ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​៤​នេះ​បើ​បុរស​​ចូល​ចិត្ត​និយាយ​​ជា​មួយ​អ្នក បញ្ជាក់​​ថា​អ្នក​សំខាន់​​​ណាស់

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ដែល​បុរស​បញ្ជាក់​ការ​ស្រឡាញ់​របស់​គេ​ចំពោះ​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ? ១-នៅ​ពេល​ដែល​គេ​ចូល​ចិត្ត​និយាយ​រឿង​ក្នុងផ្ទះ​របស់​គេ​ឲ្យ​អ្នក​ស្តាប់ មាន​ន័យ​ថា​ អ្នក​សំខាន់​ចំពោះ​គេ​ណាស់ ព្រោះ​ជា​ធម្មតា រឿង​ក្នុងផ្ទះ គេ​មិនសូវ​និយាយ​ប្រាប់​អ្នក​ក្រៅ​ឡើយ​។ ដូចនេះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ដែល​បុរស​បញ្ជាក់​ការ​ស្រឡាញ់​របស់​គេ​ចំពោះ​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ?

១-នៅ​ពេល​ដែល​គេ​ចូល​ចិត្ត​និយាយ​រឿង​ក្នុងផ្ទះ​របស់​គេ​ឲ្យ​អ្នក​ស្តាប់ មាន​ន័យ​ថា​ អ្នក​សំខាន់​ចំពោះ​គេ​ណាស់ ព្រោះ​ជា​ធម្មតា រឿង​ក្នុងផ្ទះ គេ​មិនសូវ​និយាយ​ប្រាប់​អ្នក​ក្រៅ​ឡើយ​។ ដូចនេះ បើ​គេ​និយាយ​ឲ្យ​អ្នក​ស្តាប់ អាច​បង្ហាញ​ថា​គេ​ស្រឡាញ់​អ្នក​ណាស់​។

២-នៅ​ពេល​ដែល​អ្នក​ចង់​ដឹង​ពី​រឿង​ស្នេហា​ចាស់​របស់​គេ ហើយ​គេ​ព្រម​ប្រាប់​អ្នក​ទាំងអស់ មាន​ន័យ​ថា គេ​ស្រឡាញ់​អ្នក​ខ្លាំង ទើប​គេ​មិន​ចង់​លាក់​នឹង​អ្នក ហើយ​បែរជា​ប្រាប់​អ្នក​អស់​។ ដូចនេះ គេ​ជា​បុគ្គល​ដែល​មាន​ភាព​ស្មោះត្រង់​ណាស់​។

៣-ប្រសិនជា​គេ​និយាយ​រឿង​អនាគត​ជាមួយ​អ្នក ហើយ​លើក​ឡើង​ពី​អនាគត​អ្នក​ជាមួយនឹង​គេ នោះ​អាច​បង្ហាញ​ថា​គេ​ពិតជា​ទុក​អ្នក​សំខាន់​ណាស់ ហើយ​ចង់​ដើរ​ជាមួយ​អ្នក​ដល់​ចាស់ ទើប​គេ​លើក​រឿង​អនាគត​មក​និយាយ​។

៤-បើ​គេ​តែង​លើក​ឡើង​ពី​ពេលវេលា​នៃ​ការ​រៀប​ការ មាន​ន័យ​ថា ​គេ​ពិតជា​ចង់​ដើរ​ចូល​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយ​អ្នក ទើប​គេ​តែង​និយាយ​រឿង​មួយ​នេះ​។ ដូចនេះ ប្រសិនជា​អ្នក​ជួបនឹង​បុរស​បែប​នេះ អ្នក​អាច​យក​គេ​ធ្វើ​ជា​គូ​អនាគត​របស់​អ្នក​បាន​ហើយ ព្រោះ​គេ​ពិតជា​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ