ពិត​មែនទេ! ពាក់មួក​ច្រើន​ពេក​ អាច​ធ្វើ​ឲ្យ​​ទំ​ពែក​ក្បាល


នេះ​គឺជា​សំណួរ​ដ៏​សំខាន់​មួយ​ដែល​គួរតែ​មាន​ចម្លើយ ដោយសារ​តែ​វា​គឺជា​ប្រធានបទ​ដែល​មិន​ទាន់​​​មានការ​សិក្សា​ច្បាស់លាស់​នៅឡើយ​ទេ​។ មានការ​សិក្សា​ពីរ​ធ្វើ​ទៅ​លើ​កូនភ្លោះ​ស្រី និង​ប្រុស​ដូច​គ្នា​បេះ​បិត បាន​រក​ឃើញ​ទំនាក់ទំនង​មួយ​រវាង ការ​ពាក់មួក និង​ការ​បង្កើន​អាកា​រៈ​ជ្រុះ​សក់​លើ​បុរស ប៉ុន្តែ​វា​មិន​បាន​កើតឡើង​លើ​ស្ត្រី​ទេ​។

ការ​សិក្សា​មួយ​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា ការ​ពាក់មួក​រឹង​ៗ ឬ​មួក​ប្រភេទ​ទាហាន មិន​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​ការ​ជ្រុះ​សក់​ទេ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ យើង​គិត​ថា វា​អាច​នឹង​ទៅ​រួច​ដែរ ដែល​និយាយ​ថា ការ​ពាក់មួក​ដែល​តឹង​ខ្លាំង ឬ​ក្តៅ​ខ្លាំង អាច​បន្ថយ​លំហូរ​ឈាម​ទៅ​គល់​សក់ ដាក់​សម្ពាធ​លើ​គល់​សក់ និង​ធ្វើ​ឲ្យ​វា​ជ្រុះ​តែ​ម្តង​។​

ការ​ជ្រុះ​សក់​អាច​នឹង​កើត​ឡើងជា​បណ្តោះអាសន្ន​ទេ​នា​ពេល​ដំបូង​ៗ ប៉ុន្តែ​វា​អាច​នឹង​បន្ត​រហូត​ដល់​ជ្រុះ​ជាប់​តែ​ម្តង​ដែរ​។ ដូច្នេះ​ការ​ពាក់មួក​ដែល​រលង់​អាច​ជា​រឿង​មាន​សុវត្ថិភាព​ជាង​មួក​ដែល​តឹង​ស្បែក​ក្បាល​ខ្លាំង​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

គួរ​យល់​ដឹង

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ