ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពាក្យ​ថា​សំណាង​មាន​ន័យ​ដូច​ម្តេច ?

4 ឆ្នាំ មុន

សំណាង គឺ​អំពើ​ដែល​បាន​សាង​មក​, ភ័ព្វព្រេង​, ព្រេងនាយ​, សំណាងល្អ​, សំណាងអាក្រក់​, សំណាងតិច​, សំណាង​ច្រើន​ជាដើម នេះ​ឈ្មោះ​ថា​សំណាង ។…

សំណាង គឺ​អំពើ​ដែល​បាន​សាង​មក​, ភ័ព្វព្រេង​, ព្រេងនាយ​, សំណាងល្អ​, សំណាងអាក្រក់​, សំណាងតិច​, សំណាង​ច្រើន​ជាដើម នេះ​ឈ្មោះ​ថា​សំណាង ។

តាម​ពិត​ទៅ​ពាក្យ​ថា សំណាង​នេះ​គឺ​លោក​សំដៅ​ទៅ​លើ​ទ​ង្វើ​ដែល​គេ​ធ្វើ ឬអ្វី​ដែល​ជា​សមិទ្ធផល​នៃ​ការ​សាង​មក ដូច្នេះ​ពាក្យ​ថា​ព្រេងសំណាង មិនមែន​សំដៅ​តែ​ទៅ​លើ​បុណ្យ​ពី​ជាតិ​មុន​តែ​ម្យ៉ាង​នោះ​ឡើយ គឺ​អ្វី​ៗ​ទាំងឡា​យ​ដែល​គេ​បាន​ធ្វើ​ហើយពី​កាល​មុន​មក ដោយ​រួម​ទាំង​ពី​អតីតជាតិ និង ក្នុង​ជាតិ​នេះ​ផង ឈ្មោះ​ថា​សំណាង ។

ឧទាហរណ៍ៈ សេចក្តី​ល្អ​ដែល​យើង​បាន​សាង​មក​កាលពី​ក្នុង​ជាតិ​មុន​មក ហើយ​ឱ្យ​ផល​ក្នុង​ជាតិ​នេះ ក៏​ឈ្មោះ​សំណាង ឬ​ហៅ​ព្រេងសំណាង​ក៏​បាន ចំណែកឯ​ចំណេះវិជ្ជា​ដែល​យើង​បាន​សិក្សា​ហើយ ក៏​ចាត់​ទុក​ថា​ជា​ភ័ព្វសំណាង​របស់​យើង​មួយ​ដែរ ។ ហេតុនេះ​បើ​បុគ្គល​ណា​និយាយ​ថា ពឹង​លើ​សំណាង មាន​ន័យ​ថា​គឺ​ពឹង​លើ​អ្វី​ដែល​គេ​បាន​ធ្វើ​រួច​ហើយ នេះ​ជា​ខ្លឹមសារ​នៃ​ពាក្យ​ថា សំណាង ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ