបាល​បន្ត​ថា ព្រះរាជអាជ្ញា​ថ្មី​នឹង​ត្រូវ​យកចិត្តទុកដាក់​បំពេញការងារ​តាម​សមត្ថភាព ជំនាញ​របស់​ខ្លួន​អោយ​ទទួល​បាន​ជោគជ័យ ស្រប​តាម​កម្មវិធី​នយោបាយ​របស់​រាជ រដ្ឋាភិបាល​អោយ​បាន​ល្អ​ប្រសើរ​។

លោក អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មាន​ប្រសាសន៍ លើក​ឡើង​ដែរ​ថា ដើម្បី​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​មាន​ប្រសិទ្ធភាព និង​ជឿ​ទុកចិត្ត​បាន​ពី​សំណាក់​ប្រជាពលរដ្ឋ ដោយ​យើង​អនុវត្ត​តាម​អភិក្រម​ទាំង​៥ គឺ​ការ​ឆ្លុះកញ្ចក់ មុជទឹក​ដុះក្អែល ព្យាបាល និង​វះកាត់​។

លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​បន្ត​ថា ការ​កកស្ទះ​សំណុំរឿង​ជា​បញ្ហា​ចោទ នៅ​ក្នុង​វិស័យ​យុត្តិធម៌ ដែល​សំណុំរឿង​ខ្លះ នៅ​មាន​ភាព​យឺតយ៉ាវ​និង​អូស​បន្លាយពេល​យូរ​ឆ្នាំ ក្នុង​ន័យ​នេះ លោក​រដ្ឋមន្ត្រី បាន​ស្នើរ​សុំ និង​ក្រើនរំលឹក​ដល់​ប្រធាន​សាលាដំបូង ចៅក្រម ព្រះរាជអាជ្ញា សូម​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ជា​អាទិភាព គឺ​ពិនិត្យ និង​ព​ន្លឿ​ន​នូវ​ចំណាត់ការ​នៃ​សំណុំរឿង​ទាំងអស់ និង​ប្រកាស​ចេញ​នៃ​សេចក្តីសម្រេច ជូន​ភាគី​ឱ្យ​បាន​ឆាប់រហ័ស ស្រប​ទៅ​តាម​ច្បាប់​ជា​ធរមាន ។

ដោយឡែក បញ្ហា​មួយទៀត​ដែល​ត្រូវ​ដោះស្រាយ គឺ​បញ្ហា​គ្រឿងញៀន ជា​ពិសេស​ខេត្តស្ទឹងត្រែង​នគរបាល​យុត្តិធម៌​ត្រូវ​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ចុះ​បង្ក្រាប​តាម​តាម​គោលដៅ តាម​ឃ្លឹ​ប​កំសាន្ត និង​ពង្រឹង​នៃ​ការ​ត្រួតពិនិត្យ​តាម​ច្រកព្រំដែន​ដើម្បី​បង្ការ និង​បង្ក្រាប​ទប់ស្កាត់​អោយ​មាន​ប្រសិទ្ធភាព ដើម្បី​ចូលរួម​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ជូន​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ