ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​របស់ Telsa និង SpaceX ចែករំលែក​គំនិត​លើ​ការ​សិក្សា​កម្រិត​ខ្ពស់

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Telsa និង SpaceX បាន​ចែករំលែក​ទស្សនៈ​របស់​លោក​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​ថា…

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Telsa និង SpaceX បាន​ចែករំលែក​ទស្សនៈ​របស់​លោក​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​ថា លោក​មិន​គិត​ថា​បរិញ្ញាប័ត្រ​ចេញពី​សាកលវិទ្យាល័យ​បង្ហាញ​ថា​មនុស្ស​ម្នាក់​មាន​សមត្ថភាព​ពិសេស​ទេ ។
ក្នុង​កំឡុង​ពេល​ដែល​លោក​ចូលរួម​ស​ន្និ​សិ​ទ Satellite 2020 លោក​ទទួល​បាន​សំណួរ​មួយ​ពី​ទស្សនិកជន​ដែល​ចង់​ដឹង​ពី​ទស្សនៈ​របស់​លោក​លើ​វិធី​ដែល​សាកលវិទ្យាល័យ​អាច​ធ្វើ​ឲ្យ​និស្សិត​មាន​ភាព​ងាយស្រួល​ជាង​មុន​ក្នុង​ការ​បង់ថ្លៃ​ការ​សិក្សា ។

លោក ម៉ាស បាន​ឆ្លើយ​តប​មក​ថា «​អ្នក​មិន​ត្រូវការ​ទៅ​សាកលវិទ្យាល័យ​ដើម្បី​រៀន​អ្វីមួយ​ទេ​» និង​បាន​បន្ត​ថា ចំណេះដឹង​មាននៅ​គ្រប់​ទីកន្លែង​ដោយ​មិន​គិតថ្លៃ ។ ផ្ទុយ​មក​វិញ លោក​គិត​ថា​សាកលវិទ្យាល័យ​ប្រៀប​បានជា​បណ្តុំ​នៃ​កិច្ចការ​ផ្ទះ​ដែល​គួរ​ឲ្យ​ធុញ ហើយ​ចំណុច​ល្អ​មួយ​នៃ​ការ​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ ​គឺ​ការ​ចំណាយពេល​ជាមួយ​មនុស្ស​ដែល​មាន​អាយុ​ស្រករ​គ្នា​មុន​ពេល​ចេញ​ទៅ​ធ្វើការ ។ លោក​បាន​បន្ថែម​ថា ខ្ញុំ​គិត​ថា​សាកលវិទ្យាល័យ​គឺ​សម្រាប់​ការ​កម្សាន្ត ហើយ​ដើម្បី​បង្ហាញ ប្រាប់​អ្នក​ដទៃ​ថា​អ្នក​អាច​ធ្វើ​កិច្ចការ​ដែល​ជា​កាតព្វកិច្ច​របស់​ខ្លួន ប៉ុន្តែ​វា​មិនមែន​ជា​កន្លែង​សម្រាប់​រៀនសូត្រ​ទេ ។

លោក​បាន​បន្ត​ទៀត​ថា លោក​ធានា​ថា បុគ្គលិក​ដែល​ចង់​មក​ធ្វើការ​នៅ Tesla មិន​ចាំបាច់​ត្រូវ​មាន​បរិញ្ញាប័ត្រ​ទេ ហើយ​លោក​កោតសរសើរ​មនុស្ស​ដូច​ជា​លោក​ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ស្ទី​វ ចបស៍ (Steve Jobs) និង​ឡា​រី អេ​លី​សាន់ (Larry Ellison) ជាដើម​ដែល​បាន​ឈប់​រៀន​និង​ចាប់ផ្តើម​អាជីវកម្ម​ដោយ​ខ្លួនឯង ។

យ៉ាងណា​ក្តី គួរ​បញ្ជាក់​ដែរ​ថា លោក ម៉ាស ក៏​មាន​បរិញ្ញាប័ត្រ​មក​ពី​សាកលវិទ្យាល័យ​ដ៏​ល្បី​ដែរ ។ លោក​បាន​ចំណាយពេល ២​ឆ្នាំ​នៅ​សាកលវិទ្យាល័យ Queen’s University ក្នុង​ប្រទេស​កា​ណា​ដា មុន​នឹង​ប្តូរ​មក University of Pennsylvania នៅ​សហរដ្ឋអាមេរិក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ